ភ្នំពេញ៖ ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) បាន​ផ្ដល់​ជំនួយ​ឥត​សំណង​ចំនួន ៣០០ ០០០ អឺរ៉ូ ដល់​ប្រទេស​កម្ពុជា ក្នុង​ការ​ធ្វើ​គំរូ​សេណារីយោ​ផ្លាស់ប្តូរ​ថាមពល​រហូត​ដល់​ឆ្នាំ ២០៥០។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី ១ ខែ​មេសា។

AFD បាន​គាំទ្រ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (MEF) និង​បណ្ដា​ក្រសួង​មាន​សមត្ថកិច្ច​ផ្សេង​ទៀត ដើម្បី​អភិវឌ្ឍ​ឧបករណ៍​គំរូ​ដំណើរការ​ថាមពល​រយៈពេល​វែង ដើម្បី​ប្រតិបត្តិការ​យុទ្ធសាស្ដ្រ វិភាគ​កម្រិត​គោល​នយោបាយ​គាំទ្រ​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​នេះ និង​ការ​សន្ទនា​គោល​នយោបាយ​ពហុភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​វិស័យ​ថាមពល។

បើ​យោង​តាម AFD គម្រោង​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​កាល​ពី​ខែ​មករា ឆ្នាំ ២០២១ ដោយ​មាន​ការ​គាំទ្រ​ពី 2050 Facility ដើម្បី​គាំទ្រ​ដំណើរការ​អភិវឌ្ឍ​កាបូន​កម្រិត​ទាប​រយៈពេល​វែង ដែល AFD ផ្ដល់​ហិរញ្ញប្បទាន​ដល់​កម្មវិធី​មាន​ឈ្មោះ​ថា​៖ «ឧបករណ៍​គំរូ​វិស័យ​ថាមពល​សម្រាប់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ របស់​រាជរដ្ឋាភិបាល​កម្ពុជា»។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​បាន​ឲ្យ​ដឹង​ថា គម្រោង​នេះ​នឹង​អភិវឌ្ឍ​ឧបករណ៍​គំរូ​វិស័យ​ថាមពល​ដែល​មាន​មូលដ្ឋាន Excel អ្នក​ប្រើប្រាស់​មិន​ប៉ះពាល់​ដល់​បរិស្ថាន​សមត្ថភាព​នៃ​ការ​ប្រមូល​ផ្ដុំ​ទិន្នន័យ​ដែល​មាន​ស្រាប់ និង​ការ​សិក្សា​ក្នុង​ការ​ផ្គត់ផ្គង់​ថាមពល​គំរូ និង​ល្បឿន​នៃ​តម្រូវ​ការ​នៅ​ក្នុង​គ្រប់​ប្រភេទ​ថាមពល​សំខាន់ៗ ដែល​មាន​យ៉ាង​ហោច​ណាស់​វិស័យ​ប្រើប្រាស់​ជាក់​ស្ដែង​ចំនួន ១០។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​កត់​សម្គាល់​ថា ការ​រចនា និង​គំរូ​សេណារីយោ​ផ្លាស់ប្តូរ​ថាមពល​រយៈពេល​វែង​ចំនួន ៤ រហូត​ដល់​ឆ្នាំ ២០៥០ គឺ គោល​នយោបាយ​បច្ចុប្បន្ន ការ​អភិវឌ្ឍ​ចំណាយ​តិច​តួច ការ​អភិវឌ្ឍ​ប្រកប​ដោយ​ស្ថិរភាព និង​តុល្យភាព។

វា​ក៏​ជា​ការ​អម​ដំណើរ​ក្នុង​ការ​កៀរគរ​ឧបករណ៍​គំរូ និង​ការ​វិភាគ​សេណារីយោ​ក្នុង​ការ​សម្រេច​ចិត្ត និង​ដំណើរការ​សន្ទនា​គោល​នយោបាយ តាមរយៈ​ការ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​ការ​បង្កើន​សមត្ថភាព ព្រម​ទាំង​តាម​រយៈ​កិច្ច​ប្រជុំ​ក្រុម​ការងារ​ពិគ្រោះយោបល់ និង​ការ​អភិវឌ្ឍ​អនុស្សរណៈ​គោល​នយោបាយ។

វា​បាន​កត់​សម្គាល់​ថា តាមរយៈ 2050 Facility AFD បាន​ចុះ​កិច្ចព្រមព្រៀង​អនុស្សរណៈ​នៃ​ការ​យោគយល់ (MoU) ជាមួយ​នាយកដ្ឋាន​គោល​នយោបាយ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាល​ពី​ថ្ងៃទី​ ២៤ ខែ​កក្កដា ឆ្នាំ ២០២០។ សេដ្ឋកិច្ច​កម្ពុជា​ភាគ​ច្រើន​ជំរុញ​ដោយ​វិស័យ​ឧស្សាហកម្ម ដែល​កំពុង​រីក​ចម្រើន​យ៉ាង​រហ័ស ខណៈ​ដែល​ជីវម៉ាស់​នៅ​តែ​ជា​ប្រភព​ថាមពល​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា ដែល​មាន​តម្រូវការ​សម្រាប់​អគ្គិសនី​កំពុង​កើន​ឡើង ដែល​ក្រុម​អ្នក​វិភាគ​ព្យាករ​កំណើន​ជា​មធ្យម​ចំនួន ១៥ ភាគរយ ក្នុង​មួយ​ឆ្នាំ​រហូត​ដល់​ឆ្នាំ ២០៤០៕LA