សណ្ឋាគារដ៏ប្រណីត និងប្រវត្តិសាស្ត្រតាំងពីទសវត្សរ៍ឆ្នាំ ១៩២០ ត្រូវបានជួសជុលឡើងវិញដើម្បីបើកសម្ពោធសាជាថ្មី
សណ្ឋាគារ ឡឺបូកគោ ផាឡេស មានទីតាំងស្ថិតនៅចន្លោះតំបន់ព្រៃត្រូពិក និងឆ្នេរសមុទ្រពណ៌បៃតងលើឧទ្យានជាតិព្រះមុនីវង្សបូកគោ ក្បែរក្រុងកំពតដែលត្រូវបានបើកសម្ពោធនៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ១៩២៥ ដោយបម្រើជូនរាជវង្សានុវង្ស និងអភិជនជាច្រើនទសវត្សរ៍។
សណ្ឋាគារត្រូវបានបើកឡើងវិញនៅដើមឆ្នាំ ១៩៦២ ដោយព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ដែលផ្តល់សេវាកម្មជូនមន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាល និងពាណិជ្ជករដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ហើយវាក៏ជាកន្លែងវិស្សមកាលដែលព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ចូលចិត្តជាទីបំផុត។
ស្ថិតនៅច្រាំងថ្មចោតនៃកំពូលភ្នំបូកគោ សណ្ឋាគារប្រវត្តិសាស្ត្រមួយនេះផ្តល់នូវទេសភាពដ៏ស្រស់ត្រកាល ដែលត្រូវបានជនជាតិបារាំងហៅថា ឆ្នេរសមុទ្របៃតង។ អាកាសធាតុនៅលើកំពូលភ្នំបូកគោមានចន្លោះពី ១៧ ដល់ ២៤ អង្សាសេ (៦២,៦ ដល់ ៧៥,២ អង្សាហ្វារិនហៃ) ពេញមួយឆ្នាំ។
ភ្នំបូកគោមិនត្រឹមតែជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវប៉ុណ្ណោះទេ ហើយវាក៏ជារមណីយដ្ឋានសុខភាព ដែលព្យាបាលដោយធម្មជាតិរួមមានឥទ្ធិពលទៅលើសួត ការដកដង្ហើម សារធាតុចិញ្ចឹម ប្រព័ន្ធប្រសាទ ការស្តារឡើងវិញនៃចលនាឈាម និងការបង្កើនកម្លាំង។
សណ្ឋាគារ ឡឺបូកគោ ផាឡេស គឺជាអគារបួនជាន់ដែលត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់ជាមួយនឹងវត្តមានដ៏មានអានុភាព មានរានហាល និងជណ្តើរថ្មើរជើងបែបអ៊ីតាលី។
សព្វថ្ងៃនេះសណ្ឋាគារ ឡឺបូកគោ ផាឡេស ត្រូវបានជួសជុលឡើងវិញដោយសណ្ឋាគារ និងរមណីយដ្ឋាន សុខា ។
អ្នកគ្រប់គ្រងទូទៅនៃសណ្ឋាគារ ឡឺបូកគោ ផាឡេស លោក FRUGERE F. Philippe បានមានប្រសាសន៍ថា៖ “ឡឺបូកគោ ផាឡេស ជាសណ្ឋាគារប្រវត្ដិសាស្ត្រ និងជារតនសម្បត្ដិរបស់ប្រទេសយើង។ ក្រុមហ៊ុនបានជួសជុលសំណង់អគារនេះសាជាថ្មី ដោយរក្សាទុកនូវលក្ខណៈពិសេសរបស់វា និងបង្កើតឡើងវិញនូវរចនាប័ទ្មផ្ទៃខាងក្នុងបែបអាណានិគម ជាមួយនឹងគ្រឿងបំពាក់បន្ទប់ទឹក ដែលនាំចូលមកពីប្រទេសអ៊ីតាលី និងឥដ្ឋការ៉ូដ៏ប្រណីត ដែលនាំចូលពីប្រទេសអេស្ប៉ាញ។
ក្រោយពីជួសជុលរួចរាល់ សំណង់អគារអាណានិគមដ៏ធំស្កឹមស្កៃនេះនឹងត្រូវបានបើកសម្ពោធនៅដើមឆ្នាំ ២០១៨ ដែលមានបន្ទប់ស្នាក់នៅ និងបន្ទប់ស្វ៊ីតដ៏ប្រណីតចំនួន ៣៦ បន្ទប់ ភោជនីយដ្ឋានចំនួន ២ ដែលបង្ហាញនូវប្រណីតភាពនៃសណ្ឋាគារនេះនាសម័យអតីតកាល។ ចុងភៅស្វីស និងខ្មែរបានរៀបចំនូវមុខម្ហូបកាលពី ១០០ ឆ្នាំមុន និងម្ហូបអាហារគ្រួសាររាជវង្សខ្មែរ ជាមួយនឹងបន្លែសរីរាង្គច និងគ្រឿងផ្សំថ្មីស្រស់ៗ ដែលដាំនៅចម្ការបន្លែក្បែរនោះ។ ឈ្មោះសណ្ឋាគារ ឡឺ បូកគោ ផាឡេស ត្រូវបានរក្សាទុកក៏ដូចជាការរក្សាទុកនូវប្រវត្តិសាស្ត្រនៃអាណានិគម និងព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ។
សំណង់អគារអាណានិគមសេសសល់ ដែលនៅតែអាចមើលឃើញនាពេលបច្ចុប្បន្នរួមមានផ្ទះជប៉ុន ព្រះវិហារកាតូលិក វត្តសំពៅប្រាំ ដំណាក់ស្លាខ្មៅ ដំណាក់ស្តេច សាលាក្រុង និងសំណង់អគារអាណានិគមជាច្រើនទៀត ដែលមានស្ទើរតែគ្រប់ទីកន្លែង និងតែងតែត្រូវបានគ្របដណ្តប់ដោយអ័ព្ទ។
ទន្ទឹមនឹងនេះ ភ្ញៀវទេសចរដែលស្នាក់នៅសណ្ឋាគារ ឡឺបូកគោ ផាឡេស ដែលត្រូវបានគេស្គាល់ថា ជារមណីយដ្ឋានសុខភាពបែបធម្មជាតិក៏អាចទៅទស្សនាបឹងលើភ្នំដ៏ស្រស់ត្រកាល ទឹកជ្រោះពពកវិល ដ៏ស្រស់ស្អាត ថ្មដែលបង្កើតជារូបរាងខុសៗគ្នាជាច្រើននៅវាលស្រែ ១០០ និងរូបរាងដ៏អស្ចារ្យនៃនិមិត្តរូបច្រកទ្វាររវាងឋានសួគ៌ និងឋានមនុស្ស។ ការតាំងសមាធិត្រូវបានគេណែនាំឲ្យធ្វើនៅលើភ្នំបូកគោ ជាពិសេសវាលស្រែ ៥០០។
ភ្នំបូកគោ ជាកន្លែងតែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលមានផ្កាបំពង់ក្រឡោម ដែលត្រូវបានអ្នកស្រុកយកមកប្រើប្រាស់ជាឱសថ។
សម្រាប់ព័ត៌មានផ្សេងៗ,
សូមទំនាក់ទំនង
អ្នកស្រី សំរិទ្ធ ប៊ុននិច្ច
ប្រធានផ្នែកទីផ្សារ
អ៊ីមែល: nickie.samrith@sokhahotels.com
ទូរស័ព្ទ:+855 33 683 9999
ហ្វេសប៊ុក:https://www.facebook.com/LeBokorPalaceKP/
វេបសាយ: www.lebokorpalace.com