The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក ត្រាំ គំរាម​ជា​ថ្មី​ករណី​ស្រា​របស់​បារាំង

លោក ត្រាំ គំរាម​ជា​ថ្មី​ករណី​ស្រា​របស់​បារាំង

Content image - Phnom Penh Post
ទិដ្ឋភាព​នៅ​ទីតាំង​ស្តុក​ស្រា​មួយ​ក្នុង​ទីក្រុង​បូកដូ​ ប្រទេស ​បារាំង។ រូបថត AFP

លោក ត្រាំ គំរាម​ជា​ថ្មី​ករណី​ស្រា​របស់​បារាំង

ក្រុង​វ៉ាស៊ីនតោនៈ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់​ ត្រាំ កាល​ពី​ថ្ងៃ​ចន្ទ​​បាន​វាយ​ប្រហារ​​ប្រទេស ​បារាំង ​ជុំវិញ​​​​ពន្ធ​នាំចូល​​មិន​ស្មើភាព​លើ​ស្រា​អាមេរិក។​

លោក ត្រាំ ដែល​​ល្បី​មិន​ពិសា​ស្រា​បាន​​ឲ្យ​ដឹង​ថា លោក​នឹង​ធ្វើ​ការងារ​ដើម្បី​បើក​ចំហ​ទីផ្សារ​អឺរ៉ុប ​ដោយ​ជា​ថ្មី​ម្ដង​ទៀត​ចោទ​​​ប្រទេស ​បារាំង ​ពី​បទ​ការ​បង្កើត​របាំង​ពាណិជ្ជកម្ម​មិន​ស្មើភាព​ចំពោះ​​ការ​នាំចេញ​ស្រា​អាមេរិក​។​

លោក ត្រាំ បាន​ប្រាប់​ទូរទស្សន៍​ CNBC ថា៖ «​​ប្រទេស ​បារាំង ​​ហូត​ពន្ធ​ចំនួន​ច្រើន​លើ​​ស្រា ប៉ុន្តែ​​​យើង​ដក​ហូត​ពន្ធ​​តិចតួច​បំផុត​លើ​​ស្រា​របស់​​បារាំង​»។​

លោក​ប្រធានាធិបតី​បាន​​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​របស់​អាមេរិក​ត្អូញត្អែរ​ថា ស្រា​របស់​ប្រទេស ​បារាំង ​ដាក់​លក់​នៅ​តាម​ទីផ្សារ​អាមេរិក​​មិន​គិត​តម្លៃ​ពន្ធ​ឡើយ។ លោក​បន្ថែម​ថា៖ «​វា​មិន​ស្មើភាព​ ហើយ​យើង​នឹង​ធ្វើ​អ្វីៗ​ចំពោះ​វា​»។​
លោក​ថ្លែង​ថា​៖ «​យើង​ក៏​​មាន​ស្រា​ដ៏​អស្ចារ្យ​ផង​ដែរ​»។​

ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ប្រ៊ុចសែល​ ​កំពុង​រៀបចំ​ខ្លួន​​ចាប់​ផ្ដើម​ការ​ចរចា​​​​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ ដើម្បី​ដោះស្រាយ​សង្គ្រាម​​មួយ ដែល​លោក ត្រាំ បាន​ចាប់​ផ្ដើម​កាល​ពី​ឆ្នាំ​មុន ដោយ​ហូត​ពន្ធ​លើ​ដែក​ថែប និង​អាលុយមីញ៉ូម​។ ប៉ុន្តែ​​មន្ដ្រី​អឺរ៉ុប​បាន​ឲ្យ​ដឹង​ម្ដង​ហើយ​ម្ដង​ទៀត​ថា ពួក​គេ​នឹង​មិន​ពិភាក្សា​​​អំពី​វិស័យ​កសិកម្ម​នោះ​ទេ​។​

ក្នុង​ការ​​ផ្ទុះ​ពាក្យ​សម្ដី​ឡើង​​នៅ​​លើ​​បណ្តាញ​សង្គម Twitter កាល​ពី​ចុង​ឆ្នាំ​មុន ​លោក ត្រាំ បាន​ត្អូញត្អែរ​ដូច​នេះ​ដែរ​អំពី​ពាណិជ្ជកម្ម​ស្រា។​

ពន្ធ​នាំចូល​របស់​សហភាព​អឺរ៉ុប (EU) ​លើ​ស្រា គឺ​ខ្ពស់​ជាង​​ពន្ធ​នាំចូល​របស់​​អាមេរិក​លើ​ស្រា​អឺរ៉ុប​ ដែល​រួម​ទាំង​​ស្រា​មក​ពី​​ប្រទេស ​បារាំង ​ផង​ដែរ ​ប៉ុន្តែ​អតិថិជន​របស់​អឺរ៉ុប​ទិញ​​ផលិតផល​អាមេរិក​កាន់​តែ​តិច​។ ​បារាំង​គឺ​ជា​​ប្រទេស​​​​ផលិត​ស្រា​ឈាន​មុខ​គេ​មួយ ប៉ុន្តែ​ជា​ផ្នែក​មួយ​នៃ​​ប្លុក​​មាន​សមាជិក​ ២៨ ប្រទេស​នេះ បារាំង​មិន​​បង្កើត​គោល​​នយោបាយ​ ឬ​ពន្ធ​នាំចូល​ពាណិជ្ជកម្ម​​​ផ្ទាល់​របស់​ខ្លួន​នោះ​ទេ។​

ការ​ពឹង​ផ្អែក​លើ​​ប្រភេទ​ និង​គ្រឿង​ផ្សំ​របស់​ស្រា ស្រា​ដែល​នាំចូល​​ប្រឈម​នឹង​ពន្ធ​អាមេរិក ៥,៣ ​សេន​ដុល្លារ ដល់​ ១២,​​៧ សេន​ដុល្លារ​​ ​ក្នុង​ ១ ដប។ នេះ​បើ​យោង​តាម​គណៈកម្មការ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​អាមេរិក​។​ ស្រា Sparkling ​ត្រូវ​បាន​ហូត​ពន្ធ​ក្នុង​តម្លៃ​ខ្ពស់​ប្រហែល ​១៤,​៩​ សេន​ដុល្លារ​​ក្នុង ​១ ​ដប​។​

ប៉ុន្តែ​ស្រា​អាមេរិក បាន​នាំចេញ​ទៅ​អឺរ៉ុប​​​ប្រឈម​នឹង​ពន្ធ​ពី ១១ ទៅ​ ២៩ ​សេន​ក្នុង ​១ ដប។ នេះ​បើ​យោង​តាម​វិទ្យាស្ថាន​ស្រា​ (Wine Institute) ដែល​ជា​ស្ថាប័ន​ពាណិជ្ជកម្ម​មួយ​ដែល​ធ្វើ​ការងារ​​លើក​កម្ពស់​ការ​នាំចេញ​របស់​អាមេរិក​៕​ AFP/LA

អត្ថបទគួរចាប់អារម្មណ៍

  • អាមេរិក​ផ្តល់​ជំនួយ ​៤២ ​ម៉ឺន​ដុល្លារ​ទៀត ​ដើម្បី​ស្រាវជ្រាវ​សំណល់​គ្រាប់​បែក​ចង្កោម

    ភ្នំពេញៈ រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ជាង​ ៤២​ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ដើម្បី​ស្រាវជ្រាវ​​សំណល់​គ្រាប់​បែក​ចង្កោម​ដែល​

  • ប្រាក់ចំណេញ​សុទ្ធ Qantas ធ្លាក់ ៦,៥ ​ភាគរយ

    ក្រុងស៊ីដនីៈ ក្រុមហ៊ុន​អាកាសចរណ៍ Qantas Airways កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​ផ្សាយ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​សុទ្ធ​ប្រចាំ​ឆ្នាំ ៦,៥ ភាគរយ ដោយសារ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​ក្នុង​គ្រា​ដែល​ប្រេង​ឆៅ​មាន​តម្លៃ​កាន់តែ​ខ្ពស់ និង​ការធ្លាក់​ថ្លៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​កាន់តែ​ខ្លាំង​។

  • តោខៀវ​ឲ្យ Roma ខ្ចី​ជើង​ខ្សែការពារ Zappacosta

    ក្រុងមីឡានៈ ក្លិប Roma បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្សែការពារ Davide Zappacosta នៅ​ក្លិប Chelsea បាន​ចូលរួម​ក្លិប Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ៦ ​ខែ ប៉ុន្តែ​អាច​បន្ត​រហូតដល់​ចុងរដូវកាល​នេះ​ក៏បាន​ដែរ​។ ​

  • កូរ៉េ​ខាងជើង​មិន​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ទេ បើសិន​ US ​នៅតែ​បន្ត​វិធានការ​យោធា​បង្ក​អារិភាព​នោះ

    ក្រុងសេអ៊ូលៈ កូរ៉េ​ខាងជើង​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​ «​មិន​ចាប់អារម្មណ៍​» ​នៅក្នុង​ការចរចា​នោះទេ លុះណា​តែ​ក្រុង​វ៉ាស៊ីនតោន​ឈប់​ «​វិធានការ​យោធា​បង្ក​អរិភាព​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ខ្លួន​នោះ​» ខណៈ​ប្រេសិត​ពិសេស​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ទស្សនកិច្ច​ទៅកាន់​ក្រុង​សេអ៊ូល​ដោយ​ផ្តោត​ទៅ​លើ​ការធ្វើឲ្យ​កិច្ចចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​ព្យុងយ៉ាង ដំណើរការ​ឡើងវិញ​។