The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - វ៉េណេស៊ុយអេឡា នឹង​បង្កើន​ការ​នាំចេញប្រេង​ទៅ​កាន់​ប្រទេស​ចិន​ឲ្យដល់ ១ លានបារ៉ែល

វ៉េណេស៊ុយអេឡា នឹង​បង្កើន​ការ​នាំចេញប្រេង​ទៅ​កាន់​ប្រទេស​ចិន​ឲ្យដល់ ១ លានបារ៉ែល

Content image - Phnom Penh Post
លោក ម៉ាឌុរ៉ូ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មានមួយ​បន្ទាប់​ពីវិល​ត្រលប់មក​ពីប្រទេស​ចិនវិញ។ រូបថត AFP

វ៉េណេស៊ុយអេឡា នឹង​បង្កើន​ការ​នាំចេញប្រេង​ទៅ​កាន់​ប្រទេស​ចិន​ឲ្យដល់ ១ លានបារ៉ែល

ក្រុង​ការ៉ាកាសៈ ប្រទេស​វ៉េណេស៊ុយអេឡា នឹង​បង្កើន​ការ​នាំចេញ​ប្រេង​របស់ខ្ឡួន​ទៅកាន់​ប្រទេស​ចិន​ដល់ ១ លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ ដែល​ការណ៍​នេះ​កើត​មានឡើង​តែប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បនញទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់ឡោក​ទៅកាន់​ប្រទេស​មហា​អំណាច​អាស៊ី​មួយ​នេះ។ នេះ​បើតាមការ​ថ្លែងរបស់​លោក​ប្រធានាធិបតី នីកូឡាស ម៉ាឌុរ៉ូ កាលពី​ថ្ងៃ​អង្គារ។

លោក ម៉ាឌុរ៉ូ បានថ្លែងថា ប្រទេស​ទាំង​ពីរ​នឹង​​វិនិយោគ «ប្រហែល ៥ ពាន់​លាន​ដុល្លារ» ក្នុង​ម្នាក់​ក្នុង​គម្រោងនេះ​នៅ​ខែ​សីហា ឆ្នាំ​២០១៩។

ការ​ប៉ាន់​ប្រមាន​របស់​វិស័យ​ឯកជន​ បាន​ព្យាករ​តួលេខ​ការ​នាំចេញបច្ចុប្បន្នទៅកាន់​ប្រទេស​​ចិន​មាន​ប្រហែល ៧ សែន​បារ៉ែលក្នុង​មួយថ្ងៃ។

លោក ម៉ាឌុរ៉ូ បានចំណាយ​ពេល ២ ថ្ងៃ​ក្នុងដំណើរទស្សនកិច្ច​ទៅ​កាន់​​ប្រទេស​ចិន​កាលពី​សប្តាហ៍មុន ដែលត្រូវបានស្វាគមន៍ដោយ​លោកប្រធានាធិបតី ស៊ី ជីនភីង។

វ៉េណេស៊ុយអេឡា ដែលជា​ប្រទេស​មាន​កំណប់ប្រេង​ច្រើនជាងគេ​​បំផុតក្នុងពិភព​លោក បាន​ទទួល​ឥណទាន​ជាង ៦០ ពាន់​លានដុល្លារ​ពី​ទីក្រុង​ប៉េកាំង​ក្នុង​រយៈ​ពេលជាង​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ប៉ុន្តែ​នៅតែ​ជំពាក់ ២០ ពាន់​លាន​ដុល្លារ​ទៀត ហើយការ​សង​បំណុល​នេះ​ធ្វើឡើង​ដោយសារ​នាំចេញប្រេង​ទៅកាន់​ប្រទេស​ចិន៕ AFP/KC

អត្ថបទគួរចាប់អារម្មណ៍