The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋាភិបាល​ចិន​ ជំរុញ​ឲ្យ​ពលរដ្ឋ​របស់ខ្លួន​ផ្អាក​ធ្វើដំណើរ​ទៅ​បរទេស​ដែល​មិនចាំបាច់

រដ្ឋាភិបាល​ចិន​ ជំរុញ​ឲ្យ​ពលរដ្ឋ​របស់ខ្លួន​ផ្អាក​ធ្វើដំណើរ​ទៅ​បរទេស​ដែល​មិនចាំបាច់

Content image - Phnom Penh Post
ជនជាតិ​ចិន​ពាក់​ម៉ាស់​ពេលធ្វើ​ដំណើរ​នៅ​ព្រលានយន្តហោះ​ឡូសអែនជឺលែស​។ AFP

រដ្ឋាភិបាល​ចិន​ ជំរុញ​ឲ្យ​ពលរដ្ឋ​របស់ខ្លួន​ផ្អាក​ធ្វើដំណើរ​ទៅ​បរទេស​ដែល​មិនចាំបាច់

ក្រុងប៉េកាំងៈ ប្រទេស ​ចិន​ កាលពី​ថ្ងៃ​អង្គារ​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​របស់ខ្លួន​ផ្អាក​ការធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស ខណៈ​ដែល​ប្រទេស​នេះ​ពង្រីក​កិច្ចប្រឹងប្រែង​ដ៏ធំ​មួយ ដើម្បី​ទប់ស្កាត់​ការផ្ទុះ​វីរុស​ដែល​បានសម្លាប់​មនុស្ស​ជាង ១០០ ​នាក់​នៅ​ទូទាំង​ប្រទេស​។

រដ្ឋបាល​អន្តោប្រវេសន៍​ជាតិ (NIA) បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ការផ្តល់​អនុសាសន៍​ឲ្យ​ពន្យារ​ពេល​ធ្វើដំណើរ​ដែល​មិនចាំបាច់​នេះ​ត្រូវ​បាន​ចេញផ្សាយ «​ដើម្បី​ការពារ​សុខភាព និង​សុវត្ថិភាព​របស់​ជនជាតិ​ចិន និង​ជនជាតិ​បរទេស​»​។

រដ្ឋបាល​នេះ​បាន​បន្ថែមថា​៖ «​ការកាត់បន្ថយ​ចលនា​ឆ្លង​ព្រំដែន​របស់​មនុស្ស ជួយ​បង្ការ​ និង​គ្រប់គ្រង​ការផ្ទុះ​ជំងឺ​»​។

អាជ្ញាធរ​បាន​ផ្អាក​រួចហើយ​នូវ​ក្រុមហ៊ុន​ទេសចរណ៍​ក្នុងស្រុក និង​បរទេស ដែលជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​ទូទាំង​ប្រទេស ដើម្បី​ប្រឆាំង​នឹង​ការផ្ទុះ​វីរុស​កូរ៉ូណា​ដែល​បាន​ឆ្លង​ដល់​មនុស្ស​ជាង ៤ ៥០០ ​នាក់​នៅ​ទូទាំង​ប្រទេស​នេះ​។

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​ស៊ីនហួរ​បាន​រាយការណ៍​កាលពី​ខែ​ឧសភា ​ឆ្នាំ​មុន​ថា ជនជាតិ​ចិន​បាន​ធ្វើ​ដំណើរ​ជិត ១៥០ ​លាន​ជើង​ ទៅ​ក្រៅ​ប្រទេស​កាលពី​ឆ្នាំ​ ២០១៨​។

ការកាត់បន្ថយ​ខ្លាំង​ចំពោះ​ការធ្វើ​ដំណើរ​ទៅ​បរទេស​ពី​ប្រទេស​ចិន​នេះ អាច​បង្ក​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ដល់​ឧស្សាហកម្ម​ទេសចរណ៍​អន្តរជាតិ​។

យោងតាម​របាយការណ៍​មួយ​ដែល​ចេញផ្សាយ​ដោយ​ក្រុមហ៊ុន Capital Economics ចំនួន​ភ្ញៀវទេសចរ​មកពី​ប្រទេស​ចិន​បាន​កើនឡើង​ជិត ១០ ​ដង​ គិត​ចាប់ពី​ឆ្នាំ​ ២០០៣ មក​៕ KC

អត្ថបទគួរចាប់អារម្មណ៍