ក្រុងគូឡាឡាំពួៈ រូបិយប័ណ្ណ​ម៉ាឡេស៊ី​បាន​ធ្លាក់​ថ្លៃ​ក្នុង​ការជួញដូរ​នៅ​បរទេស បន្ទាប់ពី​បក្ស​ប្រឆាំង​បាន​ទទួល​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​សកល​កាលពី​ថ្ងៃ​ពុធ​។

រូបិយប័ណ្ណ​រីងហ្គីត​ក្នុង​កិច្ចសន្យា​ជួញដូរ​អនាគត (ND-F) រយៈពេល​មួយ​ខែ​បាន​ធ្លាក់ចុះ ១,៧ ភាគរយ​មក​នៅត្រឹម ៤,០៤៦១ រីងហ្គីត​ធៀប​នឹង​ប្រាក់​ដុល្លារ បន្ទាប់ពី​លោក Mahathir Mohamed អាយុ ៩២ ឆ្នាំ​បាន​បញ្ជាក់​ថា សម្ព័ន្ធភាព​បក្សប្រឆាំង​ដែល​លោក​ដឹកនាំ​បាន​ឈ្នះ​អាសនៈ​សភា​គ្រប់គ្រាន់​ក្នុង​ការបង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​។

លទ្ធផល​បាន​បង្ហាញ​ថា​បក្សសម្ព័ន្ធ Pakatan Harapan របស់​លោក Mahathir បាន​ឈ្នះ​អាសនៈ ១១៣ ក្នុង​ចំណោម​អាសនៈ ២២២ របស់​រដ្ឋសភា ហើយ​គណបក្ស Barisan Nasional របស់​លោក​នាយករដ្ឋមន្ដ្រី Najib Razak បាន​ឈ្នះ ៧៩ អាសនៈ​៕ LA