ទីក្រុងយ៉ាំងហ្គោនៈ ប្រទេសមីយ៉ាន់ម៉ាបានប្រកាសថា ខ្លួនបានលុបចោលកិច្ចសន្យាជាមួយក្រុមហ៊ុនឧស្សាហកម្មខ្នាតយក្សរបស់ប្រទេសថៃដែលធ្វើការងារលើគម្រោងសមុទ្រទឹកជ្រៅដ៏ចម្រូងចម្រាស។
គម្រោងខ្នាតយក្សនៅទីក្រុង Dawei ត្រូវបានគេរៀបចំឡើងជាមធ្យោបាយលើកទឹកចិត្តដល់វិនិយោគិនបរទេសក្នុងប្រទេសមីយ៉ាន់ម៉ា ពេលដែលប្រទេសនេះងើបចេញពីការគ្រប់គ្រងបែបយោធាជាច្រើនទសវត្សរ៍ ប៉ុន្តែវាបានរងផលប៉ះពាល់ជាច្រើនរួមទាំងការប្រឈម ផ្នែកទុន និងគណបក្សប្រឆាំងក្នុងប្រទេស។
ព្រមជាមួយកំពង់ផែ គម្រោងនៅជុំវិញតំបន់ប្រជុំជន Dawei ភាគខាងត្បូង ដែលបានពន្យារពេលជាយូរមកហើយ មានបំណងអភិវឌ្ឍនូវតំបន់ឧស្សាហកម្មដែលមានទំហំប្រមាណ ២០០ គីឡូម៉ែត្រការ៉េ។
គណៈកម្មាធិការទទួលបន្ទុកតំបន់សេដ្ឋកិច្ចពិសេស Dawei បានឱ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួនបានអស់ទំនុកចិត្តលើគម្រោងអភិវឌ្ឍន៍អ៊ីតាលី-ថៃ ( ITD) បន្ទាប់ពីបញ្ហាច្រំដែលៗ។
ការប្រកាសលុបចោលនេះ គណៈកម្មាធិការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស Dawei បានត្អូញត្អែរអំពីការពន្យារពេលម្តងហើយម្តងទៀត ដោយបន្តរំលោភកាតព្វកិច្ចហិរញ្ញវត្ថុក្រោមកិច្ចសន្យា និងភាពបរាជ័យនៃការផ្តល់សម្បទាន ដើម្បីបញ្ជាក់សមត្ថភាពហិរញ្ញវត្ថុដំណើរការអភិវឌ្ឍ។
ប្រធានគណៈកម្មាធិការ Dawei លោក Tun Naing បាននិយាយថា មីយ៉ាន់ម៉ាចាប់ពីពេលនេះនឹងសម្លឹងរកអ្នកអភិវឌ្ឍន៍ថ្មី ដើម្បីវិនិយោគក្នុងគម្រោងនេះ។
ITD មិនអាចទំនាក់ទំនងបានភ្លាមៗនោះទេ។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងបាងកកបានដកថយស្រេចទៅហើយចំពោះការវិនិយោគរបស់ខ្លួននៅឆ្នាំ ២០១៣ ខណៈជប៉ុនបានបង្ហាញការចាប់អារម្មណ៍ខ្លះៗក្នុងគម្រោងនៃតំបន់នេះ៕ RR