ភ្នំពេញ: ទោះបីជាប្រទេសមានការបោះឆ្នោតសកល ការជាប់គាំងនយោបាយ និងការធ្វើបាតុកម្មកើតឡើងក្នុងឧស្សាហកម្មកាត់ដេរអំពីប្រាក់ឈ្នួលអប្បបរមានៅឆ្នាំមុនក្តីក៏តួលេខនាំចេញសម្លៀកបំពាក់ និងវាយនភ័ណ្ឌបានកើនឡើងខ្ពស់ កាលពីឆ្នាំ២០១៣។ ប៉ុន្តែអ្នកវិភាគនិងក្រុមមន្រ្តីព្រមានថា បញ្ហាទាំងនេះនឹងជះឥទ្ធិពលអវិជ្ជមានសម្រាប់ឧស្សាហកម្មកាត់ដេរ ក្នុងឆ្នាំនេះ បើបញ្ហាទាំងនោះនៅតែអូសបន្លាយយូរ និងគ្មានចំណាត់ការច្បាស់លាស់៕
ភ្នំពេញ: កម្ពុជានឹងទទួលបានកំណើនភ្ញៀវទេសចរចិនខ្លាំងជាងថ្ងៃធម្មតា នៅអំឡុងមួយសប្តាហ៍នៃពីធីបុណ្យចូលឆ្នាំចិន-វៀតណាមនេះ ជាពិសេសនៅតាមតំបន់ទេសចរណ៍គោលដៅដូចជា សៀមរាប តំបន់សមុទ្រ និងរាជធានីភ្នំពេញ។ នេះបើតាមការអះអាងពីតំណាងទីភ្នាក់ងារទេសចរណ៍សំខាន់ៗនៅកម្ពុជា៕
ភ្នំពេញ: សា្ថនទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជាបានបង្ហាញក្តី បារម្ភអំពីជម្លោះពាណិជ្ជកម្មមួយរវាងវិនិយោគិនសណ្ឋាគារ Wenzhou របស់ខ្លួន និងវិនិយោគិនក្នុងស្រុកដែលកំពុងរំលោភលើកិច្ចសន្យា ដោយអំពាវនាវឲ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហាដើម្បីរក្សាទំនុកចិត្ត ពាណិជ្ជកម្មជនជាតិចិនចំពោះកម្ពុជា។
ភ្នំពេញ: ទំនិញប្រើប្រាស់ សំខាន់ៗសម្រាប់ពិធីបុណ្យចូលឆ្នាំ ចិន-វៀតណាម ឆ្នាំនេះទំនងជាត្រូវលក់ចេញបានតិចជាងឆ្នាំមុនដោយសារអ្នកប្រើប្រាស់ជាច្រើនត្បិតត្បៀតការចាយវាយដោយសារពិបាករកចំណូលស្របពេលដែលតម្លៃទំនិញសំខាន់ៗហក់ឡើង។ នេះបើតាមការឲ្យដឹងពីអាជីវករតាមបណ្តាផ្សារមួយចំនួននៅភ្នំពេញ៕