ញូវយ៉កៈ ផ្សារភាគហ៊ុន​អាមេរិក​បាន​ងើបឡើង​ត្រៀម​ស្វាគមន៍​ការឈ្នះឆ្នោត​របស់ Joe Biden ដោយ​សន្ទស្សន៍​ផ្សារហ៊ុន​នៅ​បុរី​ New York បាន​កើនឡើង​នៅ​ល្ងាច​ថ្ងៃអាទិត្យ មុន​ការជួញដូរ​នៅ​ដើម​សប្តាហ៍​។

ត្រឹម​ម៉ោង​ ០០១៥ GMT ម៉ោង​តម្លៃ​ក្នុង​កិច្ចសន្យា​សម្រាប់​ខែធ្នូ​លើ​ផ្សាហ៊ុន Dow Jones បាន​កើនឡើង ០,៩៩ ​ភាគរយ​នៅលើ​ផ្សារហ៊ុន Nasdaq កើនឡើង​ចំនួន ១,២៨ ​ភាគរយ និង S&P 500 កើនឡើង​ចំនួន ១,០២ ​ភាគរយ​។

តម្លៃ​ក្នុង​កិច្ចសន្យា​ជាទូទៅ​បាន​ផ្តល់​នូវ​ទិសដៅ​ដែល​ទីផ្សារ​ហិរញ្ញវត្ថុ​ទទួល​បាន ពេល​ដែល​ការជួញដូរ​បាន​បើកទ្វារ​។

ផ្សារហ៊ុន Wall Street កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ​បាន​បិទ​បញ្ចប់​ប្រចាំ​សប្តាហ៍​ក្នុងតម្លៃ​ល្អ​បំផុត​ក្នុង​រយៈពេល​ជាច្រើន​ខែ ពេល​ដែល​លោក Biden ខិត​កាន់តែ​កៀក​ទៅនឹង​ជ័យជម្នះ​ក្នុង​ការបោះឆ្នោត​តទល់​ជាមួយ​លោក ដូណាល់ ត្រាំ​។

ផ្សារហ៊ុន S&P 500 បាន​បិទ​បញ្ចប់​ការជួញដូរ​ដោយ​កើនឡើង​ ៧,៣ ​ភាគរយ​ សម្រាប់​សប្តាហ៍​កន្លងទៅ​ជា​ការកើនឡើង​ល្អ​បំផុត​ចាប់ពី​ខែមេសា​។

ការជួបជុំ​ថ្មីៗ​នេះ​បាន​ធ្វើឲ្យ​មាន​ការសន្និដ្ឋាន​ចំពោះ Biden ដែល​ឈ្នះ​នៅ​សេតវិមាន និង​គណបក្ស​ប្រជាធិបតេយ្យ​គ្រប់គ្រង​សភា​ជាន់​ទាប ខណៈ​ពេល​ដែល​គណបក្ស​សាធារណរដ្ឋ​ត្រូវបាន​មើលឃើញ​ថា គ្រប់គ្រង​ព្រឹទ្ធសភា​។

ការបែកបាក់​គ្នា​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ទំនង​ជា​នឹង​រារាំង​ដល់​ការបង្កើន​ពន្ធ​ដ៏សំខាន់​លើ​ក្រុមហ៊ុន​ធំៗ និង​បុគ្គល​អ្នកមាន​ក៏ដូចជា​គោលនយោបាយ​ផ្សេងទៀត​ដែល​អ្នកវិនិយោគ​ធ្លាប់​ភ័យខ្លាច​។

ទីផ្សារ​បាន​លេចចេញ​នូវ​ភាពច្របូកច្របល់​ដោយ​លោក ត្រាំ បដិសេធ​មិន​ទទួលស្គាល់​ការបរាជ័យ​ក្នុង​ការបោះឆ្នោត និង​ព្យាយាម​សាបព្រោះ​ការសង្ស័យ​អំពី​លទ្ធផល​នៃ​ការបោះឆ្នោត​។

លោក Nigel Green ប្រធាន​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ហិរញ្ញវត្ថុ deVere បាន​និយាយថា​៖ «​លោក Biden នឹង​ផ្តល់​នូវ​ការរុញច្រាន​ចំពោះ​ផ្សារហ៊ុន​ទូទាំង សកលលោក និង​សេដ្ឋកិច្ច​អាមេរិក និង​ពិភពលោក​»​។

លោក Green បញ្ជាក់ថា​៖ «​បើទោះបី​ជា​ជ័យជម្នះ​របស់​លោក Biden ​នាំទៅ​ដល់​ការកើនឡើង​ថ្លៃ​បន្តិច​មែន​នៅ​ទីផ្សារ ជ័យជម្នះ​របស់​គាត់​ក៏​នឹង​លុបបំបាត់​នូវ​ភាព​មិនប្រាកដប្រជា ដែល​ពួកគេ​មិន​ពេញចិត្ត​»​។

លោក​ ត្រាំ ​មាន​ផែនការ​ដាក់​ពាក្យ​ប្តឹង​នៅក្នុង​សប្តាហ៍​ខាងមុខ​ប្រឆាំង​ទៅនឹង​លទ្ធផល​បោះឆ្នោត​។ យោងតាម​មេធាវី​របស់គាត់​លោក Rudy Giuliani ដែល​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា គាត់​មាន​ភ័ស្តុតាង​ច្រើន​អំពី​ករណី​ «​ក្លែងបន្លំ​»​។

យុទ្ធនាការ​របស់​ ត្រាំ បាន​បង្កើត​បញ្ហា​ប្រឈម​ផ្នែក​ច្បាប់​រួចទៅហើយ​នៅក្នុង​រដ្ឋ​ជាច្រើន​ប៉ុន្តែ​មិនមាន​ភ័ស្តុតាង​ណាមួយ​បង្ហាញ​ពី​ភាពមិនប្រក្រតី​ដែល​រីករាលដាល​ណាមួយ​ដែល​នឹង​ប៉ះពាល់​ដល់​លទ្ធផល​នោះទេ​។

លោក Biden បាន​ប្តេជ្ញា​តែងតាំង​ខុទ្ទកាល័យ​សេតវិមាន​ដែល​បង្ហាញ​ពី​ភាពចម្រុះ​នៃ​ប្រទេស បើទោះបី​ជា​គាត់​អាចមាន​បញ្ហា​ក្នុង​ការទទួល​បាន​ការយល់ព្រម​សម្រាប់​ការតែងតាំង​ដែល​កំពុងមាន​សម្ទុះ​ទៅមុខ​នេះ ប្រសិន​បើ​គណបក្ស​សាធារណរដ្ឋ​នៅតែ​បន្ត​គ្រប់គ្រង​ព្រឹទ្ធសភា​នោះ​។

ប្រសិនបើ​សភា​ដែល​ផុត​អាណត្តិ​ខកខាន​មិនបាន​អនុម័ត​កញ្ចប់​ជំរុញ​សេដ្ឋកិច្ច​លើក​ទី​ ២ នៅក្នុង​សប្តាហ៍​ចុងក្រោយ​នៃ​តំណែង​ប្រធានាធិបតី ត្រាំ ​នោះ​ការទទួល​បាន​កិច្ចព្រមព្រៀង​ដែល​ត្រូវបាន​អនុម័ត​ទំនង​ជា​រឿង​ដំបូង​ដែល​លោក Biden ត្រូវ​ដោះស្រាយ​។

លោក Green បាន​និយាយ​ថា​៖ «Biden នឹង​ត្រូវ​ធ្វើការ​ជាមួយ​ព្រឹទ្ធសភា​ដឹកនាំ​ដោយ​គណបក្ស​សាធារណរដ្ឋ​ដើម្បី​ទទួល​បាន​ការជំរុញ​សារពើពន្ធ​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​»​។

លោក​បន្ថែមថា​៖ «​គាត់​ប្រហែល​តស៊ូ​ដើម្បី​ទទួលបាន​កញ្ចប់​ជំរុញ​សេដ្ឋកិច្ច​ ៣ ​ពាន់​ពាន់​លាន​ដុល្លារ ដែល​ចង់បាន​ដោយ​គណបក្ស​ប្រជាធិបតេយ្យ ប៉ុន្តែ​កញ្ចប់​ខ្លះ​ទំនងជា​អាច​»​។

លោក Jerome Powell ប្រធាន​ធនាគារកណ្តាល​អាមេរិក​បាន​និយាយថា មហន្តរាយ​នៃ​កូវីដ​ ១៩​ នៅតែ​ខ្លាំង​ចំពោះ​ការងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​អាមេរិក និង​បន្ត​រហូត​ដល់​វា​ត្រូវបាន​លុបបំបាត់​៕ RR