The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - វិធានការ​បៃតង​របស់​ចិន នឹង​ទាក់ទាញ​ក្រុមហ៊ុន​សហភាព​អឺរ៉ុប​ច្រើន




វិធានការ​បៃតង​របស់​ចិន នឹង​ទាក់ទាញ​ក្រុមហ៊ុន​សហភាព​អឺរ៉ុប​ច្រើន

Content image - Phnom Penh Post
រថយន្តអគ្គិសនីផលិតសម្រាប់ទីផ្សារអឺរ៉ុបត្រៀមសម្រាប់ដឹកជញ្ជូននៅតំបន់ Shangrao ក្នុងខេត្ត Jiangxi។ រូបភាព China Daily

វិធានការ​បៃតង​របស់​ចិន នឹង​ទាក់ទាញ​ក្រុមហ៊ុន​សហភាព​អឺរ៉ុប​ច្រើន

ទីក្រុង​ប៉េកាំង៖ គោលដៅ​បរិស្ថាន​របស់​ប្រទេស​ចិន នឹង​បង្កើត​ឱកាស​កំណើន​សម្រាប់​ក្រុមហ៊ុន​អឺរ៉ុប ដោយ​ក្រុមហ៊ុន​ខ្លះ​មាន​បទពិសោធន៍​ជាច្រើន​ទសវត្ស​នៅ​ក្នុង​វិស័យ​នេះ។

លោក JoergWuttke ប្រធាន​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​ប្រទេស​ចិន បាន​និយាយ​ថា ការ​អភិវឌ្ឍ​របស់​ប្រទេស​ចិន ក្នុង​អំឡុង​ផែនការ ៥ ឆ្នាំ លើកទី​១៤ (2021-2025) ពិត​ជា​នឹង​ធ្វើ​ឱ្យ​ប្រទេស​នេះ​មាន​សេដ្ឋកិច្ច​ធំ​ជាង​មុន។ វា​នឹង​ក្លាយ​ជា​សេដ្ឋកិច្ច​ដែល​ទំនើប​ជាង​មុន​ដោយ​អតិថិជន​មាន​តម្រូវ​ការ​កាន់​តែ​ខ្ពស់ និង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​គុណភាព​ជាជាង​កំណើន​បរិមាណ។ លោក​បាន​និយាយ​ថា វា​ក៏​នឹង​មាន​ការ​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត លើ​ការ​ការពារ​បរិស្ថាន​ផង​ដែរ។

ការ​អត្ថាធិប្បាយ​របស់​លោក Wuttke ធ្វើ​ឡើង​នៅ​ពេល​ដែល​ប្រទេស​ចិន បាន​បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​បំភាយ​ឧស្ម័ន​កាបូន​ឌីអុកស៊ីត​ខ្ពស់​បំផុត​នៅ​ឆ្នាំ ២០៣០ និង​សម្រេច​បាន​នូវ​អព្យាក្រឹតភាព​កាបូន​នៅ​ឆ្នាំ ២០៦០។

លោក​និយាយ​ថា៖ “ទន្ទឹម​នឹង​នេះ អឺរ៉ុប​ជា​ទ្វីប​មួយ​ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់ ហើយ​មាន​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដែល​មាន​ប្រសិទ្ធិភាព​ខ្ពស់។ ខ្ញុំ​សង្ឃឹម​ថា អាជីវកម្ម​ចិន​រក​ឃើញ​ឱកាស​កាន់​តែ​ច្រើន​ក្នុង​ការ​ទិញ​បច្ចេកវិទ្យា​នេះ”។

លោក​បន្ថែម​ថា៖ "យើង​ត្រូវ​ការ​ការ​វិនិយោគ​ទាំង​សង​ខាង ដើម្បី​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កាន់​តែ​ខិត​ជិត​គ្នា"។

ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​អឺរ៉ុប​ និង​ចិន “រឹងមាំ​ និង​ជោគជ័យ”។ លោក​បន្ត​និយាយ​ថា ប្រទេស​ចិន បាន​ក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​សហគមន៍​អ៊ឺរ៉ុប ខណៈ​ដែល​សហភាព​អឺរ៉ុប គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី២ របស់​ចិន។

កិច្ច​ព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ​ចិន-អឺរ៉ុប ស្តីពី​ការ​វិនិយោគ​ដែល​ការ​ចរចា​បាន​បញ្ចប់​នៅ​ខែ​ធ្នូ មិន​ទាន់​ចូល​ជា​ធរមាន​នៅ​ឡើយ​ទេ។ ទោះ​យ៉ាង​ណា​លោក Wuttke សង្ឃឹម​ថា វិធានការ​ដែល​ត្រូវ​ចាត់​ការ​ ដើម្បី​ផ្តល់​លទ្ធភាព​កាន់​តែ​ធំ​ដល់​ក្រុមហ៊ុន​អឺរ៉ុប​ក្នុង​វិស័យ​ជាច្រើន​ដូចជា​យានយន្ត​ថាមពល​ថ្មី និង​ការ​ថែទាំ​សុខភាព​នៅ​ក្នុង​ប្រទេស​ចិន៕ The ChinaDaily-ANN/RR

អត្ថបទគួរចាប់អារម្មណ៍