ទីក្រុង​សេអ៊ូល៖ អ្នក​តាក់តែង​គោល​នយោបាយ​សារពើពន្ធ​កំពូល​របស់​កូរ៉េខាងត្បូង និង​មេ​ដឹកនាំ​ក្រុមហ៊ុន​ផលិត​រថយន្ត​សំខាន់ៗ បាន​ជួប​ប្រជុំ​កាល​ពី​ថ្ងៃ​សុក្រ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​ផ្នែក​ឯកជន និង​វិស័យ​សាធារណៈ ចំ​ពេល​ដែល​សេដ្ឋកិច្ច​កំពុង​ប៉ះពាល់​ដោយ​ការ​រីក​រាលដាល​ដោយ​វីរុស​កូរ៉ូណា និង​បញ្ហា​ប្រឈម​ទីផ្សារ​ដែល​មិន​ទាន់​សម្រេច រួម​ទាំង​កង្វះ​ការ​ផ្គត់ផ្គង់​ឧបករណ៍​ពាក់​កណ្តាល​សម្រេច។

ឧបនាយក​រដ្ឋមន្រ្តី​ និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ លោក Hong Nam-ki បាន​និយាយ​ថា៖” ឥឡូវ​នេះ​យើង​កំពុង​ប្រឈម​នឹង​ទី​ជម្រាល មួយ​ក្នុង​រង្វង់​ឧស្សាហកម្ម និង​រដ្ឋាភិបាល​ត្រូវ​តែ​ចូលរួម​កម្លាំង ដើម្បី​ជម្នះ​ឧបសគ្គ​ដែល​កំពុង​កើត​មាន​ឡើង”។

ក្នុង​ពេល​ជួប​ជាមួយ​ប្រធាន​តំណាង​សេដ្ឋកិច្ច​ក្នុង​ស្រុក​នៅ​ទីស្នាក់ការ​សភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​កូរ៉េ​ប្រធាន​សារពើពន្ធ​បាន​ចង្អុល​បង្ហាញ​អំពី​កង្វះ​ផ្គត់ផ្គង់​ឧបករណ៍​ពាក់​កណ្តាល​សម្រេច និង​ការ​រៀបចំ​ខ្សែ​ច្រវ៉ាក់ ផ្គត់ផ្គង់​ពិភព​លោក​ឡើង​វិញ​ជា​ឧបសគ្គ​ចម្បង​សម្រាប់​សេដ្ឋកិច្ច​ពឹង​ផ្អែក​លើ​បច្ចេកវិទ្យា និង​ពឹង​ផ្អែក​លើ​វិស័យ​នាំចេញ​របស់​កូរ៉េ។

ការ​កត់​សម្គាល់​របស់​លោក​បាន​ធ្វើ​ឡើង​នៅ​ពេល​ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​សំខាន់ៗ​រួម​ទាំង​ក្រុមហ៊ុន Hyundai ដែល​ផលិត​រថយន្ត​លេខ ១ បាន​បិទ​ទ្វារ​ជា​​បន្តបន្ទាប់​នូវ​រោងចក្រ​របស់​ពួក​គេ​នៅ​ក្នុង​ខែ​នេះ ដោយសារ​កង្វះ​ឈីប​រថយន្ត។

លោក Hong ក៏​បាន​បន្ថែម​ទៀត​ថា រដ្ឋាភិបាល​នឹង​ពិចារណា​ផ្តល់​ជូន​នូវ​ការ​កាត់​បន្ថយ​ពន្ធ​សម្រាប់​ការ​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍ​ឧបករណ៍​អេឡិចត្រូនិក​ពាក់​កណ្តាល​សម្រេច ខណៈ​ពេល​ដែល​បន្ថែម​ល្បឿន​នៃ​ការ​ដក​ហូត​អាជីវកម្ម​សម្រាប់​ការ​ច្នៃប្រឌិត​ថ្មី ដើម្បី​ជំរុញ​ការ​វិនិយោគ។

កាល​ពី​ព្រឹក​ថ្ងៃ​ដដែល​រដ្ឋាភិបាល​បាន​បង្ហាញ​កញ្ចប់​ហិរញ្ញវត្ថុ ដើម្បី​បញ្ចូល​ទឹក​ប្រាក់​ចំនួន ៣៣០ លាន​ដុល្លារ ទៅ​ក្នុង​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​រថយន្ត នា​ពេល​អនាគត​ និង​ដើម្បី​បង្កើន ថវិកា​រដ្ឋ​យ៉ាង​ច្រើន​សម្រាប់​គ្រឿង​អេឡិចត្រូនិក៕