The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ភាគទុនិក​ក្រុមហ៊ុនឱសថជប៉ុន Takeda អនុម័ត​សំណើ​ទិញ​ក្រុមហ៊ុន​អៀរឡង់

ភាគទុនិក​ក្រុមហ៊ុនឱសថជប៉ុន Takeda អនុម័ត​សំណើ​ទិញ​ក្រុមហ៊ុន​អៀរឡង់

Content image - Phnom Penh Post
ភាគទុនិក​ក្រុមហ៊ុន Takeda ធ្វើ​ដំណើរ​មក​ដល់​ទីកន្លែង​ប្រជុំុំម្ចាស់​ភាគហ៊ុន​​កាល​ពី​ម្សិលមិញ។ រូបថត AFP

ភាគទុនិក​ក្រុមហ៊ុនឱសថជប៉ុន Takeda អនុម័ត​សំណើ​ទិញ​ក្រុមហ៊ុន​អៀរឡង់

ក្រុង​តូក្យូៈ ភាគទុនិក​របស់​ក្រុមហ៊ុន Takeda ជា​ក្រុម​ហ៊ុន​ផលិត​ឱសថ​ឈាន​មុខ​គេ​របស់​​ប្រទេស​ជប៉ុន​ កាល​ពី​ថ្ងៃ​ពុធ​បាន​អនុម័ត​ផែន​ការ​ទិញ​ក្រុមហ៊ុន​ឱសថ Shire ​របស់​ប្រទេស​អៀរឡង់​ ​ក្នុង​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​មាន​តម្លៃ​ប្រហែល ៦០​ ពាន់​លាន​ដុល្លារ​ ដែល​ជា​​​​ការ​ទិញ​ហ៊ុន​ភាគ​ហ៊ុន​បរទេស​ធំបំផុត​​​មិន​ធ្លាប់​មាន​ដោយ​ក្រុមហ៊ុន​ជប៉ុន។

វិនិយោគិន​ជំទាស់​មួយ​ក្រុម​​ ដែល​រួម​ទាំង​​សមាជិក​របស់​គ្រួសារ​ស្ថាបនិក​ផងដែរ​នោះ​ បាន​ព្យាយាម​រារាំង​​កិច្ចព្រម​ព្រៀង​នេះ​ ប៉ុន្តែ​ត្រូវ​បាន​ចាញ់ដោយ​សម្លេង​ឆ្នោត​ភាគ​ច្រើន​​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​ភាគ​ទុនិក​វិសាមញ្ញ​មួយ​ ដែល​បាន​រៀបចំ​ឡើង​នៅ​ភាគ​ខាង​លិចទី​ក្រុង​​អូសាកា​ ដែល​ជា​ទីក្រុង​ឈរ​ជើង​របស់​ការិយាល័យ​កណ្តាល​របស់​​​ក្រុម​ហ៊ុន។

សេច​ក្ដី​ប្រកាស​ព័ត៌មាន​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​​​ក្រុម​ហ៊ុន Takeda ​បាន​ឲ្យ​ដឹង​​ថា ផែន​ការ​នេះ​ត្រូវ «​បាន​អនុម័ត​តាម​សំណើដើម»។ សេច​ក្ដី​ប្រកាស​ព័ត៌​មាន​នេះ​​បាន​បន្ថែម​ថា ​កិច្ចព្រម​ព្រៀង​នេះ​គួរ​តែ​ចាប់​ផ្ដើម​អនុវត្ត​នៅ​ដើម​ខែ​មករា​ ដែល​រង់ចាំ​ការ​យល់​ព្រម​​ពី​ភាគ​ទុនិករ​បស់​ក្រុម​ហ៊ុន Shire។

លោក Christophe Weber អគ្គ​នាយក​​ក្រុម​ហ៊ុន​ Takeda បាន​ថ្លែងថា​​៖ «យើង​​មាន​សេច​ក្ដី​រីករាយ​​ ដែល​ភាគ​ទុនិក​របស់​យើង​ បាន​ផ្ដល់​ការគាំទ្រ​ដ៏រឹង​មាំ​របស់​ពួក​គេ ដល់​ការ​ទិញ​ភាគ​ហ៊ុន​​ក្រុម​ហ៊ុន​ Shire របស់​យើង»៕ AFP/LA

អត្ថបទគួរចាប់អារម្មណ៍