ភ្នំពេញៈ មន្រ្តីរដ្ឋាភិបាលព្យាករពីការកើនឡើងនៃភ្ញៀវមកទស្សនានិងទូដាក់តាំងគ្រឿងអលង្ការដែលគួរ ទាក់ទាញ នៅពេលពិព័រណ៍ពាណិជ្ជកម្មគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជាលើកទី៥ បើកដំណើរការនៅថ្ងៃព្រហស្បតិ៍នៅរាជធានីភ្នំពេញ។
ពិព័រណ៍នេះនឹងត្រូវបានរៀបចំនៅក្នុងសាលសន្និបាតនិងមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ ដែលជាព្រឹត្តិការណ៍មានរយៈពេល៤ថ្ងៃទាក់ទាញអ្នកទិញនិងពាណិជ្ជករជាច្រើនមកភ្នំពេញដោយសារតែកំណើននៅក្នុងឧស្សាហកម្មត្បូងមានតម្លៃរបស់ប្រទេសកម្ពុជា។
លោក កែប វុធថា នៅការិយាល័យពិព័រណ៍ពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្មនិយាយថា ពិព័រណ៍នេះនឹងមានទាំងឈ្មួញក្នុងស្រុក និងបរទេសចូលរួម។
ប៉ុន្តែព្រឹត្តិការណ៍ នេះនឹងផ្តោតលើកម្ពុជាដោយកម្ពុជាមានក្រុមហ៊ុនចំនួន៤៨ក្នុងចំណោមក្រុមហ៊ុនចំនួន៧០ដែលបានចុះហត្ថលេខា។
មន្រ្តីម្នាក់នៅនាយកដ្ឋានលើកកម្ពស់ពាណិជ្ជកម្មសុំមិនបញ្ចេញឈ្មោះបាននិយាយថាព្រឹត្តិការណ៍នេះនឹងផ្ដល់វេទិកាសម្រាប់ពាណិជ្ជកម្មក្នុងស្រុក។
មន្រ្តីនេះបានបន្តថា៖ «ពិពរ័ណ៍ពាណិជ្ជកម្មគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជាជាព្រឹត្តិការណ៍មានកម្រិតស្ដង់ដារខ្ពស់ ហើយព្រឹត្តិការណ៍នេះត្រូវបានគេចាត់ទុកថាស្ថិតក្នុងកម្រិត ស្ដង់ដារអន្តរជាតិ»។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះកម្ពុជាបានព្យាយាមដាក់ខ្លួនឯងក្នុងឋានៈជាអ្នករកស៊ីនៅក្នុង ឧស្សាហកម្មនេះ។
ក្រុមហ៊ុន Intertek មកពីក្រុងឡុងដ៍ ជាក្រុមហ៊ុនត្រួតពិនិត្យគុណភាពត្បូងដ៏កម្រ បានបង្កើតមន្ទីរពិសោធលើកដំបូងនៅកម្ពុជា កាលពីឆ្នាំ២០១១ដើម្បីជួយធ្វើនិយតកម្មពាណិជ្ជកម្ម ហើយកាលពីខែមីនាការកសាងរោងចក្រច្នៃពេជ្រកម្ពុជានិងមជ្ឈមណ្ឌលបណ្ដុះបណ្ដាល ត្រូវបានចាប់ផ្ដើមនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ៕ PB