ខេត្តព្រះសីហនុ ថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៩ រមណីយដ្ឋានឆ្នេរសុខា នឹងបើកដំណើរការអគារថ្មីមានឈ្មោះថា «សុខាបេវីយូ» ដែលជាសំណង់អគារផ្តល់ជូននូវទេសភាពដ៏ស្រស់ត្រកាលនៃបរិវេណរមណីយដ្ឋានឆ្នេរសុខា។
ដើម្បីឆ្លើយតបទៅនឹងកំណើនកើនឡើងយ៉ាងឆាប់រហ័សនៃភ្ញៀវអន្តរជាតិ មកកាន់ព្រះរាជាណាចក្រ កម្ពុជា រួមទាំងភ្ញៀវទេសចរដែលមកកម្សាន្ត និង ធ្វើពាណិជ្ជកម្ម អគារសុខា បេវីយូ ដែលមានកំពស់ ៩ ជាន់ផ្តល់ជូននូវបន្ទប់ធម្មតា និង បន្ទប់ប្រភេទស្វីតចំនួន ៤២០ បន្ទប់ថែមទៀត ដែលផ្តល់នូវទីកន្លែងដ៏ស្ងប់ស្ងាត់ឆ្ងាយពីភាពអ៊ូអរនៃទីក្រុង សម្រាប់ការសម្រាកលម្ហែដល់ប្រជាជនខ្មែរ ភ្ញៀវទេសចរនិងជនបរទេសដែលមកស្នាក់នៅខេត្ត ព្រះសីហនុ ក្នុងប្រទេសកម្ពុជា។
លោកស្រី សុខ ចន្ធី នាយិកាផ្នែកលក់និងទីផ្សារបានមានប្រសាសន៍ថា៖ យើងខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងចំពោះការពង្រីកបន្ថែមបន្ទប់ស្នាក់ ឆ្លើយតបទៅនឹងកំណើននៃភ្ញៀវដែលបានមកកាន់តំបន់ឆ្នេរសមុទ្រនៅក្នុងប្រទេសកម្ពុជា។
ដោយរក្សានូវរចនាបថរបស់ខ្លួនគួបផ្សំ និង រចនាបថបែបខ្មែរបុរាណលាយទំនើប អគារសុខា បេវីយូ មានបន្ទប់ស្នាក់នៅនិងបន្ទប់ស្វីតចំនួន ៥ ប្រភេទខុសៗគ្នាដែលមានទំហំចាប់ពី ៤៤ ម៉ែត្រការ៉េដល់ ៨៨ ម៉ែត្រការ៉េហើយភ្ញៀវអាចប្រើប្រាស់បាននូវអាងហែលទឹកក្លឹបហាត់ប្រាណ ភោជនីយដ្ឋាន បារបរិក្ខារ និង សេវាកម្មផ្សេងៗដែលមាននៅក្នុងរមណីយដ្ឋានឆ្នេរសុខា។
សូមធ្វើការកក់ឥឡូវនេះ ដើម្បីទទួលបាននូវតម្លៃពិសេស!
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនង៖
+855 34 935 999
reservations@sokhahotels.com
www.sokhahotels.com.kh
សុខាបេវីយូ
ទទួលយកបទពិសោធន៍បដិសណ្ឋារកិច្ចបែបខ្មែរពិតប្រាកដ!
អំពីសណ្ឋាគារនិងរមណីយដ្ឋានសុខា
សណ្ឋាគារ និង រមណីយដ្ឋានសុខា គឺជាសណ្ឋាគារក្នុងស្រុកដែលឈានមុខគេនៅក្នុងប្រទេស កម្ពុជា។ គ្រប់សាខាទាំងប្រាំពីរនៃសណ្ឋាគារ និង រមណីយដ្ឋានសុខាផ្តោតសំខាន់លើប្រណិតភាពនិងផាសុកភាព ជាចម្បងដែលផ្តល់នូវបន្ទប់ស្នាក់នៅនិងបន្ទប់ស្វីត ដ៏ធំទូលាយកន្លែងកម្សាន្ត ភោជនីយដ្ឋាន និង បារដ៏សម្បូរបែបព្រមទាំងទទួលរៀបចំនូវកម្មវិធីខ្នាតតូចមធ្យម និង ខ្នាតធំ។
ក្រៅពីរមណីយដ្ឋានឆ្នេរសុខា សណ្ឋាគារ និង រមណីយដ្ឋានសុខាមាន៖ រមណីយដ្ឋានសុខាអង្គរ (ក្នុងខេត្តសៀមរាប) រមណីយដ្ឋានសុខាសៀមរាប និងសាលសន្និសីទ (ក្នុងខេត្តសៀមរាប) សណ្ឋាគារសុខា ផាឡែស សៀមរាប (ក្នុងខេត្តសៀមរាប) សណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ (ក្នុងរាជធានីភ្នំពេញ) សណ្ឋាគារឋានសួគ៌សុខា (ក្នុងខេត្តកំពត) និងសណ្ឋាគារ ឡឺបូកគោផាឡេស (ក្នុងខេត្ត កំពត)។