The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋាភិបាល​ចិន​ ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ ហ្ស៊ីមបាវ៉េ

រដ្ឋាភិបាល​ចិន​ ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ ហ្ស៊ីមបាវ៉េ

Content image - Phnom Penh Post
លោក Wang Yi និង​លោក Sibusiso Moyo​។ រូបថត AFP

រដ្ឋាភិបាល​ចិន​ ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ ហ្ស៊ីមបាវ៉េ

ក្រុងហារ៉ារេៈ លោក Wang Yi រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​កាលពី​ថ្ងៃអាទិត្យ​បាន​ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស ​ហ្ស៊ីមបាវ៉េ ទោះជា​មានទំនាស់​ជុំវិញ​តួលេខ​ជំនួយ​ទ្វេភាគី​កាលពី​ខែវិច្ឆិកា​ក្តី​។

ប្រទេស​ទាំងពី​មានទំនាស់​នឹង​គ្នា បន្ទាប់ពី​រដ្ឋាភិបាល​ហ្ស៊ីមបាវ៉េ​ឲ្យ​ដឹងថា ខ្លួន​បានទទួល​ទឹកប្រាក់​ជំនួយ​តែ ៣,៦ ​លាន​ដុល្លារ​ប៉ុណ្ណោះ ​ពី​ទីក្រុង​ប៉េកាំង​ក្នុង​ឆ្នាំ​ ២០១៩ ដែល​ទាប​ជាង ៤០ ​ដង​ ធៀប​នឹង​តួលេខ​ដែល​អះអាង​ដោយ​ចិន​។

លោក Yi បាន​ជួប​ជាមួយ​សមភាគី​របស់លោក​គឺ​លោក Sibusiso Moyo កាលពី​ថ្ងៃអាទិត្យ​ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​របស់លោក​ក្នុង​ទ្វីប​អាហ្វ្រិក ដែល​បន្ទាប់មក​លោក​នឹង​បន្តដំណើរ​ទៅកាន់​ប្រទេស​ អេហ្ស៊ីប ជីប៊ូទី អេរីត្រេ និង​ប៊ូរុនឌី​។

លោក Yi មិនបាន​លើកឡើង​ពី​ជំនួយ​ហិរញ្ញវត្ថុ​ឡើយ ប៉ុន្តែ​លោក​បាន​ស្វាគមន៍​កិច្ចសហប្រតិបត្តិការ «​ឈ្នះ ឈ្នះ​របស់​ប្រទេស​ចិន និង​ហ្ស៊ីមបាវ៉េ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និង​រ៉ែ​» និង​បាន​ប្តេជ្ញា​រុករក​វិស័យ​កិច្ចសហប្រតិបត្តិការ​ថ្មីៗ​បន្ថែមទៀត​។

ទំនាក់ទំនង​រវាង​ចិន​ជាមួយ​ហ្ស៊ីមបាវ៉េ​បាន​កើតមានឡើង​នៅក្នុង​សម័យ​តស៊ូ​រំដោះ​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៧០ នៅពេលដែល​ទីក្រុង​ប៉េកាំង​បាន​គាំទ្រ​មេដឹកនាំ​មួយចំនួន​ក្នុង​ចំណោម​មេដឹកនាំ​ទ័ពព្រៃ​កំពូលៗ​។

បន្ទាប់ពី​បញ្ចប់​របប​គ្រប់គ្រង​ដោយ​ពួក​ជនជាតិ​ស្បែក​សភាគ​តិច​ក្នុង​ឆ្នាំ​ ១៩៨០ មក​ចិន​គឺជា​ប្រទេសមួយ​ក្នុង​ចំណោម​ប្រទេស​ទី ​១ ​ដែល​បាន​បង្កើត​បេសកកម្ម​ការទូត​ក្នុង​រដ្ឋធានី​ហារ៉ារេ​។

សេដ្ឋកិច្ច​របស់​ប្រទេស​ ហ្ស៊ីមបារ៉េ​ បាន​ធ្លាក់ចុះ​ដោយសារ​ការ​គ្រងគ្រង​មិនល្អ​ស្ថិតក្រោម​ការដឹកនាំ​របស់​លោក​ប្រធានាធិបតី Robert Mugabe អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​៕ KC

អត្ថបទគួរចាប់អារម្មណ៍

  • ជនជាតិ​ភាគតិច និង​សង្គម​ស៊ីវិល​ប្ដឹង​ជំទប់​ឃុំ និង​អភិបាលរង​ខេត្ត ​រឿង​ចេញ​បណ្ណ​សម្គាល់​ដី​ជាន់​លើ​ដី​ព្រៃ

    មណ្ឌលគិរី: ពលរដ្ឋ​សហគមន៍​ជនជាតិ​ដើម​ភាគតិច និង​សង្គម​ស៊ីវិល​ចំនួន ៦ ​នាក់​ បាន​ដាក់​ពាក្យបណ្ដឹង​ចំនួន ២ ​ដាច់​ ដោយឡែក​ពី​គ្នា​ប្ដឹង​មនុស្ស ៤ ​នាក់ ​ទៅ​តុលាការខេត្ត​ក្នុង​នោះ​មាន​ជំទប់​ទី​ ១ ​ឃុំ​ប៊ូស្រា​ម្នាក់ និង​អភិបាលរង​ខេត្តមណ្ឌលគិរី​ម្នាក់​ដោយ​ចោទ​ពាក់ព័ន្ធ​ការចេញ​បណ្ណ​សម្គាល់​ម្ចាស់​ដីធ្លី​ជាន់​លើដី​គម្រប​ព្រៃឈើ និង​បទ​ចោទ​ពាក់ព័ន្ធ​លួច​គាស់​យក​ថ្ម​ធម្មជាតិ​

  • កាណាដា​ពិន័យ VW ១៥០ ​លាន​ដុល្លារ

    ក្រុងតូរ៉ុនតូៈ តុលាការ​ក្នុង​ទីក្រុង​តូរ៉ុនតូ​កាលពី​ថ្ងៃ​ពុធ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន Volkswagen (VW) បង់ប្រាក់​ពិន័យ ១៩៦,៥ លាន​ដុល្លារ​កាណាដា (១៥០ ​លាន​ដុល្លារ​អាមេរិក​) បន្ទាប់ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​នេះ​បាន​សារភាព​កំហុស​ចំពោះ​ការរំលោភច្បាប់​បរិស្ថាន​ក្នុង​រឿងអាស្រូវ​បោក​បន្លំ​ការបញ្ចេញ​កាបូន​។

  • សហជីព​បារាំង​​ព្យាយាម​បន្ត​ការ​តវ៉ា​ប្រឆាំង​ការ​កែ​ទម្រង់​ប្រាក់​សោធននិវត្តន៍​​ ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​​

    ក្រុង​ប៉ារីស៖ ក្រុម​សហជីព​បារាំង​កាល​ពី​ថ្ងៃ​ពុធ​ បាន​បន្ត​ធ្វើ​​កូដកម្ម​ជា​ច្រើន​ ដោយ​​មាន​​បំណង​បង្កើន​សម្ពាធ​​​​ទៅ​លើ​រដ្ឋាភិបាល​មុន​នឹង​រដ្ឋាភិបាល​នេះ​ ធ្វើ​ការ​បង្ហាញ​ការ​កែ​ទម្រង់​ប្រាក់​សោធននិវត្តន៍​ចុង​ក្រោយ ​ដែល​បាន​​​ជំរុញ​ឲ្យ​មាន​ការ​តវ៉ា​ពី​បញ្ហា​ការងារ​ធំ​បំផុត​នៅ​បារាំង​ជា​ច្រើន​ទសវត្សរ៍​នោះ​​។ ​

  • លាភ ​រដ្ឋា ​និង ​ផាន់ ​គ្រាន់ ​ប៉ះ​ថៃ​ចំណូល​ថ្មី​

    ភ្នំពេញ៖ ​អ្នក​លេង​កណ្តាប់​ដៃ​របស់​កម្ពុជា​ចំនួន ​២ ​នាក់ គឺ ​លាភ ​រដ្ឋា និង​ ផាន់ ​គ្រាន់​ ​នឹង​​ត្រូវ​បង្ហាញ​ខ្លួន​រួមគ្នា នៅ​​លើ​សង្វៀន​ SEATV នា​រសៀល​ថ្ងៃ​សៅរ៍​ស្អែក​នេះ ​ដោយ​ពួក​គេ​ត្រូវ​ជួប​ជាមួយ​​កីឡាករ​ថៃ​​ចំណូល​ថ្មី​ មិន​ធ្លាប់​មក​ប្រកួត​ក្នុង​សង្វៀន​នៅ​​ប្រទេស ​កម្ពុជា ​នោះ​ទេ​​។