The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប្រទេស​ រុស្ស៊ី​ ផ្អាក​កម្មវិធី​លើកលែង​ទិដ្ឋាការ​សម្រាប់​ភ្ញៀវទេសចរ​ចិន

ប្រទេស​ រុស្ស៊ី​ ផ្អាក​កម្មវិធី​លើកលែង​ទិដ្ឋាការ​សម្រាប់​ភ្ញៀវទេសចរ​ចិន

Content image - Phnom Penh Post
ភ្ញៀវទេសចរ​ចិន​សម្រាក​នៅ​របងការដ្ឋាន​មួយ​ក្នុង​ទីក្រុង​ម៉ូស្គូ ប្រទេស​រុស្ស៊ី​។ AFP

ប្រទេស​ រុស្ស៊ី​ ផ្អាក​កម្មវិធី​លើកលែង​ទិដ្ឋាការ​សម្រាប់​ភ្ញៀវទេសចរ​ចិន

ក្រុងម៉ូស្គូៈ រដ្ឋាភិបាល​រុស្ស៊ី​កាលពី​ថ្ងៃ​សៅរ៍​បាន​ផ្អាក​កម្មវិធី​ការធ្វើដំណើរ​ដោយ​លើកលែង​ទិដ្ឋាការ​សម្រាប់​វិស័យ​ទេសចរណ៍ ( visa-free tourism) សម្រាប់​ជនជាតិ​ចិន និង​បាន​បញ្ឈប់​ការចេញ​ទិដ្ឋាការ​សម្រាប់​ការងារ​ជូន​ពួកគេ ដោយសារ​ការផ្ទុះ​រីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​នេះ​។

បញ្ជា​មួយ​ដែល​បាន​ចេញ​ផ្សាយ​នៅលើ​គេហទំព័រ​របស់​រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា វិធានការ​នេះ​គឺ​ដើម្បី «​ធានា​សុវត្ថិភាព​របស់​ប្រទេស ការពារ​សុខភាព​សាធារណៈ និង​បង្ការ​ការរីក​រាលដាល​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ​»​។

បញ្ជា​ដែល​ចុះ​កាលបរិច្ឆេទ​ថ្ងៃ​សុក្រ​ចុង​សប្តាហ៍​មុន​បាន​ឲ្យ​ដឹងថា សេវា​សន្តិសុខ FSB ដែល​ទទួលបន្ទុក​លើ​ការ​ឈាម​ល្បាត​ព្រំដែន គួរ​ផ្អាក​កម្មវិធី​ការធ្វើ​ដំណើរ​មិន​តម្រូវ​ឲ្យ​មាន​ទិដ្ឋាការ​សម្រាប់​ភ្ញៀវទេសចរ​នេះ​ចាប់ពី​ពាក់​កណ្តាលយប់​ថ្ងៃ​សៅរ៍​ទៅ​។

ទេសចរ​ជនជាតិ​ចិន​ដែល​ទស្សនា​រុស្ស៊ី​ទទួល​បាន​សិទ្ធិ​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​ក្នុង​ប្រទេស​រុស្ស៊ី​ដោយ​មិន​តម្រូវ​ឲ្យ​មាន​ទិដ្ឋាការ​ចាប់ពី​ឆ្នាំ ២ ០០០ ​មក​។

បញ្ជា​របស់​រដ្ឋាភិបាល​នេះ​ក៏​ឲ្យ​ដឹង​ដែរ​ថា ក្រសួង​មហាផ្ទៃ​រុស្ស៊ី​ត្រូវ​បញ្ឈប់​ការចេញ​លិខិត​អញ្ជើញ​ជនជាតិ​ចិន​ឲ្យ​មក​ធ្វើ​ការងារ​ក្នុង​ប្រទេស​រុស្ស៊ី ហើយ​ក្រសួង​ការបរទេស​រុស្ស៊ី​ត្រូវ​បញ្ឈប់​ការចេញ​ទិដ្ឋាការ​ការងារ​ផងដែរ​។

រុស្ស៊ី​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​ថា ជនជាតិ​ចិន​ ២ ​នាក់​ត្រូវបាន​ធ្វើតេស្ត​រកឃើញ​វិជ្ជមាន​ជាមួយ​នឹង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ដែល​ជា​ករណី​ដំបូង​នៅ​រុស្ស៊ី​គិត​ចាប់ពី​ការផ្ទុះ​វីរុស​ដែល​បង្ក​ឲ្យ​មនុស្ស​ស្លាប់​នេះ​បាន​កើត​នៅ​ចិន និង​បាន​ប្រកាស​ការរឹតបន្តឹង​ការធ្វើ​ដំណើរការ​ថ្មី​នានា​៕ KC

អត្ថបទគួរចាប់អារម្មណ៍