សិង្ហបុរីៈ ប្រទេស​សិង្ហបុរី​ បាន​ទាក់​ទាញ​ទឹក​ប្រាក់​ វិនិយោគ​ប្រមាណ​ ១៧,២​ ពាន់​លាន​ដុល្លារ ​ក្នុង​ឆ្នាំ​ ២០២០ ទោះ​បី​រង​ការ​ធ្លាក់​ចុះ​អាក្រក់​បំផុត​របស់​ខ្លួន​ ចាប់​តាំង​ពី​ខ្លួន​ទទួល​បាន​ឯករាជ្យ ដែល​បណ្តាល​មក​ពី​ការ​រីក​រាល​ដាល​កូវីដ​ ១៩។

ប្រការ​នេះ​បាន​យក​ឈ្នះ​លើ​គោលដៅ​រយៈពេល​មធ្យម​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ច ​(EDB) ​ដល់​គោលដៅ​រយៈពេល​វែង​ពី​ ៨ ពាន់​លាន​ដុល្លារ​ទៅ​ ១០​ ពាន់​លាន​ដុល្លារ​និង​លើស​ឆ្នាំ​ ២០១៩​ ដែល​មាន​ចំនួន ១៥,២​ ពាន់​លាន​ដុល្លារ​ ក្នុង​ការ​វិនិយោគ​ទ្រព្យ​សម្បត្តិ​ថេរ​។ ការ​វិនិយោគ​ដែល​ទទួល​បាន​នៅ​ឆ្នាំ​ ២០២០​ គឺ​មាន​ទំហំ​ធំ​បំផុត​ចាប់​តាំង​ពី​ឆ្នាំ​ ២០០៨​ នៅ​ពេល​ដែល​ EDB​ ទាញ​បាន​ទឹកប្រាក់​ជាង​ ១៨ ពាន់​លាន​ដុល្លារ​។

ការ​ប្តេជា្ញ​ចិត្ត​កាល​ពី​ឆ្នាំ​មុន ​ត្រូវ​បាន​បង្កើន​ឡើង​ដោយ​ការ​វិនិយោគ​ទឹក​ប្រាក់​ដ៏​ច្រើន​ ​ក្នុង​វិស័យ​អេឡិចត្រូនិក ​គីមី ការស្រាវជ្រាវ និងការ​អភិវឌ្ឍ​។ នេះ​បើ​យោងតាម​ EDB ចែក​រំលែក​នៅ​ក្នុងកិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​នៅ​ថ្ងៃ​ពុធ​។

ឆ្លើយ​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃពុធ រដ្ឋ​មន្ត្រី​​ពាណិជ្ជកម្ម​និង​ឧស្សាហ​កម្ម ​លោក Chan Chun Sing ​បាន​និយាយ​ថា៖ «​ការ​ខិត​ខំ​របស់​យើង​​ដើម្បី​រក្សា​នូវ​ព្រំដែន​បើក​ចំហរ​ រក្សា​ការ​ភ្ជាប់​ទំនាក់​ទំនង​ទៅ​ខាងក្រៅ និងធានា​នូវ​ការ​បន្ត​ អាជីវកម្ម​ បាន​ផ្តល់​ឲ្យ​ក្រុមហ៊ុន​អន្តរជាតិ​នូវ​ទំនុក​ ដើម្បី​បន្ត​បោះ​ទីតាំង​គម្រោង​របស់​ពួកគេ​ក្នុង​ប្រទេស​សិង្ហបុរី»។

​លោកនិយាយ​ថា ក្រៅ​ពី​នោះសិង្ហបុរី​​អាច​មាន​លទ្ធភាព​ទាក់​ទាញ​​គម្រោង​សំខាន់ៗ​ ជាពិសេស​វិនិយោគិន​ដែល​ដោះ​ស្រាយ​​ជាមួយ​ផលិត​ផល​មាន​តម្លៃខ្ពស់ និងមាន​ប្រយោជន៍​ដល់​ចំណេះ​ដឹង នៅ​លើ​ការ​គាំទ្រ​នៃ​ប្រព័ន្ធ​ច្បាប់​ខ្លាំង​ និង របប​កម្មសិទ្ធិបញ្ញា។

ប្រទេស​សាធារណ​រដ្ឋ​បាន​ប្រមូល​ចំណូល​ចំណាយ​ពាណិជ្ជ​កម្ម​សរុប​ចំនួន​ ៦,៨ ​ពាន់​លាន​ដុល្លារ​ ក្នុង​មួយ​ឆ្នាំ​នៅ​ឆ្នាំ ​២០២០​ ដែល​ទាប​ជាង​ ៩​ ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន៕ The Straitstimes-ANN/RR