The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មហាសេដ្ឋី​មានទ្រព្យ​ច្រើនជាងគេ​លើ​ពិភពលោក ​ទិញ​ភូមិគ្រឹះ​តម្លៃ $១៦៥ ​លាន

មហាសេដ្ឋី​មានទ្រព្យ​ច្រើនជាងគេ​លើ​ពិភពលោក ​ទិញ​ភូមិគ្រឹះ​តម្លៃ $១៦៥ ​លាន

Content image - Phnom Penh Post
លោក Bezos ថ្លែង​ក្នុង​កម្មវិធី​មួយ​ក្នុង​ទីក្រុង​ញូវដែលី​។ រូបថត AFP

មហាសេដ្ឋី​មានទ្រព្យ​ច្រើនជាងគេ​លើ​ពិភពលោក ​ទិញ​ភូមិគ្រឹះ​តម្លៃ $១៦៥ ​លាន

ក្រុងសានហ្វ្រានស៊ីស្កូៈ លោក​មហាសេដ្ឋី Jeff Bezos ប្រធាន​ក្រុមហ៊ុន Amazon បាន​ទិញ​លំនៅឋាន​ ១ ​កន្លែង​ដែលមាន​តម្លៃ ១៦៥ ​លាន​ដុល្លារ​ នៅ​ទីក្រុង​ឡូសអេនជឺលេស​ដែល​បង្កើតជា​កំណត់ត្រា​ថ្មី​មួយ​សម្រាប់​តំបន់​នេះ​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​កាសែត The Wall Street Journal កាលពី​ថ្ងៃ​ពុធ​។

យោងតាម​កាសែត Journal លោក Bezos បាន​ទិញ​ភូមិគ្រឹះ Warner Estate ពី​លោក David Geffen ដែល​ជា​មហាសេដ្ឋី​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។

មាន​ការលើកឡើង​ថា កិច្ចព្រមព្រៀង​ទិញ​លក់​ភូមិគ្រឹះ​នេះ​បាន​ផ្តួល​កំណត់ត្រា​តម្លៃ​លំនៅឋាន​នៅ​តំបន់​ឡូសអេនជឺលេស​នេះ​ដែល​បាន​កត់ត្រា​កាលពី​ឆ្នាំមុន នៅពេល​ដែល​លោក Lachlan Murdoch បាន​ចំណាយ​ប្រាក់​ចំនួន ១៥០ ​លាន​ដុល្លារ​ ដើម្បី​ទិញយក​ភូមិគ្រឹះ​ Bel Air ដែលមាន​ការចាក់​បញ្ចាំង​ក្នុង​កម្មវិធី​ទូរទស្សន៍ The Beverly Hillbillies ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៦០​។

ភូមិគ្រឹះ Warner Estate លាតសន្ធឹង​លើ​ផ្ទៃដី​ចំនួន ៣,៦ ​ហិកតា​ ស្ថិត​នៅ​ទីក្រុង Beverly Hills​។ ភូមិគ្រឹះ​នេះ​មាន​រចនាប័ទ្ម Georgia ដែល​ធ្លាប់​ត្រូវបាន​ប្រើប្រាស់​ធ្វើជា​ផ្ទះសំណាក់​មាន​ទីធ្លា​វាយ​កូនបាល់ និង​វាយ​កូន​ហ្គោល​។

កាសែត Journal បាន​រាយការណ៍​ថា លំនៅឋាន​នេះ​ត្រូវបាន​សាងសង់​ដំបូង​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៣០ ដោយ​លោក Jack Warner ដែលជា​អតីត​ប្រធាន​ក្រុមហ៊ុន Warner Brothers​។

លោក Bezos មានទ្រព្យ​សម្បត្តិ​ជាង ១១០ ពាន់​លាន​ដុល្លារ ហើយ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​អ្នកមាន​បំផុត​ក្នុង​ពិភពលោក​។ លោក Bezos ក៏​ជា​ម្ចាស់​របស់​កាសែត The Washington Post ផងដែរ​៕ KC

អត្ថបទគួរចាប់អារម្មណ៍