ភ្នំពេញៈ ប្រាក់ចំណេញសុទ្ធ​របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) បានកើនឡើង ៥០៩,៨៣ ភាគរយនៅត្រីមាសទី ២ ឆ្នាំ ២០១៨ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមរបាយការណ៍ដែលមិនទាន់ធ្វើវិសធនកម្មដែលបានចេញផ្សាយកាលពីម្សិលមិញ PPWSA ចំណេញបាន ១៩,៧១ ពាន់លានរៀល (ប្រហែល ៤,៨៥ លានដុល្លារ) លើប្រាក់ចំណូលចំនួន ៦២,៦ ពាន់លានរៀល (ប្រហែល ១៥,៦៥ លានដុល្លារ)

PPSWA បានឲ្យដឹងថា កំណើនប្រាក់ចំណេញសុទ្ធនេះបានចូលរួមចំណែកពីការកើនឡើងចំណេញសុទ្ធពីការប្តូររូបិយប័ណ្ណរបស់ប្រាក់កម្ចី ការថយចុះការខាតបង់សុទ្ធពីការប្តូររូបិយប័ណ្ណរបស់ប្រាក់កម្ចីពី AFD និងប្រាក់កម្ចីបន្តពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕