ភ្នំពេញៈ សហគ្រិន​ស្ដ្រី​កម្ពុជា​ដែល​មកពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា FinTechs និង​គ្រឹះស្ថាន​បច្ចេកវិទ្យា​ដោយ​ក្នុងចំណោម​អ្នក​ទាំងនោះ​ពេលនេះ​អាចដាក់​ពាក្យស្នើសុំ​មូលនិធិ​ស្ដារ​សហគ្រិន​ស្ដ្រី ដើម្បី​ជំរុញ និង​ពង្រីក​អាជីវកម្ម​របស់​ពួកគេ​បាន​។

គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​អាស៊ី និង​ប៉ាស៊ីហ្វិក (ESCAP) និង​មូលនិធិ​អភិវឌ្ឍន៍​មូលធន​អង្គការ​សហប្រជាជាតិ​ (UNCDF) ​ដោយ​មាន​ការគាំទ្រ​ពី​ធនាគារ​អភិវឌ្ឍន៍​សហគ្រិន​ហូឡង់​ (FMO) ​រដ្ឋាភិបាល​ប្រទេស​កាណាដា និង​ក្រុមហ៊ុន Visa Inc បាន​ដំណើរការ​នូវ​ «​មូលនិធិ​ស្ដារ​សហគ្រិន​ស្ដ្រី​» ដើម្បី​ជំរុញ និង​លើកកម្ពស់​ដំណោះស្រាយ​ឌីជីថល​ក្នុង​ន័យ​លើកកម្ពស់​កំណើន និង​ភាពធន់​របស់​សហគ្រិន​ស្ដ្រី​»​។

អ្នកដាក់ពាក្យ​ស្នើសុំ​មូលនិធិ​នេះ​អាច​មាន​មូលដ្ឋាន​នៅ​គ្រប់​ទីកន្លែង​ទូទាំង​ពិភពលោក ប៉ុន្តែ​ការអនុវត្ត​គម្រោង​នេះ​នឹង​ត្រូវតែ​កំណត់​ទិសដៅ​សហគ្រិន​ស្ដ្រី​នៅក្នុង​ប្រទេស​បង់ក្លាដែស កម្ពុជា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា នេប៉ាល់ ឬ​វៀតណាម​។ អ្នកមាន​សិទ្ធិ​ដាក់ពាក្យ​ស្នើសុំ​មូលនិធិ​នេះ​បាន​រួមមាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែលមាន​បទប្បញ្ញត្តិ FinTechs គ្រឹះស្ថាន​បច្ចេកវិទ្យា​នៅក្នុង​ចំណោម​អ្នកផ្សេង​ទៀត​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី ESCAP​។

លោក Xavier Michon អគ្គលេខាធិការរង​ប្រតិបត្តិ​នៅ UNCDF បានឱ្យដឹងថា មូលនិធិ​នេះ​នឹង​គាំទ្រ​ដល់​ដំណោះស្រាយ​អាជីវកម្ម​នវានុវត្តន៍​ដែល​សហគ្រិន​ស្ដ្រី​ប្រឈម​នៅ​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍​។

លោកស្រី Limsan Pong អគ្គនាយក Peth Yoeung ដែលជា​កម្មវិធី​សូហ្វវែរ​មន្ទីរពេទ្យ ដើម្បី​ជំរុញ​ប្រព័ន្ធ​អេកូស៊ីស្ដែម​ថែរក្សា​សុខភាព បាន​ប្រាប់ថា ផលប៉ះពាល់​ដោយសារ​ការរីករាលដាល​ជំងឺ​ពិភពលោក​មួយ​នេះ​គឺ​ស្ដ្រី​។ លោកស្រី​ថ្លែងថា​៖ «​ខ្ញុំ​ដឹងថា មូលនិធិ​នេះ​ជា​គំនិត​ផ្តួចផ្ដើម​ដ៏សំខាន់ ដើម្បី​ជួយ SMEs និង​សហគ្រិន​ស្ត្រី​កម្ពុជា ដោយសារ​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​១៩៕ LA