ភ្នំពេញៈ​ ប្រឹក្សា​អាជីវកម្ម​បង្កើត​ថ្មី​កម្ពុជា ​គ្រោង​ចេញ​ផ្សាយ​សៀវភៅ​ស្តីពី​ «ការ​បង្កើត​អាជីវកម្ម​នៅ​កម្ពុជា​» (​Cambodia ​Star​tup ​Handbook)​ ជា​​លើក​ដំបូង​ សម្រាប់​ជួយ​ក្រុមហ៊ុន​បង្កើត​ថ្មី​ផ្នែក​បច្ចេកវិទ្យា​ ច្បាប់ ពន្ធដារ ​និង​បញ្ហា​ប្រឈម​នៃ​កម្មសិទ្ធិ​បញ្ញា​។

សៀវភៅ​នេះ​នឹង​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​នៅ​ថ្ងៃ​ទី ២​ កក្កដា ​ឆ្នាំ ​២០១៩​។ ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​។

សៀវភៅ​នេះ​ត្រូវ​បាន​សរសេរ​រួម​គ្នា​ដោយ​លោក​ Sreypeou Chaing, Junro Binang, Pheng Thea និង​លោក ​David ​Haskel​ នៃ​សម្ព័ន្ធ​ទីប្រឹក្សា​របស់​ប្រឹក្សា​អាជីវកម្ម​បង្កើត​ថ្មី​កម្ពុជា​​។

លោក ​David Haskel ​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ​ស្ថាបនិក​ក្រុមហ៊ុន​ជា​ច្រើន​នៅ​កម្ពុជា​​បាន​ចំណាយ​​ពេល​ឥត​ប្រយោជន៍​រក​មើល​ព័ត៌មាន​ជា​មូលដ្ឋាន ​ដើម្បី​បង្កើត​ក្រុមហ៊ុន ​ឬ​ការ​បង់​ពន្ធ។​ លោក​បន្ត​ថា​៖ «​យើង​ចង់​បញ្ជូល​បច្ចុប្បន្នភាព​ព័ត៌មាន​ទំាង​អស់​នៅ​កន្លែង​តែ​មួយ ​ហើយ​វា​នឹង​ជួយ​ចៀស​វាង​កំហុស​ជា​ទូទៅ​នៅ​ពេល​បង្កើត​ក្រុមហ៊ុន»​។​

យោង​តាម​ការ​ស្ទង់មតិ​កាល​ពី​ថ្មី​នេះ​បាន​បង្ហាញ​ថា ​ស្ថាបនិក ៦ ​នាក់ ក្នុង​ចំណោម ​១០ ​នាក់ មាន​ការ​ពិបាក​ក្នុង​ការ​ទទួល​ព័ត៌មាន​ពី​ច្បាប់​ និង​ពន្ធដារ ​ឬ​​មិន​អាច​រក​​បាន​។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​​ព័ត៌មាន​។​

ក្នុង​សៀវភៅ​នេះ​នឹង​ជួយ​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​ ដែល​មាន​ដូច​ជា​ ច្បាប់​ការងារ​​មូលដ្ឋាន​គិត​ពន្ធ​ ​និង​ការ​លើក​ទឹក​ចិត្ត ​ការ​ចាប់​ផ្តើម​ហិរញ្ញវត្ថុ​ និង​កម្មសិទ្ធ​បញ្ញា។

សៀវភៅ​ដែល​សរសេរ​ជា​ភាសា​អង់គ្លេស​នេះ ​នឹង​ផ្តល់​ភាព​ងាយ​យល់​សម្រាប់​អ្នក​គ្មាន​ជំនាញ ​សម្រាប់​ការ​បង្ហាញ​ផ្លូវ​ដល់​ការ​បើក​អាជីវកម្ម​ប្រចំា​ថ្ងៃ​របស់​ពួ​កគេ​៕LA