ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា បានសម្រេចដកហូតអាជ្ញាប័ណ្ណរបស់គ្រឹះស្ថានឥណទានជនបទចំនួន ៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ប្រតិបត្តិករឥណទានជនបទទាំងបួនដែលត្រូវបានធនាគារជាតិសម្រេចឲ្យបញ្ឈប់ប្រតិបត្តិការឥណទាននោះ រួមមានប្រតិបត្តិករឥណទាន វិរៈជនកសិករ ម.ក, វឌ្ឍនកសិករ ម.ក, ឥណទានខ្មែរ ដើម្បីការអភិវឌ្ឍន៍ ម.ក និង ខេភីភីឌី ហ្វាយនែន ម.ក។
ទោះជាយ៉ាងណា សេចក្តីប្រកាសព័ត៌មាននេះមិនបានបញ្ជាក់ពីមូលហេតុនៃការដកហូតអាជ្ញាប័ណ្ណរបស់ប្រតិបត្តិការទាំង ៤ នេះទេ៕