The Phnom Penh Post Search

Search form

ផ្សារហ៊ុនក្រុង​តូក្យូ​ធ្លាក់ថ្លៃ ក្រោយ​សេដ្ឋកិច្ច​ជប៉ុន​ធ្លាក់ចុះ

Content image - Phnom Penh Post
អេក្រង់​បង្ហាញ​តម្លៃ​ហ៊ុនរបស់​ផ្សារ​ហ៊ុនក្រុង​តូក្យូ។ រូបថត AFP

ផ្សារហ៊ុនក្រុង​តូក្យូ​ធ្លាក់ថ្លៃ ក្រោយ​សេដ្ឋកិច្ច​ជប៉ុន​ធ្លាក់ចុះ

ក្រុង​តូក្យូៈ ភាគហ៊ុននៅផ្សារ​ហ៊ុន​​ក្រុងតូក្យូ បាន​ធ្លាក់​ចុះកាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​បាន​ធ្លាក់​ចុះ​តម្លៃ​ភាគ​ហ៊ុន​នៅ​តំបន់​ហិរញ្ញវត្ថុ Wall Street របស់​អាមេរិក​ និង​​បន្ទាប់​ពី​ទិន្នន័យផ្លូវ​ការ​បាន​បង្ហាញថា សេដ្ឋកិច្ចរបស់​ជប៉ុន​បានធ្លាក់​ចុះជា​លើកដំបូងក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ។​

សន្ទស្សន៍​ហ៊ុន Nikkei 225 របស់​ផ្សារ​ហ៊ុនក្រុង​តូក្យូ បានធ្លាក់​ចុះ ០,៤៤ ​ភាគ​រយ ឬ ១០០,៧៩​ ពិន្ទុ មកនៅ​ត្រឹម ២២ ៧១៧,២៣​ ខណៈ​សន្ទស្សន៍​ហ៊ុន Topix បានធ្លាក់​ចុះ ០,២៧​ភាគ​រយ ឬ ៤,៨០​ ពិន្ទុ​មកនៅ​ត្រឹម ១ ៨០០,៣៥​៕ AFP/BP

អត្ថបទគួរចាប់អារម្មណ៍