ភ្នំពេញៈ ក្រុមហ៊ុន Profood International Corp​​ ដែក​ជា​​ក្រុមហ៊ុន​នាំ​ចេញ​ផ្លែ​ឈើ​ស្ងួត​​មាន​មូលដ្ឋាន​នៅ​ប្រទេស ​​​ហ្វីលីពីន​ បាន​​ចាប់​ផ្ដើម​​សាងសង់​រោងចក្រ​ថ្មី​មួយនៅ​​ក្នុង​ប្រ​ទេស​កម្ពុជា ​ដែល​​នៅ​ពេល​​បញ្ចប់​​អាច​កែច្នៃ​ផ្លែ​ស្វាយ​​ស្ងួត​បាន​​ ៤​ ពាន់​តោន​ប្រចាំ​ឆ្នាំ​។​ នេះ​បើ​យោង​តាម​សារ​ព័ត៌​មាន​ប្រចាំ​ថ្ងៃ​​ Sun Star របស់​ប្រទេស​ហ្វីលីពីន​។

លោក Justin Uy ស្ថាបនិក​ និងជា​ប្រធាន​ក្រុម​ហ៊ុន​ Profood បាន​ប្រាប់​ Sun Star ថា រោង​ចក្រ​ដែល​​សាងសង់​លើ​ផ្ទៃដី​ទំហំ ១១​ ហិកតា​នេះ ត្រូវ​បាន​រំពឹង​ថា​​នឹងចាប់​​ផ្ដើម​ប្រតិ​​បត្តិ​ការ​ក្នុង​ឆ្នាំ ​២០១៩​ និង​ថា ផ្លែ​ស្វាយ​ស្ងួត​ទាំង​អស់​​ក្នុង​រោងចក្រ​នេះ​នឹង​គ្រោង​នាំ​ចេញ​ទៅ​​​ប្រទេស​​ចិន​ដើម្បី​ផ្គត់ផ្គង់​ដល់​តម្រូវ​ការ​ទីផ្សារ​ដែល​មាន​ទំហំ​ ៣ ម៉ឺន​តោន​ប្រចាំ​ឆ្នាំ​របស់​ប្រទេស​នេះ​។

ផលិតផល​របស់​ក្រុម​ហ៊ុន​ Profood ​លក់​ក្នុង​​ប្រទេស​ ​៥២ ​ខណៈ​ទីផ្សារ​សំ​ខាន់​របស់​​ក្រុមហ៊ុន​នេះគឺ​កាណាដា និង​អាមេរិក​៕ LA