ភ្នំពេញៈ មជ្ឈមណ្ឌលគាំទ្រសហគ្រិនស្ដ្រីដើម្បីឲ្យអាជីវកម្មរបស់ពួកគេប្រតិបត្តិការប្រកបដោយជោគជ័យនឹងត្រូវបានបង្កើតឡើងក្នុងពេលឆាប់ៗនេះនៅក្នុងប្រទេសកម្ពុជា។
មជ្ឈមណ្ឌលសហគ្រិនស្ដ្រីកម្ពុជាដើម្បីធនធាន ការអប់រំ លទ្ធភាពចូលរួម និងការបណ្ដុះបណ្ដាលសម្រាប់ការផ្ដល់អំណាចផ្នែកសេដ្ឋកិច្ច (WECREATE) នឹងត្រូវបើកដំណើរការជារូបវន្តនៅក្នុងខែសីហាខាងមុខនេះ។
WECREATE គឺជាដៃគូឯកជនសាធារណៈពិភពលោករវាង ការិយាល័យសេដ្ឋកិច្ច និងកិច្ចការធុរកិច្ចរដ្ឋ (EB) របស់ក្រសួងការបរទេសអាមេរិក និងក្រុមហ៊ុន StartUp Cup នៅក្នុងគំនិតផ្ដួចផ្ដើមទន្លេមេគង្គក្រោម (LMI) ក្នុងបំណងផ្ដល់ឲ្យស្ដ្រីនូវធនធាន និងការពិគ្រោះយោបល់សម្រាប់ការស្វែងរកការចាប់ផ្ដើម និងការបង្កើតអាជីវកម្មរបស់ស្ត្រី។
អ្នកយកព័ត៌មាននៅភ្នំពេញប៉ុស្ដិ៍បានជួបសម្ភាសជាមួយលោក Sean Griffin អគ្គនាយក និងជាសហស្ថាបនិករបស់ក្រុមហ៊ុន StartUp Cup ដើម្បីចង់ដឹងពីការអនុវត្តគម្រោង និងផែនការអនាគតសម្រាប់WECREATE ។
តើមជ្ឈមណ្ឌល WECREATE បង្កើតឡើងដើម្បីអ្វី?
អស់រយៈពេលប្រហែលជាមួយឆ្នាំកន្លះចុងក្រោយនេះ យើងបាននិងកំពុងធ្វើការងារដើម្បីអនុវត្តនិងកសាងមជ្ឈមណ្ឌលសហគមន៍ភាពជាសហគ្រិនរបស់ស្ដ្រី WECREATE Cambodia ដែលផ្ដោតលើការផ្ដល់អំណាចសេដ្ឋកិច្ចរបស់ស្ដ្រី។ យើងផ្ដល់បរិស្ថានប្រកបដោយសុវត្ថិភាពសម្រាប់ស្ដ្រី ដែលរួមមាន សហគមន៍មួយ ប្រភេទនៃការបណ្ដុះបណ្ដាល បន្ទប់សិក្ខាសាលា ទីតាំងធ្វើការងាររួម ទីតាំងអភិវឌ្ឍន៍ និងបណ្ដាញអ្នកពិគ្រោះយោបល់។
នោះគឺជាផ្នែកមួយនៃអ្វីដែលយើងកំពុងធ្វើនៅទីនេះ។ មជ្ឈមណ្ឌលនេះមានមុខជំនួញនៃកម្មវិធីសហគ្រិន ឧបករណ៍ និងព្រឹត្តិការណ៍ដើម្បីគាំទ្រដល់សហគ្រិនស្ដ្រី។ អ្វីដែលយើងធ្វើគឺយើងផ្ដល់អំណាចសហគ្រិនស្ដ្រីនៅក្នុងការងាររៀបចំប្លង់ និងការបង្កើតអាជីវកម្ម ឬការនាំយកអាជីវកម្មដែលមានស្រាប់ឲ្យដល់កម្រិតបន្ទាប់។ យើងកំពុងបង្កើនគុណភាព និងបរិមាណនៃភាពជាសហគ្រិនរបស់ស្ដ្រីនៅក្នុងប្រទេសកម្ពុជាតាមរយៈការបណ្ដុះបណ្ដាលអ្នកណែនាំដែលមានគុណភាព អ្នកណែនាំក្នុងស្រុក។ អ្នកមិនអាចបង្កើនគុណភាពសហគ្រិនបានទេ ប្រសិនបើអ្នកមិនបង្កើនគុណភាពអ្នកពិគ្រោះយោបល់ថ្នាក់មូលដ្ឋាននៅក្នុងការអភិវឌ្ឍ និងការបណ្ដុះបណ្ដាលនោះ។
ហេតុអ្វីបានជាមជ្ឈមណ្ឌលដូចជា WECREATE Cambodia ត្រូវការមាននៅក្នុងប្រទេសកម្ពុជា?
ស្ដ្រីតំណាងជាង ៥០ ភាគរយក្នុងចំណោមប្រជាជនទាំងអស់។ ស្ដ្រីបានរួមចំណែកថវិកាបានច្រើនដល់សហគមន៍ដែលមានន័យថា យើងកំពុងបង្កើតសហគមន៍ដ៏រឹងមាំមួយដើម្បីផ្ដល់អំណាចដល់ស្ដ្រីក្នុងការបង្កើតផ្លូវអាជីពផ្ទាល់ខ្លួន បង្កើតទ្រព្យសម្បត្តិផ្ទាល់របស់ពួកគេ មានន័យថាពួកគេនឹងត្រឡប់មកធ្វើការវិនិយោគឡើងវិញកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា និងធ្វើវាឲ្យក្លាយជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចរឹងមាំជាងនៅពេលនេះ។
ដូច្នេះស្ដ្រីតំណាងឲ្យសក្ដានុពលដ៏អស្ចារ្យតែមួយគត់សម្រាប់សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ហើយជាមួយនឹងតួនាទីរបស់យើង យើងបណ្ដុះបណ្ដាល ផលិត និងចែករំលែកបច្ចេកទេស និងឧបករណ៍ជាសកល និងការអនុវត្តផ្ទាល់ក្នុងការរចនាប្លង់ និងការកសាងការងារអាជីវកម្ម ដូច្នេះពួកគេមានលទ្ធភាពបង្កើតការទទួលបានភាពជោគជ័យយ៉ាងឆាប់រហ័សអំពីការព្យាយាមក្នុងការធ្វើអាជីវកម្មដោយផ្ទាល់។ ដូច្នេះយើងកំពុងជួយដល់ស្ដ្រីជាច្រើនដើម្បីធ្វើឲ្យមុខជំនួញរបស់ពួកគេមានការរីកចម្រើន និងជំរុញឲ្យពួកគេចាប់ផ្ដើមធ្វើអាជីវកម្ម។
តាមដែលលោកបានដឹងតើអ្វីជាបញ្ហាប្រឈមដែលសហគ្រិនស្ដ្រីកម្ពុជាកំពុងជួបប្រទះ?
អ្វីដែលយើងបានឃើញរហូតមកទល់ពេលនេះ នេះជាសិក្ខាសាលាលើកទី២ស្ដីពីការបណ្ដុះបណ្ដាលអ្នកពិគ្រោះយោបល់ គឺថាអ្នកណែនាំសហគ្រិនក្នុងសហគមន៍កម្ពុជានៅទីក្រុងភ្នំពេញដែលយើងកំពុងធ្វើការងារនៅពេលនេះ គឺកង្វះការយល់ដឹងពីបច្ចេកទេសបង្កើតការងារក្នុងការបង្កើតអាជីវកម្ម។
មានស្ដ្រីដែលទទួលបានជោគជ័យនៅក្នុងអាជីវកម្មរបស់ពួកគេ ហើយពួកគេពិតជាមិនយល់ដឹងស្ដីពីយន្តការ ឬគោលការណ៍គ្រឹះអំពីរបៀបដែលបង្កើតអាជីវកម្មទេ។ ការគាំទ្រដល់អ្នកណែនាំដើម្បីទទួលបានចំណេះដឹងនិងការអនុវត្តរបស់ពួកគេដែលធ្វើឲ្យយល់ដឹងពីអ្នកពិគ្រោះយោបល់។ នោះគឺជាបញ្ហាប្រឈមសម្រាប់ពួកគេយើងនៅពេលនេះ។ យើងកំពុងព្យាយាមយ៉ាងពិបាក ហើយយើងកំពុងទទួលយកវិធីថ្មីនៅទីនេះដើម្បីចំណាយពេលវេលាលើយន្តការ និងចំណេះដឹងបច្ចេកទេសក្នុងការងារបង្កើតអាជីវកម្ម។
ស្ដ្រីជាសហគ្រិនខ្លួនឯងក៏កំពុងចង់បាន តែពួកគេខ្វះចំណេះដឹងបច្ចេកទេសដែលចាំបាច់ក្នុងការបង្កើតអាជីវកម្មប្រកបដោយជោគជ័យ ហើយដូច្នេះអ្វីដែលជាមធ្យោបាយនោះគឺយើងកំពុងចាប់ផ្ដើមពីក្រោយមកវិញដែលមានន័យថាវានឹងត្រូវការពេលវេលាច្រើនបន្តិចសម្រាប់ពួកយើងក្នុងការបង្កើនគុណភាពរបស់អ្នកណែនាំសហគ្រិន។
វាមានភាពខុសគ្នាពីអ្វីដែលយើងមើលឃើញ ខណៈដែលយើងកំពុងធ្វើការងារនៅតាមបណ្ដាប្រទេសជាច្រើន នេះគឺជាប្រភេទបញ្ហាប្រឈមតែមួយគត់ដែលយើងមើលឃើញនៅទីនេះ។
ដូច្នេះយើងមានបំណងនាំយកបទពិសោធរបស់យើងដែលយើងមានពីកន្លែងផ្សេងនៅក្នុងពិភពលោកដើម្បីចាប់ផ្ដើមអនុវត្តវានៅប្រទេសកម្ពុជា។ ទិសដៅរបស់យើងត្រូវបានដាក់យ៉ាងតឹងរ៉ឹងនៅក្នុងប្រព័ន្ធច្បាប់សហគ្រិន ផ្លាស់ប្តូរវា និងធ្វើឲ្យវាខុសប្លែកពីគេនិងការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់សហគមន៍ និងប្រទេស ដូច្នេះយើងត្រូវតែប្រុងប្រយ័ត្ន និងភាពស្មោះត្រង់អំពីស្ថានភាព និងពីរបៀបក្នុងការកែតម្រូវផលប៉ះពាល់ដ៏ធំដែលអាចកើតមាន។
តើលោកអាចប្រៀបធៀបកម្រិតនៃភាពជាសហគ្រិននៅប្រទេសកម្ពុជាជាមួយប្រទេសជិតខាងដូចជាថៃដូចម្ដេចដែរ?
ថៃ គឺជា ប្រទេសរីកចម្រើនជាងគេខ្លាំងបំផុតជាមួយនឹងប្រព័ន្ធអ្នកពិគ្រោះយោបល់ចំនួនច្រើន ហើយស្ដ្រីតំណាងឲ្យអាជីវកម្មដែលជាផ្នែកមួយដ៏ធំនៅក្នុងប្រទេសថៃ។
ដូច្នេះ មានវប្បធម៌ខុសគ្នានៅទីនោះដែលស្ដ្រីមានភាពក្លាហាន ដូច្នេះជាថ្មីម្ដងទៀត ជាផ្នែកមួយនៃទិសដៅនេះនឹងផ្លាស់ប្តូរវប្បធម៌ដែលជំរុញឲ្យទទួលយកសហគ្រិនស្ដ្រី តម្លៃស្ដ្រីជាសហគ្រិន អ្វីដែលវាមានន័យសម្រាប់សហគមន៍ និងបង្ហាញរឿងរ៉ាវដល់ប្រជាជនអំពីអ្វីដែលអាចធ្វើបាន។ ទិសដៅរបស់យើងនឹងផ្ដល់អំណាចដល់ស្ដ្រីដើម្បីសម្រេចបានក្ដីសុបិនរបស់ពួកគេ និងសេរីភាពសេដ្ឋកិច្ចដែលមានជម្រើសកាន់តែច្រើនដើម្បីធ្វើឲ្យជីវិតកាន់តែល្អប្រសើរសម្រាប់ខ្លួនពួកគេ និងសម្រាប់កូនចៅរបស់ពួកគេ។
វាមិនត្រូវការពេលវេលារយៈពេលយូរនោះទេសម្រាប់ប្រទេសកម្ពុជាដើម្បីសម្រេចឲ្យបានស្មើនឹងប្រទេសថៃ។ ប៉ុន្តែវាត្រូវតែសម្រេចឲ្យបានការប្រមូលផ្ដុំប្រភេទនៃការយល់ដឹងដែលល្មមគ្រប់គ្រាន់សម្រាប់ប្រជាជនផ្លាស់ប្តូរឥរិយាបថដែលនាំឲ្យមានការផ្លាស់ប្តូរ។
ខ្ញុំគិតថាយើងមិនទាន់ទៅដល់ទីនោះនៅឡើយទេ។ ខ្ញុំពិតជាដឹងថាវាអាចធ្វើបាន។ ទោះបីជាកម្មវិធីដែលយើងធ្វើការងារជាមួយ ហើយសហគ្រិនដែលយើងធ្វើការងារជាមួយបានបង្ហាញថា មានសក្ដានុពលខ្លាំងនៅទីនេះ ពេលយើងអាចបង្កើតបណ្ដាញអ្នកពិគ្រោះយោបល់ដែលអាចគាំទ្រដល់ស្ដ្រីសម្រាប់កំណើនរបស់ពួកគេបាន៕PB