ក្រុង​ម៉ាំបៃៈ ប្រាក់​រូពី​របស់​ប្រទេស​ឥណ្ឌា បាន​ធ្លាក់ចុះ​ដល់​តម្លៃ​ទាប​បំផុត​មួយ គឺ ៧០ រូពី​ក្នុងមួយ​ដុល្លារ​កាលពីថ្ងៃ​អង្គការ ខណៈ​រូបិយ​ប័ណ្ណ​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ខ្លាំង​ផ្សេង​ទៀត​ត្រូវបាន​លក់​ចេញ​ដោយ​វិនិយោគិន ដែល​ជំរុញដោយ​វិបត្តិ​ហិរញ្ញវត្ថុរបស់​ប្រទេស​តួកគី។

ប្រាក់រូពី​ដែលស្ថិតក្រោម​សម្ពាធ បាន​កើនធ្លាក់ចុះ​ដល់ ៧០,០៩ រូពី​ក្នុងមួយ​ដុល្លារ​មួយ​រយៈ​ពេល​ខ្លី​ក្នុង​អំឡុង​ពេល​ជួញដូរ​នៅពេល​ព្រឹក ខណៈ​ភាព​ភ័យ​ខ្លាច​បាន​កើនឡើង​ថា បញ្ហា​របស់​រូបិយ​ប័ណ្ណ លីរ៉ា របស់​ប្រទេស​តួកគី នឹង​រីក​រាល​ដាល​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ខ្លាំង​ផ្សេង​ទៀត។

ប្រទេស​អាហ្រ្វិកខាង​ត្បូង អាហ្សង់ទីន ម៉ិកស៊ិក ប្រេស៊ីល និង​រុស្ស៊ី បាន​មើល​ឃើញ​ពី​ការ​ធ្លាក់ចុះ​តម្លៃ​រូបិយ​ប័ណ្ណរបស់ខ្លួន​ក្នុង​រយៈ​ពេលមួយ​សប្តាហ៍​ចុងក្រោយ​នេះ ពីព្រោះដូច​ទៅនឹង​ប្រទេស​តួកគីដែរ ប្រទេស​ទាំង​នេះ​នៅតែ​ពឹង​ផ្អែក​ខ្លាំង​លើ​មូលធន​បរទេស ជា​ពិសេស​ប្រាក់​ដុល្លារ។

ប្រាក់រូពី​បាន​ស្ថិត​នៅ​លើ​ផ្លូវ​ធ្លាក់ចុះ​ក្នុង​ឆ្នាំ​ ២០១៨ នេះ បន្ទាប់​ពី​មានតម្លៃ ៦៣,៦៧ រូពី​ក្នុង​មួយ​ដុល្លារ​នៅ​ដើម​ឆ្នាំ​នេះ៕ AFP/KC