ភ្នំពេញៈ ​លោក​នាយក​រដ្ឋ​មន្ដ្រី​ ហ៊ុន​ សែន​ បាន​ឲ្យ​ដឹង​ថា ​រដ្ឋាភិ​បាល​កម្ពុជា​នឹង​ចាប់​ផ្ដើម​បែង​ចែក​ថវិកា​ឲ្យ​កាន់​តែ​ធំ​សម្រាប់​ចំណាយ​លើការ​កិច្ច​ការ​ស្រាវ​ជ្រាវ ​និង​អភិវឌ្ឍន៍​ ខណៈ​លោក​ទទួល​ស្គាល់​ថា ​ការ​វិនិ​យោគ​ខាង​វិទ្យា​សាស្ដ្រ​ និង​បច្ចេ​កវិទ្យា​ មាន​ភាព​យឺត​យ៉ាវ បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង​ក្នុង​តំបន់​។

ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ធ្វើ​ឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​បាន​រៀបចំ​ឡើង​ដោយ​វិទ្យា​ស្ថាន​ធន​ធាន​អភិ​វឌ្ឍន៍​កម្ពុជា (CDRI)​ និង​ធនាគារ​ ANZ ​Royal​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ នៅទី​ក្រុង​ភ្នំពេញ​។

យោង​តាម​លោក​នាយក​រដ្ឋ​មន្ដ្រី​ ប្រទេស​កម្ពុជា​​បាន​បម្រុង​ទុក​ ០,​១២​ ភាគ​រយ នៃ​ផលិត​ផល​ក្នុងស្រុក​សរុប (GDP) ដើ​ម្បី​ការ​ស្រាវ​ជ្រាវ​វិទ្យា​សាស្ដ្រ ​និង​ប​ច្ចេកវិទ្យា​​កាល​ពីឆ្នាំ​២០១​៥​ ​បើធៀប​នឹង​​ ០,​៦៣ ​ភាគរយ​ នៃ​ GDP​ ដោយ​ប្រទេស​ថៃ​ និង​ ១,៣​ភាគ​រយ​នៃ​GDP នៅ​ប្រទេស​ម៉ាឡេស៊ី​។​

លោក​ ហ៊ុន​ សែន ​បាន​ថ្លែង​ថា ​កម្ពុជា​នឹង​បង្កើន​​ថវិកានេះ​​ដល់ ​០,​២០ ភាគរយ​ត្រឹម​ឆ្នាំ​ ២០២០​ និង​បង្កើន​ដល់​ ១​ ភាគ​រយ​ត្រឹម​​ឆ្នាំ​ ២០២៥​ និង​ ១,​៥​ ភាគរយ​ត្រឹម​ឆ្នាំ​២០៣០​។ លោក​បាន​អំពាវ​នាវ​​ឲ្យរដ្ឋា​ភិបាល​ត្រូវ​បង្កើន​ចំនួន​​ក្រុម​អ្នក​ស្រាវជ្រាវ​ពេញ​ម៉ោង​​នៅក្នុង​ប្រទេស​នេះ​ផង​ដែរ​។

រង់ចាំអានព័ត៌មាន​ពិស្ដារក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍