ភ្នំពេញៈ ប្រធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទូរស័ព្ទចល័ត Cellcard លោក Kim Fikry ដែលបានកាន់តំណែងរយៈពេលយូរនឹងចុះពីតំណែងក្នុងខែនេះដោយសារតែមូលហេតុផ្ទាល់ខ្លួន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនកាលពីថ្ងៃចន្ទ។
មន្រ្តីមួយចំនួនក្នុងថ្នាក់គ្រប់គ្រងរបស់ Cellcard ត្រូវបានធ្វើការផ្លាស់ប្តូរក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
លោក Ian Watson អគ្គនាយក Cellcard បានថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មានអំពីការផ្លាស់ប្តូរថ្នាក់គ្រប់គ្រងជាន់ខ្ពស់ដោយលើកឡើងថាលោក Kim Fikry បានសម្រេចចិត្តលាឈប់បន្ទាប់ពីធ្វើការងារជាប្រធានហិរញ្ញវត្ថុរយៈពេលជាង៣ឆ្នាំនៅក្រុមហ៊ុននេះ។
លោក Kim Fikry បានថ្លែងថា៖«លោកមានសេចក្ដីរីករាយក្នុងការធ្វើជាផ្នែកមួយនៃគ្រួសារCellcard អស់រយៈពេល៣ឆ្នាំនេះហើយខ្ញុំមានអារម្មណ៍ថាមានឯកសិទ្ធិដែលអាចចូលរួមចំណែកយ៉ាងខ្លាំងចំពោះគម្រោងដ៏ធំដែលយើងបានអនុវត្ត ក្នុងអំឡុងពេលកន្លងមកនេះ។ខ្ញុំនឹងរក្សាទុកនូវរាល់អនុស្សាវរីយ៍សប្បាយៗជាច្រើនអំឡុងពេលនៅក្នុងប្រទេសកម្ពុជា»។ក្រុមហ៊ុន Cellard មានអតិថិជនជាង៣លាននាក់។
លោក កៃ ឡុត អគ្គនាយកប្រតិបត្តិការ បានលាឈប់កាលពីខែកញ្ញាមុនហើយលោក David Spriggs បានលាឈប់ពីអគ្គនាយក កាលពីខែកក្កដាឆ្នាំ២០១២។
បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនទូរស័ព្ទចល័តចំនួន៦ និងមានចំនួនស៊ីមកាតដែលត្រូវបានប្រើប្រាស់ជាង១៩លានស៊ីមនៅឆ្នាំ២០១២៕ PB