The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ពាណិជ្ជកម្ម​ចិន-រុស្ស៊ី ​នឹង​កើន​ដល់​ $២០០ ​ពាន់​លាន

ពាណិជ្ជកម្ម​ចិន-រុស្ស៊ី ​នឹង​កើន​ដល់​ $២០០ ​ពាន់​លាន

Content image - Phnom Penh Post
លោក Oreshkin ថ្លែង​ក្នុង​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​ក្រុង​សេនភេធឺសប៊ឺក។ រូបថត AFP

ពាណិជ្ជកម្ម​ចិន-រុស្ស៊ី ​នឹង​កើន​ដល់​ $២០០ ​ពាន់​លាន

ក្រុង​សេនភេធឺសប៊ឺកៈ លោក​រដ្ឋមន្ដ្រី​ក្រសួង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​​​ប្រទេស ​រុស្ស៊ី ​​បាន​ឲ្យ​ដឹង​ថា​ ប្រទេស​ ​រុស្ស៊ី និង​ចិន ​ត្រូវ​បាន​រំពឹង​ថា​នឹង​បង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​ដល់​កម្រិត​កម្ពស់​​ថ្មី​​មួយ និង​សម្រេច​បាន​ទំហំ​​​​ពាណិជ្ជកម្ម​ ២០០ ​ពាន់​លាន​ដុល្លារ​អាមេរិក ​ក្នុង​រយៈពេល ​២-៣ ឆ្នាំ​ក្រោយ​។​​​

លោក Oreshkin បាន​ប្រាប់​សារព័ត៌មាន​ស៊ិនហួ ក្នុង​អំឡុង​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​ St. Petersburg លើក​ទី២៣ ថា អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​របស់​រុស្ស៊ី និង​ចិន ស្ដីពី​ការ​លើក​កម្ពស់​​ពាណិជ្ជកម្ម​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​នា​ពេល​ថ្មីៗ​នេះ​នៅ​ទីក្រុង​ម៉ូស្គូ នឹង​ជួយ​​បង្កើន​ប្រាក់​​ចំណូល​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ដល់​​​កម្រិត​ដែល​ត្រូវ​បាន​កំណត់​របស់​ខ្លួន។

ដើម្បី​សម្រេច​បាន​លទ្ធផល​នេះ ប្រទេស ​រុស្ស៊ី និង​ចិន​បាន​ចុះ​បញ្ជី​​​វិស័យ​សំខាន់ៗ​មួយ​​ចំនួន​ដែល​ចាំបាច់​ត្រូវ​​​អភិវឌ្ឍ និង​​​កែលម្អ​។ នេះ​បើ​យោង​តាម​​លោក​រដ្ឋមន្ដ្រី​។​

លោក Oreshkin ​ថ្លែង​ថា​៖ «​​ប្រទេស​​ទាំង ​២ នេះ ​​មិន​គួរ​ត្រឹមតែ​អនុវត្ត​គម្រោង​​ធំៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​ផ្ដល់​ទំនិញ​​​ប្រើប្រាស់​ចុង​ក្រោយ​​ដែល​ត្រូវ​បាន​​ធ្វើ​ពិពិធកម្ម និង​ការ​វិនិយោគ​ផងដែរ។​ ទំហំ​ទាំង​នេះ​នឹង​កើន​ឡើង​យ៉ាង​សកម្ម​បំផុត​»។​

ជា​ពិសេស​ លោក​បាន​កត់​សម្គាល់​ថា ​ប្រទេស ​រុស្ស៊ី គ្រោង​​នឹង​​បង្កើន​ការ​នាំចេញ​សណ្ដែកសៀង​ទៅ​​ប្រទេស ​ចិន​ ដែល​ជា​​ប្រទេស​នាំចូល​សណ្ដែកសៀង​ឈាន​មុខ​គេ​របស់​ពិភព​លោក។​

លោក​បន្ថែម​ថា ប្រទេស ​រុស្ស៊ី និង​ចិន ​នឹង​បង្កើត​មូលនិធិ​នវានុវត្តន៍​វិទ្យាសាស្ដ្រ​ និង​បច្ចេកវិទ្យា​ថ្មី​មួយ​ផង​ដែរ ដែល​ជំរុញ​ដល់​ការ​វិនិយោគ​លើ​សហគ្រាស​​ធុនតូច និង​មធ្យម​របស់​ប្រទេស​ទាំង ​២ ​នេះ​។​

ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង ​២ ​នេះ​​បាន​កើន​ឡើង​ដល់​​កម្រិត​ខ្ពស់​បំផុត​ជាង ​១០០ ​ពាន់​លាន​ដុល្លារ​ ​កាល​ពី​ឆ្នាំ​ ២០១៨​។​

យោង​តាម​លោក Oreshkin នៅ​ឆ្នាំ​នេះ ​ភាគី​ទាំង ​២ ​មាន​បំណង​​បន្ត​​បង្កើន​ទំហំ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង ​២ ពោល​គឺ​ជា​ «ចំណុច​​មួយ​ដែល​យើង​​​កំពុង​ចាប់​ផ្ដើម​ដើម្បី​សម្រេច​ឲ្យ​បាន​តាម​ទិសដៅ​​ប្រកប​ដោយ​មហិច្ឆតា​ថ្មី»។

លោក​​បន្ត​ថា​៖ «​យើង​មាន​កិច្ច​សហ​ប្រតិបត្តិការ​ពេញ​លេញ​ និង​ការ​យល់​ដឹង​ពេញ​​លេញ ហើយ​វា​នឹង​​ស្ថិត​ក្នុង​ស្មារតី​ដែល​យើង​នឹង​បន្ត​»៕ People's Daily/​LA

អត្ថបទគួរចាប់អារម្មណ៍

  • អាមេរិក​ផ្តល់​ជំនួយ ​៤២ ​ម៉ឺន​ដុល្លារ​ទៀត ​ដើម្បី​ស្រាវជ្រាវ​សំណល់​គ្រាប់​បែក​ចង្កោម

    ភ្នំពេញៈ រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ជាង​ ៤២​ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ដើម្បី​ស្រាវជ្រាវ​​សំណល់​គ្រាប់​បែក​ចង្កោម​ដែល​

  • ប្រាក់ចំណេញ​សុទ្ធ Qantas ធ្លាក់ ៦,៥ ​ភាគរយ

    ក្រុងស៊ីដនីៈ ក្រុមហ៊ុន​អាកាសចរណ៍ Qantas Airways កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​ផ្សាយ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​សុទ្ធ​ប្រចាំ​ឆ្នាំ ៦,៥ ភាគរយ ដោយសារ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​ក្នុង​គ្រា​ដែល​ប្រេង​ឆៅ​មាន​តម្លៃ​កាន់តែ​ខ្ពស់ និង​ការធ្លាក់​ថ្លៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​កាន់តែ​ខ្លាំង​។

  • តោខៀវ​ឲ្យ Roma ខ្ចី​ជើង​ខ្សែការពារ Zappacosta

    ក្រុងមីឡានៈ ក្លិប Roma បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្សែការពារ Davide Zappacosta នៅ​ក្លិប Chelsea បាន​ចូលរួម​ក្លិប Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ៦ ​ខែ ប៉ុន្តែ​អាច​បន្ត​រហូតដល់​ចុងរដូវកាល​នេះ​ក៏បាន​ដែរ​។ ​

  • កូរ៉េ​ខាងជើង​មិន​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ទេ បើសិន​ US ​នៅតែ​បន្ត​វិធានការ​យោធា​បង្ក​អារិភាព​នោះ

    ក្រុងសេអ៊ូលៈ កូរ៉េ​ខាងជើង​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​ «​មិន​ចាប់អារម្មណ៍​» ​នៅក្នុង​ការចរចា​នោះទេ លុះណា​តែ​ក្រុង​វ៉ាស៊ីនតោន​ឈប់​ «​វិធានការ​យោធា​បង្ក​អរិភាព​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ខ្លួន​នោះ​» ខណៈ​ប្រេសិត​ពិសេស​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ទស្សនកិច្ច​ទៅកាន់​ក្រុង​សេអ៊ូល​ដោយ​ផ្តោត​ទៅ​លើ​ការធ្វើឲ្យ​កិច្ចចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​ព្យុងយ៉ាង ដំណើរការ​ឡើងវិញ​។