ក្រុងប៉េកាំងៈ ក្រុមអ្នកចរចាសហរដ្ឋអាមេរិក និងប្រទេស ចិន នៅថ្ងៃព្រហស្បតិ៍នេះបានចាប់ផ្តើមការចរចាថ្នាក់ខ្ពស់រយៈពេល ២ ថ្ងៃក្នុងទីក្រុងប៉េកាំង ដោយសង្ឃឹមថានឹងដោះស្រាយជម្លោះដែលកំពុងកើតមានឡើងដែលបានបង្កឲ្យមានភាពខ្មៅងងឹតក្នុងទីផ្សារហិរញ្ញវត្ថុ និងដល់ចក្ខុវិស័យសេដ្ឋកិច្ចពិភពលោក។
សម្ពាធឲ្យមានការសម្រេចបានកិច្ចព្រមព្រៀងមួយមុនកាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី ១ ខែមីនា ដែលត្រូវបានកំណត់ដោយលោក ដូណាល់ ត្រាំ ទំនងជាមានភាពធូរស្រាលបន្តិចបន្តួចបន្ទាប់ពីប្រធានាធិបតីរូបនេះបានបង្ហាញថា លោកបើកចំហរឲ្យមានការពន្យាពេលសន្តិភាពពាណិជ្ជកម្មនេះដោយអាស្រ័យលើវឌ្ឍនភាពនៃកិច្ចចរចាក្នុងទីក្រុងប៉េកាំងនេះ។
លោក ត្រាំ កាលពីខែធ្នូ បានពន្យាពេលផែនការនានាក្នុងការដំឡើងពន្ធនាំចូលលើទំនិញរបស់ចិនក្នុងតម្លៃ ២០០ ពាន់លានដុល្លារ ដើម្បីឲ្យអនុញ្ញាតឲ្យមានពេលវេលាបន្ថែមទៀតសម្រាប់ការចរចា៕ AFP/KC