The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប្រាក់​ចំណេញ Toyota ធ្លាក់​ជាង ២០%

ប្រាក់​ចំណេញ Toyota ធ្លាក់​ជាង ២០%

Content image - Phnom Penh Post
រថយន្ត Toyota Prius ស៊េរី ២០១៨ ដាក់​លក់​ក្នុង​ទីក្រុង​ Daly រដ្ឋ​កាលីហ្វ័រនីញ៉ា​​។ រូប AFP

ប្រាក់​ចំណេញ Toyota ធ្លាក់​ជាង ២០%

ក្រុង​តូក្យូៈ ក្រុមហ៊ុន​ផលិត​​រថយន្ត Toyota របស់​ប្រទេស ជប៉ុន បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា ប្រាក់​ចំណេញ​​សុទ្ធ​​ប្រចាំ​ឆ្នាំ​សារពើពន្ធ​របស់​ខ្លួន​​បាន​ធ្លាក់ចុះ​ប្រហែល ២៥ ភាគរយ ទោះ​បី​ជា​ការ​​លក់​កើន​ឡើង​ខ្ពស់​ក៏​ដោយ​ ដោយសារ​​​ការ​ខាតបង់​​លើ​ការ​វិនិយោគ​ ប៉ុន្តែ​​ក្រុមហ៊ុន​​​ព្យាករ​ថា ​នឹង​កើន​ឡើង​​វិញ​នៅ​ឆ្នាំ​ខាង​មុខ​។​

ក្រុមហ៊ុន​ផលិត​រថយន្ត​ Camry និង​កូន​កាត់ Prius មួយ​នេះ​បាន​ឲ្យ​ដឹង​ថា​ ប្រាក់​ចំណេញ​សុទ្ធ​មាន​ចំនួន ១,​៨៨ ពាន់​ពាន់​លាន​យ៉េន (​១៧ ​ពាន់​លាន​ដុល្លារ​) ក្នុង​ឆ្នាំ​សារពើពន្ធ​​គិត​ត្រឹម​ថ្ងៃ​ទី​ ​៣១ ​ខែ ​មីនា ឆ្នាំ ២០១៩ ​នេះ​ ធ្លាក់ចុះ​ ២៤,​៥ ​ភាគរយ ​ធៀប​​នឹង​ឆ្នាំ ​២០១៨។​

ក្រុមហ៊ុន​ Toyota បាន​​ព្យាករ​ថា ប្រាក់​ចំណេញ​សុទ្ធ​របស់​ខ្លួន​នឹង​កើន​ឡើង​ ១៩,​៥ ​ភាគរយ​ ​នៅ​រយៈពេល​ ​១ ​ឆ្នាំ ​ខាង​មុខ​ដល់​ ២,​២៥ ​ពាន់​ពាន់​លាន​យ៉េន។​

ប្រាក់​ចំណេញ​របស់​​ក្រុមហ៊ុន Toyota សម្រាប់​ឆ្នាំ​សារពើពន្ធ​ដែល​ទើប​នឹង​បញ្ចប់​នេះ​ ​​បាន​ធ្លាក់ចុះ​ប្រហែល ​២៩៤ ​ពាន់​លាន​យ៉េន ​​​ក្នុង​កំណត់ត្រា​ការ​ខាតបង់​លើ​ផលបត្រ​វិនិយោគ​របស់​ខ្លួន​។​​

ការ​លក់​កើន​ឡើង​ ២,៩ ​ភាគរយ​ដល់​កម្រិត​ខ្ពស់​បំផុត​ ៣០,​២៣ ​ពាន់​ពាន់​លាន​​យ៉េន កាល​ពី​ឆ្នាំ​ទៅ ដែល​ទទួល​បាន​​ប្រាក់​ចំណេញ​ប្រតិបត្តិការ​​ចំនួន ២,​៤៧ ​ពាន់​ពាន់​លានយ៉េន ដែល​កើន​​ឡើង ​២,​៨ ​ភាគរយ ធៀប​នឹង​ឆ្នាំ ២០១៧។

សម្រាប់​ឆ្នាំ​បច្ចុប្បន្ន​ដល់​ខែ ​មីនា ​ឆ្នាំ ​២០២០ ​ក្រុមហ៊ុន Toyota រំពឹង​ថា ​ប្រាក់​ចំណេញ​​ប្រតិបត្តិការ​នឹង​​កើន​ឡើង​ ៣,៣​ ភាគរយ​ដល់​ ២,​៥៥ ​ពាន់​ពាន់​លាន​យ៉េន ជាមួយ​នឹង​ការ​ព្យាករ​​ថា ការ​លក់​​​នឹង​ធ្លាក់ចុះ​​ ០,៧ ​ភាគរយ ​មក​នៅ​ត្រឹម ​៣០ ពាន់​ពាន់​​លាន​យ៉េន​។​

លោក​ Satoru Takada អ្នក​វិភាគ​​ប្រចាំ​ក្រុមហ៊ុន​​​ស្រាវជ្រាវ​ និង​ពិគ្រោះ​យោបល់​ TIW មាន​មូលដ្ឋាន​នៅ​ទីក្រុង​តូក្យូ ឲ្យ​ដឹង​ថា៖ «​​ក្រុមហ៊ុន Toyota បាន​ដំណើរការ​ដោយ​រលូន​​​ជា​​​បន្ត​​បន្ទាប់ ធៀប​នឹង​ដៃគូ​ប្រកួត​ប្រជែង​របស់​ខ្លួន​»។​

លោក​ថ្លែង​ថា​៖ «​​ក្រុមហ៊ុន​នេះ​បាន​បង្ហាញ​ភាគ​ច្រើន​នូវ​​ប្រតិបត្តិការ​សម​ហេតុផល​ជុំវិញ​ពិភព​លោក​នៅ​ពេល​ទីផ្សារ​ពិភព​លោក​​កំពុង​ធ្លាក់ចុះ​»។​

ប៉ុន្តែ​​លោក​ Takada មិន​មាន​សុទិដ្ឋិនិយម​ខ្លាំង​ពេក​ទេ​អំពី​ចក្ខុវិស័យ​របស់​​ឧស្សាហកម្ម​រថយន្ត៕​ AFP/LA​

អត្ថបទគួរចាប់អារម្មណ៍