តែងតែ​នៅ​ទី​នេះ​ដើម្បី​អ្នក​! ក្រោយ​ពី​សេចក្តី​អំពាវនាវ​ដោយ​ក្រសួង​សុខាភិបាល​ស្តីពី​វិធី​ការពារ​ជំងឺ​រលាក​សួត​ថ្មី​វីរុស​កូរ៉ូ​ណា សុវណ្ណាភូមិ ឡាយហ្វ៍ ក៏​ផ្តល់​ជូន​ការ​ការពារ​ហិរញ្ញវត្ថុ ​១០០% បន្ថែម​ដោយ​ឥត​គិតថ្លៃ​ដល់​គ្រួសារ​កម្ពុជា​ដែល​ទិញ​បណ្ណ​សន្យា​ធានា​រ៉ាប់រង​ថ្មី​។

ពិភព​លោក​កំពុង​ស្ថិត​ក្រោម​ការ​គំរាម​កំហែង​ដោយ​ជំងឺ​សួត​ថ្មី វីរុស​កូរ៉ូណា ដែល​មាន​ប្រភព​មក​ពី​ក្រុង​វូហាន ប្រទេស ​ចិន តាំង​ពី​ដើម​ឆ្នាំ​នេះ​។ រហូត​មក​ដល់​ពេល​នេះ ប្រទេស ​កម្ពុជា ​បាន​បញ្ជាក់​រក​ឃើញ​អ្នក​ជំងឺ​ប្រភេទ​នេះ​ ១ ​ករណី ​នៅ​ក្រុង​ព្រះសីហនុ​។

កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​ណែនាំ​ដល់​សាធារណជន​ឱ្យ​ចាត់​វិធានការ​បង្ការ ​ដើម្បី​ជួយ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ថ្មី​នេះ តាម​រយៈ​វិធាន​ការ​ជាច្រើន។

រហូត​មក​ដល់​ពេល​នេះ​មិន​មាន​ការ​ព្យាបាល​ជាក់លាក់​ណា​មួយ​ត្រូវ​បាន​អះអាង​នោះ​ទេ​​។ ខណៈ​ពេល​ដែល​វិធានការ​ការពារ​មាន​សារៈសំខាន់ ​ដើម្បី​ថែរក្សា​សុខភាព​ពី​ការ​ឆ្លង​នានា​អ្នក​ក៏​គួរ​តែ​ពិចារណា​ចំពោះ​សុខភាព​ហិរញ្ញវត្ថុ​របស់​គ្រួសារ​អ្នក​ផង​ដែរ​។​ ដើម្បី​ការពារ និង​សម្រាល​ក្រុម​គ្រួសារ​ពី​បន្ទុក​ហិរញ្ញវត្ថុ​ប្រសិន​បើ​ការ​វាយ​ប្រហារ​ដោយ​វីរុស ​ឬ​ជួប​កាលៈទេសៈ​ដែល​មិន​បាន​ព្រាង​ទុក​កើត​ឡើង​ការ​ធានា​រ៉ាប់រង​ជាមួយ សុវណ្ណាភូមិ ឡាយហ្វ៍ គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​។​

លោក​ Tan Jiak Hiang ​អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុ​ជីវិត​សុវណ្ណាភូមិ ឡាយហ្វ៍ បាន​ណែនាំ​ថា​៖ “​បណ្ណ​សន្យា​រ៉ាប់​រង ​គឺ​ជា​វិធី​គ្រប់គ្រង​ហានិភ័យ​ហិរញ្ញវត្ថុ​ដ៏​ល្អ ​ដើម្បី​ផ្ទេរ​ហានិភ័យ​ហិរញ្ញវត្ថុ​ទៅ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​”​។​

ដើម្បី​លើក​ទឹក​ចិត្ត​ដល់​គ្រួសារ​កម្ពុជា​ឱ្យ​ទទួល​យក​ការ​ការពារ​ហិរញ្ញវត្ថុ និង​ការ​បន្ថែម​លើ​ចំនួន​ទឹក​ប្រាក់​ដែល​បាន​ធានា​តាមរយៈ​សេវា​ធានារ៉ាប់រង​អាយុ​ជីវិត ដូច្នេះ សុវណ្ណាភូមិ ឡាយហ្វ៍ ផ្តល់​ជូន​ការ​ការពារ​ហិរញ្ញវត្ថុ ​១០០% បន្ថែម​ដោយ​ឥតគិតថ្លៃ​សម្រាប់​ឆ្នាំ​ទី ១ ដល់​គ្រួសារ​កម្ពុជា​ដែល​ទិញ​បណ្ណ​សន្យា​ធានា​រ៉ាប់រង​ផលិតផល​ទាយជ្ជទាន​ថ្មី (​ផលិតផល​សន្សំ​ដែល​មាន​ការ​ធានា​) ពី​ថ្ងៃ​នេះ​តទៅ​។​

ឧទាហរណ៍​៖ ប្រសិន​បើ​លោក “​ក​” ទិញ​បណ្ណ​សន្យា​ធានា​រ៉ាប់រង (​ការ​ការពារ​) ត្រឹម ១០,០០០ ​ដុល្លារ នោះ​សុវណ្ណាភូមិ ឡាយហ្វ៍ នឹង​ដំឡើង​ទឹក​ប្រាក់​ដែល​ត្រូវ​បាន​ធានា​ទ្វេ​ដង​ដល់​ទៅ ២០,០០០ ​ដុល្លារ ដោយ​លោក “​ក​” មិន​ចាំបាច់​បន្ថែម​លើ​ថ្លៃ​បង់​បុព្វលាភ​ក្នុង​រយៈពេល ​១ ឆ្នាំ​។​

លោក​អ្នក​អាច​ទទួល​បាន​ផលិតផល​ធានា​រ៉ាប់រង​ជាមួយ​ការ​ផ្តល់ជូន​ពិសេស​នេះ​ពី​គ្រប់​សាខា​ទាំង​អស់​របស់​ធនាគារ​កាណាឌីយ៉ា​ធនាគារ ប្រៃសណីយ៍​កម្ពុជា ឬ​ទីប្រឹក្សា​ហិរញ្ញវត្ថុ​របស់​សុវណ្ណាភូមិ ឡាយហ្វ៍​៕

សម្រាប់​ព័ត៌មាន​បន្ថែម www.sovannphumlife.com ​ឬ Facebook, និង Instagram របស់​ក្រុមហ៊ុន​​