ផ្សារ​ទំនើប​ហ៊្វែរផ្លាស កាល​ពី​ថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០២០ បាន​បើក​សម្ពោធ​ជា​ផ្លូវ​ការ ជាមួយ​នឹង​ការ​លក់​ទំនិញ​រាយ​ទូទៅ​ជាច្រើន​ប្រភេទ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​ដង​វិថី មុន្នីរ៉េត (ផ្លូវលេខ ២១៧) ក្បែរ​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់។

ដើម្បី​បំពេញ​សេចក្តី​ត្រូវ​ការ និង ជា​តម្រូវ​ចាំ​បាច់​ប្រចាំ​ថ្ងៃ​របស់​អតិថិជន ផ្សារ​ទំនើប​ហ៊្វែរផ្លាស បាន​នាំ​ចូល​ទំនិញ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ក្នុង​នោះ​រួម​មាន​ទំនិញ​ទើប​មក​ដល់​ថ្មី​និង​ពេញ​និយម​សម្រាប់​ទីផ្សារ ជាង ១០០០០ មុខ ដែល​នាំ​ចូល​ពី​ប្រទេស ថៃ និង ១០០០ មុខ មក​ពី​ប្រទេស ចិន ដោយ​ឡែក​ទំនិញ ៥០០ មុខ​ផ្សេង​ទៀត គឺជា​ទំនិញ​បញ្ចុះ​តម្លៃ​ពិសេស​ប្រចាំ​ថ្ងៃ។

លើស​ពី​នេះ យើង​មាន​ទំនិញ ១២ ០០០ មុខ​ផ្សេង​ទៀត សុទ្ធ​តែ​ជា​ទំនិញ​ល្បីៗ និង ត្រូវ​បាន​ទទួល​ស្គាល់​ពាស​ពេញ​ទីផ្សារ​ពិភព​លោក។ ហើយ​ដើម្បី​បម្រើ​អោយ​ទាន់​សេច​ក្តី​ត្រូវ​ការ និង​បង្ក​ភាព​ងាយ​ស្រួល​សម្រាប់​អតិថិជន ផ្សារ​ទំនើប ហ៊្វែរផ្លាស មាន​ផ្តល់​ជូន​សេវា​កម្ម​បន្ថែម ដូចជា ចៀន ឆា ចំហុយ អាំង ដោយ​មិន​គិត​ថ្លៃ​ចំពោះ​អាហារ​ប្រភេទ​ស្រស់។ ផ្សារ​ទំនើប​ហ៊្វែរផ្លាស មាន​ចំណត​រថយន្ត និង​ម៉ូតូ ធំទូលាយ ដែល​មាន​បរិយាកាស​ល្អ​ប្រកប​ដោយ​ផាសុកភាព និង​មិន​គិត​ថ្លៃ​ចំណត​ទៀត​ផង។

កាន់​តែ​ពិសេស និង​ជា​ជម្រើស​ដ៏​ងាយ​ស្រួល អតិថិជន​អាច​បញ្ជា​ទិញ​ទំនិញ​របស់​ខ្លួន តាម​រយៈ​ប្រព័ន្ធ​អនឡាញ​មាន​ដូចជា Nham24 និង E-Get S ដែល​យើង​បាន​ជ្រើសរើស​ប្រភេទ​ទំនិញ​សុទ្ធ​តែ​មាន​គុណភាព​ល្អ ស្តង់ដា​ខ្ពស់ និង​មាន​សេវាកម្ម​ដឹក​ជញ្ជូន​ដល់​គេហដ្ឋាន ឬ​អតិថិជន​អាច​ទាក់ទង​មក​កាន់​ផ្សារ​ទំនើប​របស់​យើង តាម​រយៈ​ទូរស័ព្ទ​លេខ ០៨៥ ៥៥៥ ៧៤១ និង ០៨៥ ៥៥៥ ៧៤២ ឬ​មក​កាន់​ទីតាំង​របស់​ផ្សារ​យើង​ផ្ទាល់​តាម​រយៈ​អាសយដ្ឋាន​នៅ ភូមិ​ដំណាក់ធំ សង្កាត់​ស្ទឹង​មានជ័យ ២ ខណ្ទ​មានជ័យ រាជធានី​ភ្នំពេញ។

ម្យ៉ាង​វិញ​ទៀត យើង​មាន​ការ​ផ្តល់​ជូន​ប្រម៉ូសិន​ពិសេស​ពេញ​មួយ​ខែ ចាប់​ពី​ថ្ងៃ​ទី​ ០១ រហូត​ដល់ ថ្ងៃទី ៣០ មេសា ២០២០។

ដើម្បី​កុំ​អោយ​ឱកាស​ដ៏​ល្អ​នេះ​កន្លង​ផុត​ទៅ សូម​អញ្ជើញ​អតិថិជន​ទាំង​អស់ មក​កាន់​ផ្សារ​ទំនើប​ហ្វែរផ្លាស​កុំ​បី​ខាន៕