ភ្នំពេញៈ ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ចក្រភព​អង់គ្លេស (UK) កើនឡើង​ដល់​ជាង ១,២ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៧ ដែល​មាន​កំណើន​ ៧ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន​។ នេះ​បើ​តាម​របាយការណ៍​បាន​ពី​ស្ថានទូត UK ប្រចាំ​នៅ​កម្ពុជា​កាលពី​ម្សិលមិញ​។

របាយការណ៍​បង្ហាញ​ថា UK គឺជា​ទីផ្សារ​សម្រាប់​ការនាំ​ចេញ​ឈាន​មុខ​គេ​ទី​ ៤ ​របស់​ប្រទេស​កម្ពុជា បន្ទាប់ពី​សហភាព​អឺរ៉ុប (EU) អាមេរិក និង​ទីផ្សារ​អាស៊ាន ហើយ​ជាប់​ចំណាត់ថ្នាក់​លេខ​ ២ ទាក់ទង​នឹង​ពាណិជ្ជកម្ម​ទ្វេភាគី​។ អង់គ្លេស​ក៏​ជា​ប្រទេស​វិនិយោគ​ឈាន​មុខ​គេ​ទី​ ៦ ​របស់​កម្ពុជា​ផង​ដែរ​។ នេះ​បើ​តាម​របាយការណ៍​។

កម្ពុជា​បាន​នាំ​ចេញ​ទៅ UK កាលពី​ឆ្នាំ​ ២០១៧ កើនឡើង ៥ ​ភាគរយ​ដល់​ ១,១៦ ​ពាន់​លាន​ដុល្លារ​ធៀប​នឹង​ឆ្នាំ​ ២០១៦ ខណៈ​កម្ពុជា​បាន​នាំចូល​ពី UK មាន​តម្លៃ ៤៨ ​លាន​ដុល្លារ​កើនឡើង ១១២ ភាគរយ​។ នេះ​បើ​យោង​តាម​របាយការណ៍​។

ផលិតផល​សំខាន់​របស់​កម្ពុជា​ដែល​នាំ​ចេញ​ទៅ UK គឺ​សម្លៀកបំពាក់​៕ LA