The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បាតុកម្ម​បណ្តាល​ឲ្យ GM ផ្អាក​ការងារ​ ១ ២០០ ​នាក់​ នៅ​កាណាដា

បាតុកម្ម​បណ្តាល​ឲ្យ GM ផ្អាក​ការងារ​ ១ ២០០ ​នាក់​ នៅ​កាណាដា

Content image - Phnom Penh Post
បុគ្គលិក​ក្រុមហ៊ុន GM កំពុង​ធ្វើបាតុកម្ម​នៅ​រដ្ឋ​មីឈីហ្គែន​។ រូប AFP

បាតុកម្ម​បណ្តាល​ឲ្យ GM ផ្អាក​ការងារ​ ១ ២០០ ​នាក់​ នៅ​កាណាដា

ក្រុងអូតាវ៉ាៈ ការធ្វើ​បាតុកម្ម​ដោយ​ក្រុម​បុគ្គលិក​កម្មករ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត General Motors (GM) របស់​អាមេរិក​កាលពី​ថ្ងៃ​ពុធ​បាន​ឈាន​ទៅ​រក​ការផ្អាក​ការងារ​របស់​បុគ្គលិក​បណ្តោះអាសន្ន​ចំនួន ១ ២០០ នាក់​ នៅ​ប្រទេស​ កាណាដា​។ នេះ​បើ​តាម​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន GM​។

អ្នកស្រី Jennifer Wright អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន GM Canada បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា​៖ «​ខ្ញុំ​អាច​បញ្ជាក់​បាន​ថា មាន​បុគ្គលិក​ប្រហែល ១ ២០០ នាក់​ ត្រូវ​បាន​ផ្អាក់​ពី​ការងារ​បណ្តោះអាសន្ន​នៅ​រោងចក្រ​អូសាវ៉ា (Oshawa)»​។

យោង​តាម​ក្រុមហ៊ុន GM ផលិតកម្ម​នៅ​រោងចក្រ​ផលិត​រថយន្ត​ភីកអាប់​របស់​ក្រុមហ៊ុន​នៅ​រោងចក្រ​នេះ «​ត្រូវបាន​អាក់ខាន​ដោយសារ​កង្វះ​គ្រឿងបន្លាស់ ដោយសារ​ការធ្វើ​បាតុកម្ម​របស់​សហជីព UAW»​។

ដោយសារ​ការធ្វើ​សមាហរណកម្ម​ចង្វាក់​ផលិតកម្ម​ឆ្លង​ព្រំដែន​មាន​កម្រិត​ខ្ពស់​នៅក្នុង​វិស័យ​ផលិត​រថយន្ត​អាមេរិក​ខាងជើង វា​ជា​រឿង​ធម្មតា​ដែល​ការធ្វើ​បាតុកម្ម​នៅ​ទីតាំង​មួយ​ប៉ះពាល់​ដល់​ផលិតកម្ម​នៅ​ទីតាំង​មួយ​ផ្សេងទៀត​។

ប្រតិបត្តិការ​នៅ​រោងចក្រ​ក្រុមហ៊ុន GM ចំនួន​ ២​ ​កន្លែង​ផ្សេងទៀត​ក្នុង​ខេត្ត​អ៊ុងតារីយ៉ូ ប្រទេស​កាណាដា​មិន​ទទួលរង​ផលប៉ះពាល់​ឡើយ​។

កាលពី​ថ្ងៃ​ចន្ទ បុគ្គលិក​កម្មករ​ផលិត​រថយន្ត​អាមេរិក​ប្រហែល ៥ ម៉ឺន​នាក់​មកពី​រោងចក្រ​ចំនួន ៣១ បាន​ធ្វើ​បាតុកម្ម​ដែល​ជា​បាតុកម្ម​ឧស្សាហកម្ម​ធំ​បំផុត​ដែល​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ផលិត​រថយន្ត GM ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​។

ការពិភាក្សា​រវាង​ក្រុមហ៊ុន GM និង​សហជីព UAW បាន​ជាប់គាំង ដោយសារ​ពួកគេ​បាន​ព្យាយាម​ចរចា​ស្វែងរក​កិច្ចព្រមព្រៀង​ជំនួស​ថ្មី​មួយ នៅពេល​ដែល​កិច្ចសន្យា​ការងារ​រយៈពេល​ ៤ ​ឆ្នាំ​របស់​ក្រុមហ៊ុន​ជាមួយ​បុគ្គលិក​កម្មករ​បាន​ផុតកំណត់​៕ KC

អត្ថបទគួរចាប់អារម្មណ៍