The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ផ្សារហ៊ុន​ក្រុង​អូស្លូ ​នៅ​តែ​ពេញ​ចិត្ត​នឹង​សំណើ​ទិញ​របស់​ Nasdaq

ផ្សារហ៊ុន​ក្រុង​អូស្លូ ​នៅ​តែ​ពេញ​ចិត្ត​នឹង​សំណើ​ទិញ​របស់​ Nasdaq

Content image - Phnom Penh Post
សំណើ​ទិញ​សរុប​​​របស់​​ក្រុមហ៊ុន​ Euronext ​​កើន​ឡើង​ដល់​ ៧៨៣ លាន​ដុល្លារ (៦៩១​ លាន​អឺរ៉ូ) ធៀប​នឹង​ ៧៧០ លាន​ដុល្លារ​របស់​ក្រុមហ៊ុន Nasdaq។​ AFP

ផ្សារហ៊ុន​ក្រុង​អូស្លូ ​នៅ​តែ​ពេញ​ចិត្ត​នឹង​សំណើ​ទិញ​របស់​ Nasdaq

ក្រុង​ប៉ារីសៈ ប្រតិបត្តិករ​ផ្សារហ៊ុន​អឺរ៉ុប Euronext កាល​ពីថ្ងៃ​ចន្ទ​​បាន​បង្កើន​តម្លៃ​ស្នើ​ទិញ​របស់​ខ្លួន​សម្រាប់​​ផ្សារហ៊ុន​ក្រុង​​អូស្លូ (Oslo Bors) របស់​ប្រទេស ​ន័រវែស ដែល​ខ្ពស់​ជាង​តម្លៃ​ដែល​ស្នើ​ដោយ​ផ្សារហ៊ុន Nasdaq របស់​​អាមេរិក ប៉ុន្តែ​ថ្នាក់​គ្រប់គ្រង​របស់​ផ្សារហ៊ុន Oslo Bors បាន​ឲ្យ​ដឹង​ថា ខ្លួន​នៅ​តែ​ចង់​បាន​សំណើ​ដេញ​ថ្លៃ​របស់​​ផ្សារហ៊ុន​ Nasdaq។​

ប្រតិបត្តិករ Euronext បាន​បង្កើន​សំណើ​ដេញ​ថ្លៃ​​​​របស់​ខ្លួន​ដល់​ ១៥៨ ក្រូន័រ​ (ប្រហែល ១៨,២​ដុល្លារ) ពី ១៤៥ ក្រូន័រ ក្នុង ​១ ​​ភាគហ៊ុន​ ដែល​ខ្ពស់​ជាង​សំណើ​ដែល​ផ្តល់​ដោយ​​ផ្សារហ៊ុន Nasdaq កាល​​ពី​ថ្ងៃ​ទី ​៣០ ខែ​មករា ដែល​មាន​ត្រឹមតែ ១៥២ ​ក្រូន័រ​​ក្នុង ​១ ​ភាគហ៊ុន​។​

តម្លៃនោះ​បាន​ធ្វើ​ឲ្យ​សំណើ​ទិញ​សរុប​​​របស់​​ក្រុមហ៊ុន​ Euronext ​​កើន​ឡើង​ដល់​ ៧៨៣ លាន​ដុល្លារ (៦៩១​ លាន​អឺរ៉ូ) ធៀប​នឹង​ ៧៧០ លាន​ដុល្លារ​របស់​ក្រុមហ៊ុន Nasdaq។​

ប៉ុន្តែ​ថ្នាក់​គ្រប់គ្រង​របស់​ផ្សារហ៊ុន​ក្រុង​​អូស្លូ​បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​បន្ត​អនុម័ត​​លើ​សំណើ​ថ្លៃ​ដែល​ផ្តល់​ដោយ​​​ក្រុមហ៊ុន​ Nasdaq ដែល​ត្រូវ​បាន​ពណ៌នា​ថា​ មាន​ភាព​​ប្រសើរ​ជាង​​​សម្រាប់​ទីផ្សារ​មូលធន​របស់​ខ្លួន​ និង​ក្រុមហ៊ុន​នានា​។​

ទន្ទឹម​នឹង​នេះ​ដែរ លោកស្រី​ Bente Landsnes ប្រធាន​​ផ្សារហ៊ុន​ Oslo Bors បាន​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន​ AFP ផង​ដែរ​ថា​៖ «​​អនុសាសន៍​របស់​យើង​ និង​អនុសាសន៍​របស់​​​ក្រុម​ប្រឹក្សាភិបាល​​ទាក់ទង​​នឹង​ភាព​ជា​ម្ចាស់​កម្ម​សិទិ្ធ​យុទ្ធសាស្ដ្រ​​ល្អ​បំផុត​នៅ​តែ​ មិន​ផ្លាស់​ប្តូរ​»​។​

ផ្សារហ៊ុន​ Nasdaq ដែល​ប្រតិបត្តិ​ករ​ផ្សារហ៊ុន​មាន​ មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ គ្រប់គ្រង​ផ្សារហ៊ុន​ផ្សេង​ទៀត​ទាំង​អស់​ដែល​ស្ថិត​នៅ​តំបន់​ Nordic និង​តំបន់​ Baltic ក្នុង​តំបន់​អឺរ៉ុប ខណៈ​ដែល​​ក្រុមហ៊ុន​ Euronext ប្រតិបត្តិការ​ផ្សារហ៊ុន​​ប៉ារីស​ ផ្សារហ៊ុន ​អាំស្ទែដាំ ផ្សារហ៊ុន ​ប៊្រុចសែល ផ្សារហ៊ុន ​ឌូប្ល៊ីន​​ និង​ផ្សារហ៊ុន លីសបោន​​៕ AFP/LA

អត្ថបទគួរចាប់អារម្មណ៍

  • អាមេរិក​ផ្តល់​ជំនួយ ​៤២ ​ម៉ឺន​ដុល្លារ​ទៀត ​ដើម្បី​ស្រាវជ្រាវ​សំណល់​គ្រាប់​បែក​ចង្កោម

    ភ្នំពេញៈ រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ជាង​ ៤២​ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ដើម្បី​ស្រាវជ្រាវ​​សំណល់​គ្រាប់​បែក​ចង្កោម​ដែល​

  • ប្រាក់ចំណេញ​សុទ្ធ Qantas ធ្លាក់ ៦,៥ ​ភាគរយ

    ក្រុងស៊ីដនីៈ ក្រុមហ៊ុន​អាកាសចរណ៍ Qantas Airways កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​ផ្សាយ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​សុទ្ធ​ប្រចាំ​ឆ្នាំ ៦,៥ ភាគរយ ដោយសារ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​ក្នុង​គ្រា​ដែល​ប្រេង​ឆៅ​មាន​តម្លៃ​កាន់តែ​ខ្ពស់ និង​ការធ្លាក់​ថ្លៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​កាន់តែ​ខ្លាំង​។

  • តោខៀវ​ឲ្យ Roma ខ្ចី​ជើង​ខ្សែការពារ Zappacosta

    ក្រុងមីឡានៈ ក្លិប Roma បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្សែការពារ Davide Zappacosta នៅ​ក្លិប Chelsea បាន​ចូលរួម​ក្លិប Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ៦ ​ខែ ប៉ុន្តែ​អាច​បន្ត​រហូតដល់​ចុងរដូវកាល​នេះ​ក៏បាន​ដែរ​។ ​

  • កូរ៉េ​ខាងជើង​មិន​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ទេ បើសិន​ US ​នៅតែ​បន្ត​វិធានការ​យោធា​បង្ក​អារិភាព​នោះ

    ក្រុងសេអ៊ូលៈ កូរ៉េ​ខាងជើង​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​ «​មិន​ចាប់អារម្មណ៍​» ​នៅក្នុង​ការចរចា​នោះទេ លុះណា​តែ​ក្រុង​វ៉ាស៊ីនតោន​ឈប់​ «​វិធានការ​យោធា​បង្ក​អរិភាព​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ខ្លួន​នោះ​» ខណៈ​ប្រេសិត​ពិសេស​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ទស្សនកិច្ច​ទៅកាន់​ក្រុង​សេអ៊ូល​ដោយ​ផ្តោត​ទៅ​លើ​ការធ្វើឲ្យ​កិច្ចចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​ព្យុងយ៉ាង ដំណើរការ​ឡើងវិញ​។