The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - វៀតណាម​ដាក់​ឲ្យ​ដេញ​ថ្លៃ​យន្ត​ហោះ​ក្រុម​ហ៊ុន RKA

វៀតណាម​ដាក់​ឲ្យ​ដេញ​ថ្លៃ​យន្ត​ហោះ​ក្រុម​ហ៊ុន RKA

វៀតណាម​ដាក់​ឲ្យ​ដេញ​ថ្លៃ​យន្ត​ហោះ​ក្រុម​ហ៊ុន RKA

ភ្នំពេញៈ ប្រទេស​វៀតណាម​នឹង​លក់​យន្តហោះ Boeing 727-200 ជា​កម្មសិទ្ធិ​ក្រុមហ៊ុន​អាកាស​ចរណ៍​កម្ពុជា​រ៉ូយ៉ាល់​ខ្មែរ​អ៊ែរឡាញ (RKA) ដែល​លែង​ដំណើរ​ការ​ទៅ​ហើយ​នោះ។

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​វៀតណាម បាន​រាយការណ៍​ថា អាជ្ញាធរ​អាកាស​ចរណ៍​ស៊ីវិល​វៀតណាម (CAAV) កំពុង​ចាត់​វិធានការ​ឆ្ពោះ​ទៅ​រក​ការ​ដេញ​ថ្លៃ​យន្ត​ហោះ​នេះ​ដែល​ត្រូវ​បាន​ជួល​ទៅ​ឲ្យ​ប្រតិបត្តិ​ករ​ដែល​មិន​សូវ​ល្បី​ឈ្មោះ អ៊ែរ ឌ្រីម នៅ​ពេល​វា​ត្រូវ​គេ​បោះ​បង់​ចោល​នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ Noi Bai ទីក្រុង​ហាណូយ កាល​ពី ខែ​ឧសភា ឆ្នាំ​២០០៧។

លោក Liv Van Doan ប្រធាន​នាយកដ្ឋាន​ច្បាប់​របស់​អាកាសចរណ៍​វៀតណាម​ត្រូវ​បាន​គេ​ដក​ស្រង់​សម្ដី​ដោយ​បាន​លើក​ឡើង​នៅ​លើ​គេហទំព័រ​សារ​ព័ត៌មាន Nguoi Dua Tin ថា៖ «កាលពី​ថ្ងៃ ទី១៥ ខែ​ធ្នូ CAAV បាន​ផ្ញើ​អត្ថបទ​មួយ​មក​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដើម្បី​ជូន​ដំណឹង​អំពី​ការ​សម្រេច​ចិត្ត​លក់ យន្ត​ហោះ Boeing 727-200 ដែល​បាន​ចត​នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ Noi Bai»។

លោក​បន្ត​ថា៖ «ការ​សម្រេច​ចិត្ត​ដេញ​ថ្លៃ​យន្ត​ហោះ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ផ្ញើ​លិខិត​ជូន​ដំណឹង​ជា​លាយ​លក្ខណ៍​អក្សរ​ចំនួន ៣ ដង ដែល​ស្នើ​ឲ្យ​ម្ចាស់​យន្ត​ហោះ​នេះ​យក​វា​ចេញ​ពី​ព្រលាន​យន្ត​ហោះ​នេះ »។ លោក​ថា តម្លៃ​ទាក់​ទង​នឹង​រយៈ​ពេល​ចត​ទុក​នៅ​ទីនោះ រយៈ​ពេល ៧ ឆ្នាំ​គឺ ៦០៥ ០០០ ដុល្លារ​អាមេរិក៕

អត្ថបទគួរចាប់អារម្មណ៍