ឥឡូវនេះអតិថិជនអាចផ្ទេរប្រាក់បានរហូតដល់ ២០.០០០ ដុល្លារក្នុងមួយថ្ងៃដោយប្រើកម្មវិធីស្មាតហ្វូនវីង។
ក្នុងដំណើរវិវត្តទៅមុខឥតឈប់ឈរ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ផ្តល់ជូនការផ្ទេរប្រាក់ពីគណនីវីងទៅគណនីវីងផ្សេងទៀត តាមរយៈកម្មវិធីស្មាតហ្វូនវីងដោយឥតគិតថ្លៃសេវា ថែមទាំងអនុញ្ញាតឲ្យអតិថិជនអាចផ្ទេរប្រាក់បានរហូតដល់ទៅ ២០.០០០ ដុល្លារ ក្នុងមួយថ្ងៃ។ ការសម្រេចនេះនឹងបង្កលក្ខណៈកាន់តែងាយស្រួលដល់ប្រជាជនកម្ពុជាគ្រប់រូបអាចផ្ញើប្រាក់ទៅក្រុមគ្រួសាររបស់ពួកគេ ហើយនឹងអាចកាត់បន្ថយការធ្វើដំណើរក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ ១៩។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង បានមានប្រសាសន៍ថា៖ «ការរីករាលដាលនៃជំងឺកូវីដ ១៩ កំពុងប៉ះពាល់ដល់សុខភាព និងស្ថានភាពសេដ្ឋកិច្ចក្នុងសហគមន៍យើងយ៉ាងខ្លាំង។ មនុស្សជាច្រើនត្រូវការការគាំទ្រផ្នែកហិរញ្ញវត្ថុពីមិត្តភក្តិ និងក្រុមគ្រួសារ ដើម្បីទ្រទ្រង់អាជីវកម្មរបស់ពួកគេ។ ការមិនគិតថ្លៃសេវាចំពោះការផ្ទេរប្រាក់ពីវីង ទៅវីង រហូតដល់ទៅ ២០.០០០ ដុល្លារប្រចាំថ្ងៃនេះ នឹងអនុញ្ញាតឲ្យអតិថិជនអាចជួយគ្នាទៅវិញទៅមកបានទាន់ពេល ដោយមិនចាំបាច់ចំណាយបន្ថែម ព្រមទាំងជួយឲ្យស្ថានភាពកាន់តែប្រសើរលឿន ក្រោយការរីករាលដាលនៃកូវីដ ១៩ បានបញ្ចប់”។
ចាប់ពីឥឡូវនេះ អតិថិជនអាចផ្ទេរប្រាក់ពីគណនីវីងទៅគណនីវីងផ្សេងទៀតបានរហូតដល់ទៅ ២០.០០០ ដុល្លារ ក្នុងមួយថ្ងៃ តាមរយៈកម្មវិធីស្មាតហ្វូនវីង។ ដើម្បីប្រើប្រាស់សេវានេះ អតិថិជនគ្រាន់តែចូលទៅក្នុងកម្មវិធីស្មាតហ្វូនវីង បន្ទាប់មកចុចលើពាក្យ ”ផ្ទេរប្រាក់” រួចជ្រើសរើស “វីងទៅវីង” បន្ទាប់មកទៀតបំពេញលេខគណនីដែលត្រូវផ្ញើ រួចបំពេញចំនួនទឹកប្រាក់ និងគោលបំណងដែលអ្នកចង់ផ្ញើប្រាក់ រួចចុចលើពាក្យ “ផ្ញើ” ជាការស្រេច។
កម្មវិធីស្មាតហ្វូនវីងក៏ផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការបញ្ជាទិញទំនិញជាច្រើន ដោយគ្រាន់តែប្រើម្រាមដៃចុចលើ វីងម៉ល ដើម្បីបញ្ជាទិញអាហារ គ្រឿងទេស និងទំនិញសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃជាច្រើន ជាមួយសេវាដឹកជញ្ជូន ដែលវីងបានដាក់ឲ្យដំណើរការកាលពីពេលថ្មីៗនេះ ដោយឥតគិតថ្លៃដឹកជញ្ជូនសម្រាប់រាល់ការបញ្ជាទិញទាំងអស់។ កាន់តែពិសេសនោះគឺ អ្នកប្រើប្រាស់កម្មវិធីស្មាតហ្វូនវីងទាំងអស់ អាចធ្វើការទូទាត់ប្រាក់តាមបែបឌីជីថលបានយ៉ាងរហ័សជាមួយការបង់ថ្លៃទឹកភ្លើង បញ្ចូលកាតទូរស័ព្ទ និងការទូទាត់ប្រាក់ជាមួយដៃគូអាជីវកម្ម ព្រមទាំងសេវាដឹកជញ្ជូនជាច្រើនផ្សេងទៀត។
អតិថិជនក៏អាចដាក់ពាក្យស្នើរសុំប្រាក់កម្ចីជាច្រើនប្រភេទរួមទាំងឥណទានគ្មានទ្រព្យធានាពីគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើន។ អតិថិជនរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានាក៏អាចសងប្រាក់កម្ចីតាមរយៈកម្មវិធីស្មាតហ្វូនវីងបានយ៉ាងងាយស្រួលដោយមិនបាច់ចេញពីផ្ទះក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ ១៩។
វីងក៏ជាធនាគារមួយក្នុងចំណោមធនាគារប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុដំបូងដែលត្រូវបានដាក់បញ្ចូលជាមួយប្រព័ន្ធបាគង។ អតិថិជនរបស់ធនាគារដៃគូប្រព័ន្ធបាគង អាចប្រើប្រាស់ប្រព័ន្ធបាគង ដើម្បីផ្ទេរប្រាក់ទៅវិញទៅមកជាមួយគណនីវីងបានយ៉ាងងាយស្រួល។ ក្នុងអំឡុងពេលនៃជំងឺកូវីដ ១៩ អតិថិជនមិនចាំបាច់ធ្វើដំណើរឆ្ងាយស្វែងរកម៉ាស៊ីនអេធីអឹម ដើម្បីដកសាច់ប្រាក់ចេញពីគណនីធនាគាររបស់ពួកគេឡើយ។ ពួកគេអាចប្រើប្រព័ន្ធបាគង ដើម្បីផ្ទេរប្រាក់ពីគណនីធនាគារទៅក្នុងគណនីវីងហើយពួកគេអាចដកសាច់ប្រាក់ជាមួយភ្នាក់ងារវីងជាង ៩ ០០០ កន្លែងដែលនៅជិតបំផុត។
ប្រជាជនកម្ពុជាដែលកំពុងធ្វើការ ឬរស់នៅក្នុង ១៩៥ ប្រទេសជុំវិញពិភពលោក អាចផ្ញើប្រាក់ត្រឡប់មកក្រុមគ្រួសាររបស់ពួកគេវិញតាមរយៈសេវាផ្ញើប្រាក់អន្តរជាតិដែលមានឈ្មោះថា “ផ្ទេរប្រាក់ទៅក្រៅប្រទេស” តាមរយៈកម្មវិធីស្មាតហ្វូនវីងផងដែរ។
ជនបរទេសដែលកំពុងរស់នៅកម្ពុជាក៏អាចប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង ដើម្បីដាក់ប្រាក់ចូលទៅក្នុងគណនីធនាគារនៅឯប្រទេសខ្លួន ដោយប្រើមុខងារ “ផ្ទេរប្រាក់ទៅក្រៅប្រទេស“ ដែលមាននៅក្នុងកម្មវិធីស្មាតហ្វូនវីងជាមួយតម្លៃសេវាទាបជាងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួនរហូតដល់ទៅ ៥ ដង។
លោក ម៉ានូ រ៉ាចាន់ បានមានប្រសាសន៍ថា៖ «វីងបានអនុវត្តវិធានការជាច្រើន ដើម្បីចូលរួមចំណែកការពារសុវត្ថិភាពជូនដល់អតិថិជនរបស់យើង។ ការផ្ទេរប្រាក់ពីវីងទៅវីងតាមរយៈកម្មវិធីស្មាតហ្វូនវីងជាការប្រឹងប្រែងថ្មីមួយទៀត។ យើងសង្ឃឹមថា វានឹងជួយឲ្យអតិថិជនយើងអាចផ្គត់ផ្គង់ហិរញ្ញវត្ថុដល់ក្រុមគ្រួសាររបស់ពួកគេ ថ្វីបើពួកគេត្រូវនៅក្នុងផ្ទះក្នុងអំឡុងនៃជំងឺរាតត្បាត»។
ជាងនេះទៅទៀត ទោះបីនៅតំបន់ដាច់ស្រយ៉ាលយ៉ាងណាក្តី អតិថិជននៅតែអាចដកប្រាក់តាមរយៈបណ្តាញភ្នាក់ងារវីងជាង ៩ ០០០ កន្លែងនៅទូទាំងប្រទេស៕