ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) បាន​បន្ត​ដាក់ចេញ​នូវ​វិធានការ​អនុគ្រោះ​ដំណាក់កាល​ទី​ ៣ ​ក្នុង​ជួយ​សម្រួល​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ដើម្បី​ជា​ការបើក​លទ្ធភាព​បន្ថែម​ដល់​ស្ថាប័ន​ទាំងអស់​បញ្ចេញ​ប្រាក់កម្ចី​ចូល​ក្នុង​ចរន្ត​សេដ្ឋកិច្ច​ក្នុងអំឡុងពេល​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​១៩ ជាពិសេស​ក្នុង​បរិការណ៍​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ជាពិសេស​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភះ​។

«​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) សូម​ជម្រាបជូន​សាធារណជន​ទូទៅ និង​ភាគី​ពាក់ព័ន្ធ​ជ្រាបថា ធនាគារជាតិ​នៃ​កម្ពុជា​បាន​ដាក់​ចេញ​នូវ​វិធានការ​អនុគ្រោះ​ជា​បន្តបន្ទាប់​ ដើម្បី​ចូលរួម​គាំទ្រ​គោលនយោបាយ​រាជរដ្ឋាភិបាល​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម និង​សម្រាល​បន្ទុក​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​ ១៩»​។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ NBC ដែល​បាន​សម្រេច​កាលពី​ថ្ងៃ ២១ ខែ​ឧសភា​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា​៖ ធនាគារជាតិ​នៃ​កម្ពុជា​សម្រេច​បន្ត​វិធានការ​អនុគ្រោះ​ដំណាក់កាល​ទី​ ៣ ដូចជា​រក្សា​ការអនុវត្ត​ប្រាក់​បម្រុង​កាតព្វកិច្ច​តាម​អត្រា ៧% ដដែល​រហូត​ដល់​មាន​ការជូន​ដំណឹង​ជាថ្មី​, អនុញ្ញាត​ឲ្យ​គ្រឹះស្ថាន​ធនាការ និង​ហិរញ្ញវត្ថុ​បន្ត​ធ្វើ​ឥណទាន​រៀបចំ​ឡើងវិញ​រហូត​ដល់​ថ្ងៃទី​ ៣១ ខែ ធ្នូ ឆ្នាំ​ ២០២១​។

NBC បញ្ជាក់ថា​៖ «​ចំពោះ​អតិថិជន​ដែល​រស់នៅ​ទីតាំង​តំបន់​បិទខ្ទប់​តាម​ការកំណត់​របស់​រដ្ឋាភិបាល ឬ​អាជ្ញាធរ​ពាក់ព័ន្ធ គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​អាច​ធ្វើ​ឥណទាន​រៀបចំ​ឡើងវិញ​លើសពី​ ៣ ​ដង​ក្នុង​អំឡុងពេល​អនុគ្រោះ​នេះ និង​បន្ត​លើកទឹកចិត្ត​ឲ្យ​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ពិនិត្យ​លទ្ធភាព​អនុគ្រោះ បន្ធូរបន្ថយ​ ឬ​លើកលែង​ការយក​សោហ៊ុយ ឬ​ការពិន័យ​ផ្សេងៗ​តាម​ស្ថានភាព​ជាក់ស្តែង​របស់​អតិថិជន​»៕

វីដេអូ៖