ភ្នំពេញៈ និស្សិតកម្ពុជាពីររូបបានជាប់ចំណាត់ថ្នាក់លេខ ២ នៅក្នុងការប្រកួតប្រជែងផ្ដាច់ព្រ័ត្រអំពីការជួញដូរភាគហ៊ុនអាស៊ីអាគ្នេយ៍។
ការបញ្ចប់នៃការប្រកួតប្រជែងជួញ ដូរភាគហ៊ុនអាស៊ានរបស់ធនាគារ CIMB Bank ត្រូវបានធ្វើនៅផ្សារហ៊ុនថៃកាលពីម្សិលមិញ។
ក្រុម «Dark Rangers» បង្កើតឡើងដោយនិស្សិត ឈីម លីម៉េង និងនិស្សិត កែក សុវណ្ណារ៉ុង មកពីសាកលវិទ្យាល័យ ហ្សាមែន បានជាប់ចំណាត់ថ្នាក់លេខពីរ និងបានទទួលប្រាក់រង្វាន់ជាសាច់ប្រាក់សុទ្ធ៨ពាន់ដុល្លារ។
លោក ស៊ាង សុខលាង អ្នកនាំពាក្យធនាគារ CIMB Bank នៅកម្ពុជាបានថ្លែងតាមអ៊ីមែលថា៖ «ពួកគេបានឈ្នះលើក្រុមមកពីប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី និងថៃ បើទោះបីវាជាលើកដំបូងដែលកម្ពុជាបានចូលរួមក្នុងការប្រកួតប្រជែងនេះក៏ដោយ ហើយបើទោះបីផ្សារភាគហ៊ុនកម្ពុជាជាទីផ្សារថ្មី និងមិនសូវមានសកម្មភាពក៏ដោយ»។
ការប្រកួតប្រជែងភាគហ៊ុនរបស់ CIMB ASEAN គឺជាកម្មវិធីគំរូ(មិនមែនជាការជួញដូរភាគហ៊ុនពិតប្រាកដ)ក្នុងការជួញដូរភាគហ៊ុនឆ្លងកាត់ព្រំដែនដែលផ្ដល់ឱកាសដល់និស្សិតដើម្បីភ្នាល់មូលនិធិមិនពិតនៅលើផ្សារមូលបត្រអាស៊ាន និងទីផ្សារហិរញ្ញវត្ថុ។
លោក លីម៉េង និង សុវណ្ណារ៉ុង បានយកឈ្នះលើ៣១ក្រុមដើម្បីយកឈ្នះនៅជុំប្រកួតប្រជែងភាគហ៊ុនថ្នាក់ជាតិកម្ពុជាកាលពីខែធ្នូ។ បេក្ខជនពីររូបនេះបានប្រែក្លាយមូលនិធិក្លែងក្លាយចំនួន ៨០ ០០០ ដុល្លារអាមេរិករបស់ពួកគេទៅជា ១៥១ ០០០ ដុល្លារដែលបង្កើនមូលធនបាន៩០ភាគរយ។
ប្រធានក្រុមផ្នែកប្រតិបត្តិការធនធាន CIMB Group ឲ្យដឹងថា៖ «វាមិនមែនជាស្នាដៃដ៏ធំទេក្នុងការក្លាយជាជើងឯកថ្នាក់ជាតិនោះ គឺមកពីជើងឯកប្រចាំតំបន់តិចពេក»៕