សិង្ហបុរីៈ សេដ្ឋកិច្ច​របស់​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក​ គឺជា​កន្លែង​ដែល​ធ្វើ​បាន​ល្អ​ជាង​តំបន់​ផ្សេងៗ​ទៀត​នៅក្នុង​ពិភពលោក​ដោយ​ពិន្ទុ​ព័ត៌មាន​ខ្ពស់​បំផុត​ (Highest media score) ត្រូវ​នាំមុខ​ដោយ​សិង្ហបុរី​ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ប្រកួតប្រជែង​ខ្លាំង​បំផុត​។ នេះ​បើ​យោង​តាម​របាយការណ៍​ឆ្នាំ​ ២០១៩ របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ (WEF)​។

សន្ទស្សន៍​វាស់វែង​សមត្ថភាព​ប្រកួតប្រជែង​ប្រចាំឆ្នាំ​ដែល​បាន​កម្រិត​កតា្ត​ជំរុញ​ផលិតភាព និង​កំណើន​រយៈពេល​វែង​សម្រាប់​ការវាយតម្លៃ​ប្រចាំឆ្នាំ​លើក​ទី​ ៤០ បាន​មើល​ឃើញ​ចំណុច ៨ ​ក្នុង​ចំណោម​ ១៩ ដែល​ធ្វើឲ្យ​ចំណាត់ថ្នាក់​របស់​ប្រទេស​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​មាន​ភាពល្អប្រសើរ​។

ចិន​ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ឈានមុខ​គេ​ទី​ ២ ​លើ​ពិភពលោក​បាន​រក្សា​ចំណាត់ថ្នាក់​ទី​ ២៨​។

ដោយសារ​ការកើនឡើង​ពិន្ទុ​ជារួម​របស់​ខ្លួន​ស្រប​ពេល​ដែល​ប្រតិបត្តិការ​របស់​អាមេរិក​ធ្លាក់​ចុះ​បាន​រុញ​ឲ្យ​ប្រទេស​សិង្ហបុរី វ៉ា​ដាច់​អាមេរិក​ក្លាយ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ប្រកួតប្រជែង​ខ្លាំង​បំផុត​លើ​ពិភពលោក​។

WEF ក៏បាន​បង្ហាញ​ពី​ភាពរឹងមាំ​របស់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ប្រទេស​សិង្ហបុរី​តាមរយៈ​ប្រសិទ្ធភាព​ទីផ្សារ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​។ ទោះជា​យ៉ាងណា​ប្រទេស​នេះ​ទទួល​បាន​ពិន្ទុ​ទាប​នៅពេល​គេ​កត់សម្គាល់​ពី​សញ្ញា​មួយ​ចំនួន​ដូចជា សេរីភាព​សារព័ត៌មាន​ដែល​នៅ​ចំណាត់ថ្នាក់​ទី ១២៤​។

ទីក្រុង​ហុងកុង​បាន​ជាប់​ចំណាត់​ថ្នាក់​ទី​ ៣ ដោយ​កើនឡើង ៤ ​ចំណាត់​ពី​ឆ្នាំមុន​ពោល​តាម​ពីក្រោយ​ប្រទេស​សិង្ហបុរី និង​អាមេរិក​។ លក្ខណៈពិសេស​របស់​ទីក្រុង​ហុងកុង​នៅក្នុង​ប្រទេស​ឈានមុខ​គេ​ទាំង​ ១០ លើ​សសរស្ដម្ភ​ ៨ ជា​កំណត់ត្រា​ថ្មី​មួយ​។

ប្រទេស​ជប៉ុន​បាន​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​ ៦ ធ្លាក់ចុះ​ ១ ​ចំណាត់ថ្នាក់​ពី​ឆ្នាំ​ ២០១៨​។ ទោះបី​ជា​ការធ្លាក់ចុះ​បន្តិច​លើ​ពិន្ទុ​ជារួម​នេះ​ក៏ដោយ ក៏​ប្រតិបត្តិការ​របស់​សេដ្ឋកិច្ច​នៅក្នុង​សសរស្ដម្ភ ១២ ដែល WEF ផ្ដល់​ចំណាត់​ថ្នាក់លើ​ការរក្សា​ស្ទើរតែ​មិន​ផ្លាស់ប្តូរ​នោះទេ​។ WEF បាន​ចុះបញ្ជី​សមត្ថភាព​បច្ចេកវិទ្យា​របស់​ប្រទេស​ជប៉ុន​ជា «​ប្រទេសមួយ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ចំណេះដឹង​បច្ចេកវិទ្យា​ខ្លាំង​បំផុត​នៅ​លើ​ពិភពលោក​»​។

កោះ​តៃវ៉ាន់​បាន​កើនឡើង ១ ចំណាត់ថ្នាក់​មក​នៅ​លេខ ១២ ក្នុង​ឆ្នាំ​នេះ​។

កូរ៉េ​ខាង​ត្បូង​បាន​ឡើង ២ ចំណាត់ថ្នាក់​ដល់​លេខ​ ១៣​។ ប្រទេស​នេះ​មាន​លក្ខណៈ​ពិសេស​ក្នុង​ការឈានមុខ​គេ​ទាំង​ ១០ ផ្នែក​សសរស្ដម្ភ​សមត្ថភាព​ប្រកួតប្រជែង​ ៥ និង​ដឹកនាំ​ពិភពលោក​ក្នុង​ការទទួល​យក​ព័ត៌មានវិទ្យា និង​ទូរគមនាគមន៍​ (ICT)​។

ប្រទេស​ វៀតណាម ​លេចធ្លោ​ជាងគេ​លើ​ពិភពលោក​។ នេះ​បើតាម​របាយការណ៍​។ ប្រទេស​នេះ​បាន​កើនឡើង ១០ ​ចំណាត់ថ្នាក់ ដើម្បី​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​ទី​ ៦៧ នៅ​ឆ្នាំនេះ​។

ប្រទេស​ ម៉ាឡេស៊ី​ ដែល​ជាថ្មី​ម្ដងទៀត​ទទួល​បាន​ចំណាត់ថ្នាក់​ទី​ ២ នៅ​អាស៊ាន ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ជាប់​គ្នា ប៉ុន្តែ​បាន​ធ្លាក់ចុះ​ ២ ​លេខ​មក​នៅត្រឹម​ ២៧​។

ប្រទេស​ ថៃ​ ដែល​ជាប់​ចំណាត់ថ្នាក់​ទី​ ៣ ​នៅ​អាស៊ាន​បាន​ធ្លាក់ចុះ​ ២ ​ចំណាត់ថ្នាក់​មក​នៅ​លេខ​ ៤០ ដោយសារ​ប្រទេស​នេះ​មិន​អាច​រក្សា​បាន​ល្បឿន​កំណើន​ដូច​ប្រទេស​ផ្សេងទៀត​៕ ANN/LA