ក្រុងម៉ុតេរេអាល់: ក្រុមហ៊ុនផ្លូវដែកជាតិប្រទេសកាណាដា កាលពីថ្ងៃអង្គារបានដាក់ថ្លៃ ៣៣,៧ ពាន់លានដុល្លារ ដើម្បីទិញក្រុមហ៊ុន Kansas City Southern និងប្រកួតប្រជែងជាមួយការដេញថ្លៃរបស់ដៃគូប្រកួតប្រជែង ដើម្បីបង្កើតបណ្ដាញលើកដំបូងដែលតភ្ជាប់ប្រទេសកាណាដា អាមេរិក និងម៉ិកស៊ិក។
ក្រុមហ៊ុន Canadian Pacific Railway (CP) មានមូលដ្ឋាននៅទីក្រុង ក្រុងម៉ុតេរេអាល់ ដែលជាក្រុមហ៊ុនដឹកជញ្ជូនទំនិញប្រទេសកាណាដាឈានមុខគេ កំពុងព្យាយាមរារាំងដល់ក្រុមហ៊ុន CN ជាដៃគូប្រកួតប្រជែង មិនឲ្យចូលទៅអាមេរិកតាមរយៈក្រុមហ៊ុន Kansas City។
បណ្ដាញផ្លូវដែកដ៏ធំមួយលាតសន្ធឹងចាប់ពីកសិដ្ឋានតំបន់ Midwest អាមេរិកទៅដល់កំពង់ផែឈូងសមុទ្រម៉ិកស៊ិក ដៃគូប្រកួតប្រជែងទាំងពីរកំពុងដណ្ដើមគ្នាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណើរការឡើងវិញរវាងអាមេរិក ម៉ិកស៊ីកូ និងកាណាដា ដែលបានផ្ដល់សច្ចាប័នកាលពីឆ្នាំមុន ដើម្បីជំរុញការដឹកជញ្ជូនទំនិញ។
ការស្នើទិញរបស់ក្រុមហ៊ុន CN បន្ថែមលើកិច្ចព្រមព្រៀងមួយមានតម្លៃ ២៩ ពាន់លានដុល្លារដែលក្រុមហ៊ុន KCS សម្រេចបានកាលពីខែមុនជាមួយក្រុមហ៊ុន CP។
ក្រុមហ៊ុន CP បានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «ជាមួយគ្នានេះ ក្រុមហ៊ុន CN និងក្រុមហ៊ុន KCS នឹងបង្កើតផ្លូវដែកលើកដំបូងក្នុងសតវត្សរ៍ទី ២១ នេះ ដែលតភ្ជាប់ដោយរលូនរវាងកំពង់ផែនានា និងផ្លូវដែកនៅអាមេរិក ម៉ិកស៊ីកូ និងកាណាដា និងផ្ដល់សេវាដ៏ល្អប្រសើរ លើកកម្ពស់ការប្រកួតប្រជែង និងលទ្ធភាពចូលទីផ្សារថ្មី ដើម្បីដឹកជញ្ជូនទំនិញឆ្លងកាត់អាមេរិកខាងជើងប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព»។
ការច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុន CP និងក្រុមហ៊ុន KCS ដែលទទួលបានការគាំទ្រពីក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KCS ប៉ុន្តែមិនទាន់ត្រូវបានយល់ព្រមដោយភាគទុនិក និងនិយ័តករនៅឡើយទេ នឹងមានបណ្ដាញរួមមួយដែលលាតសន្ធឹងប្រវែង ២០ ០០០ ម៉ាលយ៍ (៣២ ០០០ គីឡូម៉ែត្រ)។
ផ្លូវដែកនេះនឹងតភ្ជាប់កំពង់ផែ និងរោងចក្រជាច្រើនរបស់ប្រទេសម៉ិកស៊ិកទៅកំពង់ផែនានា និងប្រភពថាមពលរបស់ប្រទេសកាណាដា និងរោងចក្រជាច្រើនរបស់តំបន់ Northeast US ។
ម៉ិកស៊ិកគឺជាប្រទេសនាំចេញដ៏សំខាន់មួយនៃរថយន្ត គ្រឿងអេឡិចត្រូនិក និងផលិតផលកសិកម្ម ខណៈដែលក៏មានការនាំចូលចំនួនច្រើននៃគ្រាប់ធញ្ញជាតិ និងទំនិញផលិតកម្ម។
លោក JJ Ruestប្រធានក្រុមហ៊ុន CN បានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «ក្រុមហ៊ុន CN ត្រូវបានដាក់ចំកន្លែងល្អបំផុតក្នុងការច្របាច់បញ្ចូលគ្នាជាមួយក្រុមហ៊ុន KCS ដើម្បីបង្កើតក្រុមហ៊ុនមួយជាមួយនឹងការសម្រេចបានកាន់តែទូលំទូលាយ និងទ្រង់ទ្រាយកាន់តែធំ និងដើម្បីតភ្ជាប់ អតិថិជនកាន់តែច្រើនដោយរលូនជាមួយមជ្ឈមណ្ឌលផ្លូវដែក និងកំពង់ផែនៅអាមេរិកម៉ិកស៊ិក និងកាណាដា»។ លោកបន្តថា ក្រុមហ៊ុនពីរនេះ «មានបណ្ដាញបំពេញបន្ថែមដ៏ទូលំទូលាយជាមួយនឹងការត្រួតស៊ីគ្នាមានកម្រិត»៕ LA








