តារាបង្ហាញម៉ូដក្នុងសម្លៀកបំពាក់រដូវស្លឹកឈើជ្រុះ និងរដូវរងារបស់ប្រ៊េន Dior ឆ្នាំ ២០២២។ AFP
ភ្នំពេញៈ មូលដ្ឋានគិតពន្ធលើប្រាក់បៀវត្សថ្មី ដែលនឹងផ្តល់ផលចំណេញដល់និយោជិតតាមរយៈការកាត់បន្ថយបរិមាណទឹកប្រាក់បង់ពន្ធលើប្រាក់បៀវត្សរបស់ខ្លួន នឹងត្រូវបានអនុវត្តចាប់ពីខែ មករា ឆ្នាំ២០១៨ នេះតទៅ។ នេះបើយោងតាមសេចក្តីណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃម្សិលមិញ។
យោងតាមលិខិតណែនាំនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តម្រូវឲ្យគ្រប់សហគ្រាសដែលជាអ្នកជាប់ពន្ធនិវាសនជន ស្ថាប័នរដ្ឋ និងអង្គការនានា ដែលមានកាតព្វកិច្ចទុក និងបង់ពន្ធលើប្រាក់បៀវត្ស (ពបវ) ត្រូវអនុវត្តអត្រាកំណើនតាមថ្នាក់ថ្មី (មូលដ្ឋានគិតពន្ធ) ចំពោះប្រាក់បៀវត្ស ដែលបើកជូននិយោជិត ចាប់ពីខែមករានេះទៅ ដែលនឹងត្រូវដាក់លិខិតប្រកាសបង់ប្រាក់ពន្ធប្រចាំខែនីមួយៗយ៉ាងយឺតបំផុតត្រឹមថ្ងៃទី ២០ នៃខែបន្ទាប់។
លិខិតនេះបានបន្តឲ្យដឹងថា មូលដ្ឋានគិតពន្ធនេះត្រូវបានកំណត់ឲ្យរួចពន្ធចំពោះនិយោជិតណាដែលមានប្រាក់បៀវត្សក្រោម ១,២ លានរៀល តែត្រូវដកពន្ធ ៥ ភាគរយចំពោះអ្នកដែលប្រាក់បៀវត្សពី ១ ២០០ ០០១ រៀល ដល់ ២ លានរៀល ១០ ភាគរយ ចំពោះអ្នកដែលប្រាក់បៀវត្សពី ២ ០០០ ០០០១ រៀលដល់ ៨,៥ លានរៀល ១៥ ភាគរយ ចំពោះអ្នកដែលប្រាក់បៀវត្សពី ៨ ៥០០ ០០១ រៀលដល់ ១២,៥ លានរៀល និង ២០ ភាគរយចំពោះអ្នកដែលមានប្រាក់បៀវត្សពី ១២,៥ លានរៀលឡើងទៅ។
លិខិតនេះបានបន្តថា និយោជិតណាដែលមានបន្ទុកចិញ្ចឹមកូន ប្តីឬប្រពន្ធ ត្រូវបានអនុញ្ញាតឲ្យកាត់បន្ថយចំនួន ១៥ ម៉ឺនរៀល (ទាយជ្ជទាន) ពីលើមូលដ្ឋានគិតពន្ធសម្រាប់មនុស្សក្នុងបន្ទុកម្នាក់ក្នុងមួយខែ។
ខាងក្រោមគឺជារូបមន្តនៃការគណនាពន្ធលើប្រាក់ប្រៀបវត្សថ្មីនេះ៖
- ទាយជ្ជទានសហព័ទ្ធ និងកូនក្នុងបន្ទុក = ១៥០ ០០០៛ x សហទ័ពទ្ធ និងចំនួនកូនក្នុងបន្ទុក
- មូលដ្ឋានគិតពន្ធលើប្រាក់បៀវត្ស = ប្រាក់បៀវត្សជាប់ពន្ធ - ទាយជ្ជទានសហព័ទ្ធ និងកូនក្នុងបន្ទុក
- ពន្ធលើប្រាក់បៀវត្ស = (មូលដ្ឋានគិតពន្ធលើប្រាក់បៀវត្ស x អត្រាពន្ធ) - លម្អៀងលើប្រាក់ពន្ធតាមថ្នាក់នីមួយៗ
តារាងអត្រាកំណើនតាមថ្នាក់ និងលម្អៀងលើសប្រាក់ពន្ធតាមថ្នាក់នីមួយៗ៖
ឧទាហរណ៍បង្ហាញពីការគណនាពន្ធលើប្រាក់បៀវត្ស៖