វិស័យ​សំខាន់ៗ​ជាច្រើន​បាន​រង​នូវ​ការគំរាមកំហែង​យ៉ាងខ្លាំង​ពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ រហូត​ដល់​មាន​ការផ្អាក​អាជីវកម្ម​ជា​បន្តបន្ទាប់​លើ​ផ្នែក​អចលនទ្រព្យ ទេសចរណ៍ អាកាសចរណ៍ ការនាំចេញ និង​ការនាំចូល ភោជនីយដ្ឋាន សណ្ឋាគារ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត​។

ដូច្នេះ ការងារ​ជាច្រើន​ត្រូវបាន​កាត់បន្ថយ​ដែល​បាន​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​លើ​សេដ្ឋកិច្ច​របស់​ប្រជាជន និង​ប្រទេសជាតិ​។ ស្របពេល​នេះដែរ អាជីវកម្ម និង​ក្រុមហ៊ុន​ជាច្រើន​បាន​ងាក​ទៅប្រើ​ប្រាស់​ប្រព័ន្ធ​អេឡិចត្រូនិក ដើម្បី​ភ្ជាប់​ទំនាក់ទំនង និង​ផ្តល់​សេវាកម្ម​ទៅកាន់​អតិថិជន​របស់ខ្លួន​ដែល​កត្តា​នេះ​អាចជា​ជំនួយ​សម្រាប់​បុគ្គលិក​ក្រុមហ៊ុន ឬ​គ្រឹះស្ថាន​ផ្សេងៗ​ក្នុង​ការបម្រើ​ការងារ​ពី​ផ្ទះ​របស់ខ្លួន ក៏ដូចជា​រួម​ចំណែក​កាត់បន្ថយ​នូវ​ការរីក​រាលដាល​នៃ​មេរោគ​នេះ​។

បើ​ក្រឡេក​មក​មើល​ទីផ្សារ​ឧបករណ៍​និស្សន្ទ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​វិញ វា​គឺជា​ទីផ្សារ​មួយ​ដែល​អាច​ឲ្យ​វិនិយោគិន​ជួញដូរ​លើ​កិច្ចសន្យា​គម្លាត​ថ្លៃ ឬ​ហាងឆេង​នៃ​រូបិយប័ណ្ណ​អន្តរជាតិ មាស ប្រាក់ និង​ប្រេងឆៅ​តាមរយៈ​ការប្រើប្រាស់​នូវ​វេទិកា​ជួញដូរ​ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​គណៈកម្មការ​មូលបត្រ​កម្ពុជា​។

ទីផ្សារ​ឧបករណ៍​និស្សន្ទ​ផ្ដល់​នូវ​ឱកាស​ជាច្រើន​សម្រាប់​ការបង្កើត​ប្រាក់ចំណេញ ស្រប​ពេល​ដែល​ចំណេះដឹង ជំនាញ និង​បទពិសោធ សុទ្ធសឹងតែ​ជា​ធាតុ​ផ្សំ​សំខាន់​ក្នុង​ការវិនិយោគ​ក្នុង​វិស័យនេះ​ផងដែរ​។ លើសពី​នេះ​ទៅ​ទៀត វិនិយោគិន​អាច​រក្សា​ហានិភ័យ​ឱ្យ​ស្ថិតក្នុង​កម្រិត​ទាប ក្រោយ​ពេលដែល​គាត់​បាន​ស្វែងយល់​ច្បាស់​ពី​វិធីសាស្ត្រ​ក្នុង​ការវិនិយោគ​ក៏ដូចជា​ការគ្រប់គ្រង​ហានិភ័យ រួមបញ្ចូល​ទាំង​ការសិក្សា​អំពី​ទីផ្សារ ក៏ដូចជា​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ឈ្មួញ​ជើងសា និង​ភ្នាក់ងារ​ជើងសា​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ ឬ​ត្រូវបាន​ទទួលស្គាល់​គុណវុឌ្ឍិ​ពី​គណៈកម្មការ​មូលបត្រ​។ ក្រុមហ៊ុន​ឈ្មួញ​ជើងសា និង​ភ្នាក់ងារ​ជើងសា​ទាំងនោះ រួមទាំង​ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល របស់​យើង​នឹង​ជួយ​វិនិយោគិន​ក្នុងការ​វិភាគ​បម្រែបម្រួល​ទីផ្សារ ផ្ដល់​ការប្រឹក្សា​លើ​ការវិនិយោគ និង​បណ្ដុះបណ្ដាល​ចំណេះ​ជំនាញ​ជួញដូរ​ដល់​វិនិយោគិន​៕