ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ( MPWT) បាន​ឲ្យ​ដឹងថា ការបើក​ដំណើរការ​សេវា​ដឹកជញ្ជូន​ផ្លូវដែក​ពី​ខេត្ត​បាត់ដំបង​ទៅ​ខេត្ត​ពោធិ៍សាត់​រំពឹង​ថា​នឹង​ដាក់​ដំណើរការ​ទៅ​តាម​ការគ្រោងទុក​នៅ​ថ្ងៃទី​ ២៩ ខែ​ឧសភា ខាង​មុខ​នេះ​។

ក្រសួង​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​បាន​ជូន​ដំណឹង​រយៈ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​ថា មន្ដ្រី​របស់​ក្រសួង​កំពុង​ធ្វើ​ការងារ​យ៉ាង​សកម្ម​លើ​ការស្ដារ​ផ្លូវដែក​ដែល​មាន​ប្រវែង​ប្រហែល ១០៧ គីឡូម៉ែត្រ​នេះ​។

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹងថា​៖ «​មន្ដ្រី​យើង​ធ្វើ​ការងារ​មិន​ខ្លាច​នឿយហត់​ទាំង​ថ្ងៃ​ទាំង​យប់​ដើម្បី​ដាក់​ដំណើរការ [​សេវា​រថភ្លើង​នេះ​] ​នៅ​ខែ​ឧសភា​ឆ្នាំ​ ២០១៨ នេះ​តាម​ការគ្រោងទុក​»​។

កំណាត់​ផ្លូវ​ពី​ខេត្ត​បាត់ដំបង​ទៅ​ខេត្ត​ពោធិ៍សាត់​នៅ​ពេល​កំណាត់​ផ្លូវ​នេះ​ប្រតិបត្តិការ​នឹង​ធ្វើ​ឡើង​ បន្ទាប់ពី​ការបើក​ដំណើរការ​ផ្លូវដែក​ប្រវែង ៥៨ គីឡូម៉ែត្រ​រវាង​ទីក្រុង​ព្រំដែន​ប៉ោយប៉ែត និង​មង្គលបុរី​កាលពី​ថ្ងៃទី​ ៤ ខែ​មេសា និង​ផ្លូវ​រថភ្លើង​ប្រវែង ៥៥ គីឡូម៉ែត្រ​ចាប់ពី​មង្គលបុរី​ទៅ​ខេត្ត​បាត់ដំបង​ដែល​បាន​បើក​ដំណើរការ​កាលពី​ថ្ងៃទី​ ២៩ ខែ​មេសា​។

សេវា​រថភ្លើង​នេះ​ដែល​បច្ចុប្បន្ន​ក៏​មាន​ប្រតិបត្តិការ​ពី​ប៉ោយប៉ែត​ទៅ​បាត់ដំបង​ដែរ​នោះ​កំពុង​ផ្ដល់​សេវា​មិន​គិត​ប្រាក់​សម្រាប់​អ្នក​ដំណើរ​រហូត​ដល់​ចុង​ខែ​កក្កដា​៕ LA