The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លំហូរ​ហិរញ្ញវត្ថុ​ខុស​ច្បាប់​មក​កម្ពុជា​ មាន​រាប់ពាន់​លាន

លំហូរ​ហិរញ្ញវត្ថុ​ខុស​ច្បាប់​មក​កម្ពុជា​ មាន​រាប់ពាន់​លាន

Content image - Phnom Penh Post
រថយន្ត​ដឹក​ទំនិញ​ថៃ​ដែល​ដឹក​ទំនិញ​ចូល​មក​កម្ពុជា​តាម​ច្រក​សំពៅ​លូន ក្នុង​ខេត្ត​បាត់ដំបង​ ជាប់​ព្រំដែន​ថៃ​។ ហេង ជីវ័ន

លំហូរ​ហិរញ្ញវត្ថុ​ខុស​ច្បាប់​មក​កម្ពុជា​ មាន​រាប់ពាន់​លាន

ភ្នំពេញៈ លំហូរ​ហិរញ្ញវត្ថុ​ខុស​ច្បាប់ (IFF) ចូលមក​កម្ពុជា​អាច​កើន​ឡើង​ដល់ ​៤៥​ ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​បញ្ចប់​ត្រឹម​ចុងឆ្នាំ ២០១៤ ដែល​ភាគច្រើន​ ដោយ​សារ​តែ​ការ​រាយការណ៍​មិន​ត្រឹម​ត្រូវ​នៃ​ទំនិញ​ជួញ​ដូរ ដែល​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ពន្ធ​យ៉ាង​ហោច​ណាស់​ ៣០០ លាន​ក្នុង​មួយ​ឆ្នាំ ដោយ​មិន​រាប់​បញ្ចូល​ពន្ធ​នាំ​ចូល​លើ​ប្រភេទ​ទំនិញ​ជាក់លាក់​។ នេះ​ បើ​យោង​តាម​របាយការណ៍​បាន​ពី​អង្គការ​សុចរិត​ភាព​ហិរញ្ញវត្ថុ​ពិភពលោក​ដែល​មិន​រក​ប្រាក់​កម្រៃ​មាន​មូលដ្ឋាន​នៅ​អាមេរិក​។

របាយការណ៍​នេះ​មាន​ចំណង​ជើង​ថា «​លំហូរ​ហិរញ្ញវត្ថុ​ខុស​ច្បាប់ ​ពី​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ឆ្នាំ ​២០០៣ ដល់​ឆ្នាំ​ ២០១៤» វាស់វែង​ការ​ផ្ទេរ​ប្រាក់​មិន​ចុះ​បញ្ជី​ចេញចូល​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ១៤៩ ដោយ​រកឃើញថា IFF​ សរុប​ កាលពី​ឆ្នាំ​ ២០១៤ ជា​ឆ្នាំ​ចុងក្រោយ​នៃ​ទិន្នន័យ​មាន​ចំនួន​ចន្លោះ​ពី​ ២​ ពាន់​ពាន់​ដុល្លារ​ទៅ​ ៣,៥​ ពាន់​ពាន់​លាន​ដុល្លារ​នៅ​ទូទាំង​ប្រទេស​កំពុង​អភិវឌ្ឍន៍​។

​តម្លៃ​ទឹកប្រាក់​នាំចូល​ទំនិញ​របស់​ប្រទេស​ កម្ពុជា​ កាលពី​ឆ្នាំ​ ២០១៤ ដែល​មិនបាន​កត់ត្រា​ក្នុង​វិក្កយបត្រ​ទំនិញ​អាចមាន​រហូត​ដល់​ ៣,៦ ​ពាន់​លាន ដោយ​យោងតាម​លំដាប់​ខ្ពស់​នៃ​ការ​ប៉ាន់​ប្រមាណ​ដែល​បានផ្ដល់​នៅ​ក្នុង​របាយ​ការណ៍​នេះ ទោះបីជា​អ្នក​សរសេរ​របាយការណ៍​នេះ​ទទួល​ស្គាល់​ថា តួលេខ​បង្ហាញ​គួរតែ​ត្រូវបាន​គេ​មើល​ឃើញ​ជា​ចំនួន​តិចតួច​ដោយ​សារ​តែ​ការពិបាក​រក​ប្រភព​ទិន្នន័យ​ច្បាស់លាស់​សម្រាប់​សកម្មភាព​ហិរញ្ញវត្ថុ​ខុស​ច្បាប់ និង​ ការ​ពិត​ដែលថា បែបបទ​ដែល​អាច​វាស់វែង​បាន​នៃ IFF មាន​ចំនួន​គ្រាន់តែ​ជា​ផ្នែក​តូច​មួយ​នៃ​ការផ្ទេរ​មូលនិធិ​ឆ្លងកាត់​ព្រំដែន​ខុស​ច្បាប់​ជារួម​ប៉ុណ្ណោះ​។​

​របាយការណ៍​ឲ្យ​ដឹងថា GFI បន្ត​ចាត់ទុក​ការ​វាស់វែង IFF ដែល​បាន​រាយការណ៍​នៅ​ទីនេះ ទាំង​កម្រិត​ទាប និង​ខ្ពស់ ទំនង​ជាមាន​ចំនួន​តិចជាង​នេះ​»​។

របាយ​ការណ៍​នេះ​បន្តថា​៖ «​លើស​ពី​នេះ ទិន្នន័យ​ដែល​អាច​រកបាន​សម្រាប់​ការ​ប៉ាន់​ប្រមាណ​លើ​ភាពខុសគ្នា​នៃ​ពាណិជ្ជកម្ម​ទ្វេភាគី​ត្រូវបាន​កម្រិត​ចំពោះ​ការធ្វើ​ពាណិជ្ជកម្ម​ទំនិញ​តែមួយ ដែល​មិន​រាប់បញ្ចូល​ពាណិជ្ជកម្ម​ជា​សេវា និង​អរូបី ដែលជា​ចំណុច​ទាក់ទាញ​កាន់​តែ​ខ្លាំង​ក្នុង​ការ​រាយការណ៍​មិន​ត្រឹមត្រូវ​នៃ​ការ​ជួញ​ដូរ​ទំនិញ​»​។

​ចន្លោះ​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០១៤ របាយការណ៍​បាន​ប៉ាន់ប្រមាណ​ថា លំហូរ​ចូល​ហិរញ្ញវត្ថុ​ខុសច្បាប់​មាន​ចន្លោះ​ពី​១៧​ទៅ​៣៩​ភាគរយ​នៃ​ពាណិជ្ជកម្ម​សរុប ខណៈ​ឆ្នាំ​២០១៤ តែមួយ IFF មាន​ចន្លោះ​ពី​ ៤​ ទៅ​ ១៥​ ភាគរយ​នៃ​ពាណិជ្ជកម្ម​សរុប​។ ភាគ​ច្រើន​បំផុត​នៃ​ហិរញ្ញវត្ថុ​ខុស​ច្បាប់​បានមកពី​ការរាយការណ៍​មិន​ត្រឹមត្រូវ​នៃ​ការនាំ​ចូលមក​កម្ពុជា​។ នេះ​បើ​យោងតាម​របាយការណ៍​។

​របាយការណ៍​នេះ​បាន​ប៉ាន់​ប្រមាណ​លំហូរ​ចេញ​មាន​ចំនួន​តិចតួច នៅក្នុង​ចំនួន​ប្រហែល​១​ភាគរយ​នៃ​ពាណិជ្ជកម្ម​សរុប ទោះបីជា​ការ​រាយការណ៍​ជាថ្មី​ទទួល​ស្គាល់​ថា របៀប​គណនា​របស់​ខ្លួន​មិន​វាស់វែង​បាន​ត្រឹម​ត្រូវ​ពី​លំហូរ​ចេញ​បើ​ធៀប​នឹង​លំហូរ​ចូល​ក៏ដោយ​។​

​លោកស្រី សឹង សុផារី អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម បាន​ពន្យល់​ថា ផ្នែក​ដ៏​ធំ​នៃ​លំហូរ​ចេញ​ហិរញ្ញវត្ថុ​ខុស​ច្បាប់​បាន​បង្ហាញ​នៅក្នុង​របាយការណ៍​នេះ អាច​ត្រូវបាន​គេ​សន្មត​ចំពោះ​ការ​ផ្ទេរ​ប្រាក់​ក្រៅ​ផ្លូវ​ការ និង​ការ​ពិត​ដែរ​ថា កម្ពុជា​ភាគច្រើន​ជា​សេដ្ឋកិច្ច​ពឹង​លើ​ការទូទាត់​ជា​សាច់​ប្រាក់​។

លោកស្រី​ឲ្យ​ដឹងថា ពាណិជ្ជករ​ដើមទុន​តិច​ជាច្រើន​ព្រមទាំង​សហគ្រាស​ធុន​តូច និង​មធ្យម​ (SME) បានធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ជា​សាច់ប្រាក់ និង​ថា កម្មករ​ចំណាក​ស្រុក​ជាច្រើន​នៅ​តែ​ផ្ញើ​ប្រាក់​មក​ផ្ទះ​ក្រៅ​ផ្លូវ​ការ​។

លោកស្រី​លើក​ឡើង​ថា​៖ «​ចំណែក​ដ៏​ធំ​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​តែ​ប្រតិបត្តិការ​នៅ​ក្នុង​វិស័យ​ក្រៅ​ផ្លូវ​ការ ហើយ​ប្រតិបត្តិ​ការ​ទូទាត់​ជាច្រើន​ពឹង​លើ​ការ​ទូទាត់​សាច់​ប្រាក់​»​។

លោក​ស្រី​បន្ត​ថា​៖ «​ខ្ញុំ​គិត​ថា សកម្មភាព​ក្រៅ​ផ្លូវ​ការ​នេះ​មាន​ផល​ប៉ះពាល់​ខ្លាំង​លើ​លំហូរ​ចូល​ហិរញ្ញវត្ថុ​»​។

​នៅ​ពេល​សួរថា ប្រសិនបើ​លំហូរ​ចូល​ហិរញ្ញវត្ថុ​ខុសច្បាប់​កាន់តែ​ធំ​អាច​មក​ពី​កំណើន​ចំនួន​ការ​រត់ពន្ធ​ទំនិញ​ឆ្លងកាត់​ព្រំដែន ឬ​ការលាង​លុយ​ឬទេ​? លោកស្រី​សុផារី បាន​ឲ្យ​ដឹងថា វា​អាច​បង្កើត​ជា​ផ្នែក​តូច​មួយ​នៃ​លំហូរ​ចូល​មូលនិធិ​សរុប ទោះបីជា​វា​មិនមែន​ជា​បញ្ហា​ធ្ងន់ធ្ងរ​ក៏​ដោយ​។

​លោក​សុន ឆ័យ មកពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹងថា នៅ​តែ​មាន​បញ្ហា​ពុករលួយ​ដែល​កំពុង​រីក​រាលដាល​ជាមួយ​មន្ដ្រី​គយ នៅតាម​ព្រំដែន និង​កំពង់ផែ​របស់​ប្រទេស​នេះ ដែល​នាំ​ឲ្យ​ទំនិញ​ចំនួន​ច្រើន​មិន​ត្រូវ​បាន​ចុះបញ្ជី​។

លោក​ថ្លែងថា​៖ «​ចូរ​សម្លឹង​មើលទៅ​របៀប​ដែល​មន្ដ្រី​គយ​កំពុង​ប្រតិបត្តិការ​នៅក្នុង​កំពង់ផែ ឬ​តាម​ព្រំដែន មាន​ទំនិញ​ច្រើន​ណាស់​ដែល​មិន​ត្រូវបាន​ចុះបញ្ជី​ត្រឹមត្រូវ​។ រដ្ឋាភិបាល​គួរតែ​ចាត់​វិធានការ​ដើម្បី​ដោះស្រាយ​បញ្ហា​នោះ​»​។

លោក សុន ឆ័យ បន្ថែមថា ទាំង​ការ​នាំ​ចេញ​ឈើ និង​ដីខ្សាច់​ខុស​ច្បាប់​គឺជា​ភ័ស្ដុតាង​នៃ​លំហូរ​ចេញ​ហិរញ្ញវត្ថុ​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​បន្ត​ថា លំហូរ​ចូល​ហិរញ្ញវត្ថុ​គឺជា​បញ្ហា​មួយ​ផងដែរ ដែល​ភាគច្រើន​បាន​មក​ពី​ប្រទេស​ចិន​។

លោក​ថ្លែងថា​៖ «​មាន​វិធានការ​ជាច្រើន​ដែល​អាច​យក​មក​អនុវត្ត​បាន ប៉ុន្តែ​ទាល់​តែ​រដ្ឋាភិបាល​មាន​ឆន្ទៈ​នយោបាយ​ក្នុង​ការ​ធ្វើ​ដូច្នេះ គ្មានអ្វី​នឹងត្រូវ​បាន​ធ្វើ​នោះទេ​»​។

លោក​បន្ថែម​ថា​៖ «​មានការ​លាង​លុយ​ចូល និង​ចេញ​ដោយ​គ្មាន​ការ​គ្រប់គ្រង​ពី​រដ្ឋាភិបាល ហើយ​កាលពី​រយៈពេល​ពីរ​បី​ឆ្នាំ​កន្លង​មក​មាន​ប្រាក់​ច្រើនណាស់​មកពី​ប្រទេស​ ចិន ដោយ​សារ​តែ​រដ្ឋាភិបាល​ចិន​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​នៅ ទីនោះ​»​។

លោក​បាន​បន្ថែម​ថា មូលនិធិ​ចិន​ ខុស​ច្បាប់​ជាច្រើន​ត្រូវ​បាន​លាង​តាមរយៈ​វិស័យ​សំណង់​ដែល​កំពុង​កើន​ឡើង​នៅ​ប្រទេស​កម្ពុជា ឬ​តាម​រយៈ​កាស៊ីណូ​៕ LA

រាយការណ៍បន្ថែមដោយ ហ៊ គីមសាយ

អត្ថបទគួរចាប់អារម្មណ៍