ភ្នំពេញៈ ​មន្ដ្រី​ជាន់​ខ្ពស់​របស់​អង្គ​ការ​ស្បៀង​អា​ហារ​ និង​កសិ​កម្ម​ ​បាន​លើក​ឡើង​ថា​ វិ​ស័យ​កៅ​ស៊ូ​ក្នុង​តំ​បន់​កំ​ពុង​ប្រ​ឈម​នឹង​ការ​ធ្លាក់​ចុះ​តម្លៃ​ និង​ផលិត​ភាព ដែល​ចាំ​បាច់​ត្រូវ​សិ​ក្សា​ដើ​ម្បី​លើក​កម្ពស់​ដំ​ណាំ​កសិ​ឧស្សា​ហក​ម្ម​នេះ​។ ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង ក្នុង​​ជំ​នួប​ជា​មួយ​រដ្ឋ​មន្ដ្រី​ក្រ​សួង​​កសិ​កម្ម​កម្ពុជា​​​កាល​ពី​ថ្ងៃ​ពុធ​។

លោក Pierre Marie Bosc ​មន្ដ្រី​​ជាន់​ខ្ពស់​របស់​​អង្គ​ការ​ស្បៀង​​អាហារ​ និង​កសិ​កម្ម​បាន​​ឲ្យ​ដឹង​ថា កសិ​ករ​កៅ​ស៊ូ​នៅ​ពេល​នេះ​ ត្រូវ​ប្រ​ឈម​នឹង​​បញ្ហា​ដោយ​សារ​ការ​ធ្លាក់​ចុះ​តម្លៃ​ និង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​។

លោក​បាន​ថ្លែង​ថា​៖ «​ដូ​ច្នេះ​​គម្រោង​ក្នុង​តំបន់​នៃ​វិ​ស័យ​កៅ​ស៊ូ ក្នុង​ចំ​ណោម​ប្រ​ទេស​​ កម្ពុជា​ ថៃ និង​វៀត​ណាម​ នឹង​ពឹង​​ផ្អែក​លើ​ការ​សិ​ក្សា​ លទ្ធ​​ផល​វិ​ភាគ​នៅ​ក្នុង​ការ​​ដាំ​ដុះ​កៅ​ស៊ូ​របស់​ប្រ​ទេស​នី​មួយ​ៗ​​ ដើ​ម្បី​ប្រៀប​ធៀប​លើ​ការ​វាយ​តម្លៃ​ស្ថាន​ការ​ណ៍ និង​ប្រ​សិទ្ធ​ភាព​នៃ​ការ​ដាំ​ដុះ​កៅ​ស៊ូ ការ​ប្រ​មូល​ផល និង​ការ​ធ្វើ​ឲ្យ​​ប្រ​សើរ​»៕ ​