ក្រុងឡុងដ៏ៈ ក្រុមហ៊ុន​អាកាស​​ចរណ៍​តម្លៃ​ទាប Ryanair ​របស់​ប្រទេស​អៀរ​ឡង់​ បាន​ឲ្យដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ប្រាក់​ចំណេញ​​សុទ្ធ​របស់​ខ្លួន​​បាន​កើន​ឡើង​ ១០ ភាគរយ​កាល​ពីឆ្នាំ ២០១៧-២០១៨ ទោះ​បី​ជា​មាន​ការ​លុប​ចោល​ជើង​ហោះ​ហើរ​រាប់​ពាន់​ជើង​ក៏​ដោយ តែ​បាន​ព្យាករ​ពីការ​ធ្លាក់ចុះ​នៅ​ឆ្នាំ​នេះ។

សេចក្ដី​ប្រកាស​ព័ត៌​មាន​មួយ​បាន​ឲ្យ​ដឹងថា ដែល​ត្រូវ​បាន​ជំរុញ​ដោយ​កំណើន​អ្នកដំណើរ​ ប្រាក់​ចំណេញសុទ្ធ​​បាន​កើន​ឡើ​ង​ដល់​ ១,​៤៥ ពាន់​លាន​អឺរ៉ូ (​១,៧ ពាន់​លានដុល្លារ​)។

សេចក្ដី​ប្រកាស​ព័ត៌​មាន​នេះ​បន្ថែម​ថា ក្រុម​ហ៊ុន Ryanair រំពឹង​ថា តួលេខ​នេះ​នឹង​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ចន្លោះ ១,២៥ និង​ ១,៣៥ ពាន់​លាន​អឺរ៉ូ​ នៅ​ក្នុង​ឆ្នាំ​សារពើ​ពន្ធ​បច្ចុប្បន្ន​ ដោយ​សារ​កំណើន​តម្លៃ​​ប្រេង​សាំង៕ AFP/LA