នេះ​គឺជា​បរិយាកាស​ដ៏អស្ចារ្យ​មួយ​នៅពេល​ដែល​បុគ្គល​ម្នាក់​បាន​ជួប​សំណេះ​សំណាល​ជាមួយ​លោក Robert J Elliott ជា​អគ្គនាយក​ប្រតិបត្តិ និង​ជា​នាយក​ចាត់ការ​ទូទៅ​របស់​ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា​។

បុគ្គល​ឆ្នើម​ពោរពេញ​ទៅ​ដោយ​វិជ្ជាជីវៈ ផ្នែក​ធានារ៉ាប់រង​រូប​នេះ​កំពុង​បំពេញ​បេសកកម្ម​របស់​គាត់​ក្នុង​ការជួយ​កសាង​អនាគត​ហិរញ្ញវត្ថុ​ដ៏ល្អ​ប្រសើរ​មួយ​សម្រាប់​គ្រួសារ​កម្ពុជា​។

លោក​បាន​មក​ដល់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១២ នៅពេល​ដែល​ក្រុមហ៊ុន មេនូឡាយហ្វ៍ បើក​ការិយាល័យ​ដំបូង​របស់​ខ្លួន​នៅ​ភ្នំពេញ​ហើយ​លោក​មាន​ឆន្ទៈ​ក្នុង​ការ​ចូលរួម​លើក​ស្ទួយ​វិស័យ​ធានារ៉ាប់រង និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។ គាត់​ជឿជាក់​យ៉ាង​ច្បាស់​ថា នេះ​ជា​រឿង​ត្រឹមត្រូវ​បំផុត​មួយ​ដែល​គាត់​កំពុង​ធ្វើ​។

លោក​មាន​ប្រសាសន៍​ថា៖ «​នេះ​គឺជា​ប្រទេស​ដ៏ល្អ​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​ប្រជាជន​ដែល​មាន​ចំណេះ​ខ្ពស់​។ ប្រជាជន​កម្ពុជា​មាន​ការ​យល់ដឹង​ខ្លាំង​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល និង​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការប្រើ​បច្ចេកវិទ្យា​សម្រាប់ ប្រតិបត្តិការ​ធនាគារ និង​ប្រតិបត្តិការ​ដទៃ​ទៀត​»​។

នៅពេល​ដែល​អនាគត​របស់​ប្រជាជន​កាន់តែ​ប្រសើរ​ឡើង​នៅពេល​ណា​មួយ​ពួកគាត់​នឹង​អាច​ជាវ​សេវាកម្ម​ធានារ៉ាប់រង​តាមរយៈ​ប្រព័ន្ធ​ឌីជីថល​នេះ​។

លោក​មាន​ប្រសាសន៍​ថា​ក្រុមហ៊ុន មេនូឡាយហ្វ៍​កំពុង​យក​ចិត្ត​ទុកដាក់​លើ​ផ្នែក​នេះ​យ៉ាងខ្លាំង​ខណៈ​ដែល​ក្រុមហ៊ុន​មាន​អត្រា​ការយល់ដឹង​ជា​សាធារណៈ​ជាង​ ៩០ ​ភាគរយ​លើ​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន ដូច្នេះ​នៅពេល​ប្រជាជន​គិត​ពី​ការធានារ៉ាប់រង​អាយុជីវិត ពួកគាត់​នឹង​គិត​ដល់​ក្រុមហ៊ុន​មេនូឡាយហ្វ៍​។

លោក Elliott បាន​ឲ្យ​ដឹង​ថា​កម្ពុជា​ផ្តល់​ឱកាស​ពិសេស​មួយ​សម្រាប់​ក្រុមហ៊ុន​ខណៈ​ដែល​វិស័យ​ធានារ៉ាប់រង​អាយុជីវិត​នេះ​នៅ​មាន​ភាព​ក្មេងខ្ចី​នៅ​ឡើយ ហើយ​ថែម​ទាំង​មាន​សក្តានុពល​ខ្លាំង​សម្រាប់​ការរីកចម្រើន​បន្ត​ទៀត​ផង​ដែរ​។ ក្រុមហ៊ុន​មេនូឡាយហ្វ៍ គឺជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​អន្តរជាតិ​ដំបូង​គេ​នៅ​កម្ពុជា​។

លោក​ប្រាប់​ថា វិស័យ​ធានារ៉ាប់រង​អាយុជីវិត​នៅ​កម្ពុជា​មាន​សក្តានុពល​ខ្លាំង​ក្នុង​ការ​ជួយ​លើកស្ទួយ សុខុមាលភាព​សង្គម​របស់​ប្រជាពលរដ្ឋ និង​ការពារ​សន្តិសុខ​ផ្នែក​ហិរញ្ញវត្ថុ​រយៈពេល​វែង​របស់​ប្រជាជន​ផង​ដែរ​។

«​ប្រជាជន​កម្ពុជា​ជាច្រើន​នឹង​រស់នៅ​បាន​កាន់តែ​យូរ​ជាមួយ​នឹង​សុខភាព​កាន់តែ​ល្អប្រសើរ​ជាង​មុន ហើយ​ពួកគាត់​នឹង​ប្រើ​ថវិកា​របស់​ខ្លួន​ដើម្បី​ថែទាំ​ក្រុមគ្រួសារ ទិញ​រថយន្ត ផ្ទះ និង​បំពេញ​តម្រូវការ​ផ្សេង​ទៀត​។ ប៉ុន្តែ​ដើម្បី​សម្រេច​បាន​ក្តី​សុបិន​របស់​ពួកគាត់ និង​បំណងប្រាថ្នា​របស់​ក្រុមគ្រួសារ ពួកគាត់​ត្រូវ​ធានា​ថា ហិរញ្ញវត្ថុ​របស់​ខ្លួន​ទទួល​បាន​ការការពារ​។​»

«​ក្រុមហ៊ុន​មេនូឡាយហ្វ៍​មាន​សេវាកម្ម​ដ៏សម្បូរបែប​ដែល​អាច​ជួយ​សម្រេច​បាន​នូវ​ក្ដី​បំណង​ទាំង​នេះ​។ ជា​ឧទាហរណ៍ យើង​មាន​គម្រោង​សន្សំ និង​គម្រោង​សម្រាប់​ការសិក្សា​របស់​បុត្រ​ធីតា ហើយ​ថែមទាំង​អត្ថប្រយោជន៍​ដើម្បី​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​ផង​ដែរ​»​។

«​នៅពេល​ដែល​វ័យ​របស់​ប្រជាជន​ផ្លាស់ប្តូរ​ពី​យុវជន យុវតី ទៅ​ជា​ប្ដី ប្រពន្ធ និង​ក្លាយជា​ឪពុក និង​ម្តាយ​នោះ​តម្រូវការ​ហិរញ្ញវត្ថុ​របស់​ពួកគាត់​នឹង​មាន​ការផ្លាស់ប្តូរ​ដែរ​។ ហេតុនេះ​ហើយ​យើង​ផ្តល់​ជូន​នូវ​សេវាកម្ម​ជាច្រើន​ដើម្បី​ជួយ​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​សម្រាប់​គ្រប់​ជំហាន​នៃ​ជីវិត ដូចជា​គម្រោង​សន្សំ សម្រាប់​ការអប់រំ​របស់​បុត្រ​ធីតា​ជាដើម​»​។

លោក Elliott បន្ត​ថា៖ «​រឿងនេះ​ពិតជា​សំខាន់​ណាស់​ព្រោះ​ឪពុកម្តាយ​ទាំងអស់​មិន​ចង់​ប្រាប់​កូនៗ​របស់​ពួកគាត់​ថា​គ្មាន​លទ្ធភាព​ឲ្យ​កូនៗ​បន្ត​ការសិក្សា​បន្ថែម​ទៀត​ដោយសារ​តែ​ខ្វះ​ថវិកា​នោះ​ទេ​»​។

ដោយ​បាន​ប្រកប​ការងារ​ក្នុង​វិស័យ​ធានារ៉ាប់រង​នេះ អស់​រយៈពេល​​ ៣៦ ​ឆ្នាំ​ដោយ​ ២៦ ​ឆ្នាំ​ជាមួយ​ក្រុមហ៊ុន មេនូឡាយហ្វ៍​លោក Elliott បាន​ជួយ​សម្រេច​ក្ដី​ប្រាថ្នា​របស់​ប្រជាជន​រាប់ពាន់​នាក់​នៅ​ប្រទេស​ផ្សេងៗ​ជាច្រើន​តាមរយៈ​សេវាកម្ម​ធានារ៉ាប់រង​នេះ​។

ដោយ​ធំ​ដឹងក្តី​ឡើង​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ជា​កន្លែង​ដែល​ឪពុកម្តាយ​របស់​លោក​រស់នៅ​បុរស​ជនជាតិ​អៀរឡង់​រូប​នេះ​បាន​ប្រឡូក​ក្នុង​វិស័យ​ការងារ​ធានា​រ៉ាប់រង​នៅក្នុង​ចក្រភព​អង់គ្លេស​អស់​រយៈពេល​ ១៣ ​ឆ្នាំ​ចាប់​តាំងពី​ទសវត្សរ៍​ឆ្នាំ​ ១៩៨០ និង​បាន​ក្លាយ​ទៅ​ជា​សមាជិក​នៃ​គណៈ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​នៅឯ​ចក្រភព​អង់គ្លេស​ផង​ដែរ (UK Executive Management)​។

លោក​បាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន មេនូឡាយហ្វ៍ នៅ​ហុងកុង​ក្នុង​ឆ្នាំ​ ២០០៥ ក្នុង​នាម​ជា​អនុប្រធាន​ប្រតិបត្តិការ​ផ្នែក​លក់​។ ក្នុង​អំឡុង​ពេល​​ ៥ ​ឆ្នាំ​របស់​លោក​នៅ​ទីនោះ លោក​បាន​ជួយ​លក់​សេវាកម្ម​ដោយ​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង និង​ការជ្រើសរើស​បុគ្គលិក​ឆ្នើម​ក្នុង​ក្រុមហ៊ុន​ផង​ដែរ​។

នៅ​ឆ្នាំ​ ២០១០ លោក Elliott ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​ជាន់ខ្ពស់ និង​ជា​ប្រធាន​ផ្នែក​ចែកចាយ​ប្រចាំ​ប្រទេស​របស់​ប្រទេស​សិង្ហបុរី​ដែល​ជា​ទីតាំង​ដែល​លោក​ទទួល​ខុសត្រូវ​លើ​កិច្ចការ​ជាច្រើន​រាប់​បញ្ចូល​ទាំង​ការត្រួតពិនិត្យ​ផ្នែក​លក់ និង​ភាពជា​ដៃគូ​ក្នុង​ការ​ចែកចាយ​សេវាកម្ម​ធានារ៉ាប់រង​ផងដែរ​។

ការធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ ២ ​ឆ្នាំ​ក្រោយ​មក​លោក​មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​ទទួល​យក​ភាព​ខុស​គ្នា​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ដែល​លោក​ធ្លាប់​បម្រើ​ការងារ​ពី​មុន​ទេ​។ គាត់​បន្ត​ទៀត​ថា​នេះ​គឺ​ដោយសារ​តែ​ឱកាស​ពិសេស​របស់​ប្រទេស​កម្ពុជា​ដែល​ផ្ដល់​ឱ្យ​ក្រុមហ៊ុន មេនូឡាយហ្វ៍ ចូលរួម​ក្នុង​ការជួយ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​។

ជាមួយ​នឹង​បុគ្គលិក​លក្ខណៈ​របស់​ក្រុមហ៊ុន​ដែល​មាន​ភាពរឹងមាំ​ដែល​គួរ​ទុកចិត្ត​បាន​និង​ការគិត​ឆ្ពោះ​ទៅ​មុខ​លោក Elliott បាន​ប្រាប់​បន្ថែម​ថា៖ «​យើង​តែងតែ​ស្តាប់​ប្រជាជន​ និង​បង្កើត​សេវាកម្ម​ដែល​ពាក់ព័ន្ធ​នឹង​ពួកគេ​។ ប្រជាជន​កម្ពុជា​ចង់​ចាប់ផ្ដើម​គ្រួសារ បង្កើត​អាជីវកម្ម​នានា និង​ធ្វើ​អ្វីៗ​ច្រើន​ជាង​នេះ​ទៀត​»​។

លោក Elliott មាន​ប្រសាសន៍​ថា៖ «​សេវាកម្ម​ធានារ៉ាប់រង​អាយុជីវិត​តែ​មួយ​មិន​អាច​បំពេញ​នូវ​រាល់​តម្រូវការ​របស់​ពួកគាត់​បាន​ទេ ដូច្នេះ​យើង​ជានិច្ចកាល​តែង​បង្កើន​ផលិតផល​របស់​យើង​ឱ្យ​សមស្រប​នឹង​តម្រូវការ​ដែល​កំពុង​កើនឡើង​របស់​ពួកគេ​»​។

ឧទាហរណ៍ ៖ លោក​បង្ហើប​ថា​ប្រសិន​បើ​ប្រជាជន​គណនា​ពី​ប្រាក់​ចំណូល​របស់​ពួកគាត់​ក្នុង​រយៈពេល​ ៤០ ​ឆ្នាំ​ទៀត​ពួកគាត់​នឹង​ដឹង​ថា​ពួកគាត់​ត្រូវការ​ការពារ គោលដៅ​ហិរញ្ញវត្ថុ​រយៈពេល​វែង និង​អត្ថប្រយោជន៍​ផ្សេង​ទៀត​ដែល​ពួកគាត់​ចង់​បាន​។

បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន មេនូឡាយហ្វ៍ កំពុង​ការពារ​ប្រជាជន​កម្ពុជា​ចំនួន​ ៦ ​ម៉ឺន​នាក់​ជាមួយ​ទឹកប្រាក់​ធានា​សរុប​ចំនួន​ជាង​ ១,៤ ​ពាន់​លាន​ដុល្លារ​អាមេរិក​។ ចំនួន​នៃ​អ្នក​ត្រូវ​បាន​ធានា​ទាំងអស់​រួម​មាន​បុគ្គលិក​របស់​ក្រុមហ៊ុន​នានា ក៏ដូចជា​អតិថិជន​ជា​បុគ្គល​ជាច្រើន​ផង​ដែរ​។

ទីប្រឹក្សា​ធានារ៉ាប់រង​របស់​ក្រុមហ៊ុន​មួយ​ចំនួន​ធំ​កំពុង​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការផ្ដល់​សេវាកម្ម​ធានារ៉ាប់រង​អាយុជីវិត​ជូន​ដល់​ប្រជាជន​កម្ពុជា​។

«​យើង​ក៏​មាន​ទីប្រឹក្សា​ធានា​រ៉ាប់រង​ប្រមាណ​ ៣០០០ នាក់​នៅ​ខេត្ត​កំពង់ចាម ខេត្ត​បាត់ដំបង ខេត្ត​សៀមរាប ខេត្ត​បន្ទាយមានជ័យ និង​រាជធានី​ភ្នំពេញ​ដែល​បម្រើ​អតិថិជន​ជា​រៀងរាល់ថ្ងៃ​។ ការរួម​ចំណែក​របស់​ពួកគាត់​ដើរតួនាទី​យ៉ាង​សំខាន់​មួយ​ក្នុង​ការជួយ​ឱ្យ​អាជីវកម្ម​របស់​យើង​រីកចម្រើន​ទៅ​មុខ​ជា​រៀងរាល់​ឆ្នាំ​»​។

លោក​ថ្លែង​ថា​៖ «​កម្ពុជា​មាន​ប្រជាជន​ប្រមាណ​ ១៦ ​លាន​នាក់​ដែល​មាន​អាយុ​ជា​មធ្យម​ ២៤ ​ឆ្នាំ​ហើយ​ប្រជាជន​ដែល​មាន​ជីវភាព​ធូរធារ​នឹង​ចាប់ផ្ដើម​យក​ចិត្ត​ទុកដាក់​លើ​បញ្ហា​សុខភាព​របស់​ខ្លួន​»​។

លោក Elliott បន្ថែម​ថា​សូម្បី​តែ​បុគ្គលិក​កម្ពុជា​របស់​លោក​ក៏បាន​រកឃើញ​នូវ​សារៈសំខាន់​នៃ​ការធានារ៉ាប់រង​អាយុជីវិត និង​ការការពារ​ការ​សន្សំ​ប្រាក់​រយៈពេល​វែង និង​ហិរញ្ញវត្ថុ​របស់​ខ្លួន​ផង​ដែរ ហើយ​ពួកគាត់​បាន​ក្លាយ​ទៅជា​អ្នក​ផ្សព្វផ្សាយ​ដ៏ល្អ​បំផុត​របស់​ក្រុមហ៊ុន​តាមរយៈ​ការចែករំលែក​បទពិសោធ​ជាមួយ​ប្រជាជន​កម្ពុជា​ផ្សេងទៀត​អំពី​សារៈសំខាន់​នៃ​ការធានា​រ៉ាប់រង​អាយុជីវិត​។

ប៉ុន្តែ​មិនមែន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ​។ ក្រុមហ៊ុន​ដែល​ត្រូវ​បាន​បង្កើតឡើង​នៅ​ឆ្នាំ​ ១៨៨៧ នៅក្នុង​ប្រទេស​កាណាដា​មួយ​នេះ​តែងតែ​ចូលរួម​ចំណែក​ក្នុង​សកម្មភាព​សង្គម​នានា​ជាច្រើន​។

ចាប់​តាំងពី​បាន​ចូល​មក​ទីផ្សារ​កម្ពុជា​ក្រុមហ៊ុន​នេះ​បាន​គាំទ្រ​សហគមន៍​កម្ពុជា​តាមរយៈ​សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម និង​ការឧបត្ថម្ភ​របស់​ខ្លួន​ដោយ​ចំណាយ​ថវិកា​ជាង​ ៦០០ ០០០ ​ដុល្លារ​អាមេរិក​រួច​មក​ហើយ​។

នេះ​រួមបញ្ចូល​ទាំង​ការបរិច្ចាគ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ មន្ទីរពេទ្យ​គន្ធបុប្ផា ការចែក​កង់​ និង​មួកសុវត្ថិភាព​ដល់​កុមារ ឪពុកម្តាយ និង​គ្រូបង្រៀន ការឧបត្ថម្ភ កម្មវិធី​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ារ៉ាតុង​នៅ​អង្គរវត្ត និង​កម្មវិធី​ជាច្រើន​ទៀត​។

សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​គឺជា​ផ្នែក​មួយ​ផ្សេង​ទៀត​ដែល​ក្រុមហ៊ុន មេនូឡាយហ្វ៍​ប្តេជ្ញា​គាំទ្រ​ចាប់​តាំងពី​ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្រុមហ៊ុន​នេះ​បាន​ធ្វើការ​ជាមួយ​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី (AIP) ដើម្បី​លើក​កម្ពស់ និង​រួមចំណែក​ដល់​ការកាត់​បន្ថយ​អត្រា​មរណភាព ការរងរបួស ពិការភាព និង​ការខូចខាត​ដែល​បណ្តាល​មកពី​គ្រោះថ្នាក់​ចរាចរណ៍​។

ក្រុមហ៊ុន​ក៏​ផ្តល់​ការអប់រំ​លើ​សារៈសំខាន់​នៃ​ការប្រើប្រាស់​មួក​សុវត្ថិភាព និង​ចំណេះដឹង​អំពី​សុវត្ថិភាព​ចរាចរណ៍​សម្រាប់​ប្រជាជន​កម្ពុជា​ផង​ដែរ​។ ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ជាមួយ AIP ការអប់រំ​និង​ជំនាញ​សុវត្ថិភាព​ចរាចរណ៍​ត្រូវ​បាន​ផ្តល់​ជូន​ដល់​សាលា​ចំនួន​ ៦ ​កន្លែង​មាន​ចំនួន​សិស្ស​ ៤០៥៧ ​នាក់ គ្រូ​ចំនួន​ ២១៩ ​នាក់ និង​ឪពុកម្តាយ​ចំនួន​ ៦៩១១ ​នាក់​ចូលរួម​។ ក្រុមហ៊ុន​ក៏​បាន​បរិច្ចាគ​មួក​សុវត្ថិភាព​ជាង​ ៥០០០ ​មួក​ផង​ដែរ​។

នៅក្នុង​ការបង្ហាញ​នូវ​សមិទ្ធផល​របស់​លោក Elliott និង​ក្រុមហ៊ុន​មេនូឡាយហ្វ៍ លោក​ និង​ក្រុមហ៊ុន​បាន​ទទួល​ពានរង្វាន់​ជាច្រើន​ក្នុង​ឆ្នាំ​នេះ​រួមមាន ៖

• ពានរង្វាន់​កិត្តិនាម​ក្រុមហ៊ុន​ឆ្នើម​ប្រចាំ​ឆ្នាំ «Best Corporate Brand of the Year»៖

ឆ្លុះបញ្ចាំង​ពី​ការខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន​មេនូឡាយហ្វ៍ អស់​រយៈពេល​ ៦ ​​ឆ្នាំ​កន្លង​មក​នេះ​ក្នុង​ការគាំទ្រ និង​លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ​អំពី​សារៈសំខាន់​នៃ​ការធានា​រ៉ាប់រង​អាយុ​ជីវិត​។

• ពាន​រង្វាន់​ទំនាក់ទំនង​ល្អ​ជាមួយ​អតិថិជន​ប្រចាំ​ឆ្នាំ ៖

ពានរង្វាន់​នេះ​តំណាង​ឱ្យ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​បុគ្គលិក និង​ទីប្រឹក្សា​ធានារ៉ាប់រង​របស់​ក្រុមហ៊ុន​ក្នុងការ​ផ្តល់ជូន​នូវ​ផលិតផល និង​សេវាកម្ម​ការពារ​ហិរញ្ញវត្ថុ​ដែល​មាន​ភាពចាំបាច់​បំផុត​ដល់​អតិថិជន​។ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក៏​ទទួល​បាន​ពានរង្វាន់​នេះ​កាលពី​ឆ្នាំ​មុន​ផង​ដែរ​។

• ពានរង្វាន់​ភាពជា​អ្នកដឹកនាំ​ទំនួល​ខុសត្រូវ​សង្គម​ប្រចាំឆ្នាំ ៖

ពានរង្វាន់​នេះ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​ក្នុង​ការ​គាំទ្រ​ដល់​សហគមន៍​ក្នុង​ស្រុក​តាមរយៈ​ការឧបត្ថម្ភ និង​សកម្មភាព​សង្គម​នានារ​បស់​ក្រុមហ៊ុន​។ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក៏​បាន​ទទួល​ពានរង្វាន់​នេះ​ផង​ដែរ​កាលពី​ឆ្នាំ​មុន​។

• ពានរង្វាន់​អគ្គនាយក​ប្រតិបត្តិ​ឆ្នើម​ផ្នែក​ធានារ៉ាប់រង​ប្រចាំឆ្នាំ ៖

ពានរង្វាន់​ពិសេស​មួយ​នេះ​ត្រូវ​បាន​ប្រគល់​ដោយ​ស្ថាប័ន APCSC ជូន​ដល់​លោក Robert Elliott អគ្គនាយក​ប្រតិបត្តិ និង​នាយក​ចាត់ការ​ទូទៅ​របស់​ក្រុមហ៊ុន​មេនូឡាយហ្វ៍ ខេមបូឌា​។

ទាំងនេះ​គ្មាន​អ្វី​ចម្លែក​ទេ​ដែល​លោក Elliott និង​ក្រុមហ៊ុន​ទទួល​បាន​នូវ​ពានរង្វាន់ និង​មាន​សុទិដ្ឋិនិយម​ចំពោះ​ទស្សនវិស័យ​របស់​ក្រុមហ៊ុន​មេនូឡាយហ្វ៍​សម្រាប់​អនាគត​ដ៏យូរអង្វែង​ និង​ភ្លឺស្វាង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ជាមួយ​នឹង​កញ្ចប់​សេវាកម្ម​ដ៏​សម្បូរបែប​របស់​ក្រុមហ៊ុន​ទាំងអស់​នេះ​គឺជា​ការពិត​ដែល​គួរ​ជា​ទីមោទនភាព​៕