The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សេដ្ឋកិច្ច​របស់​​កាតា​ស្ទុះ​ងើប ​ក្នុង​គ្រា​ដែល​មាន​ការ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច

សេដ្ឋកិច្ច​របស់​​កាតា​ស្ទុះ​ងើប ​ក្នុង​គ្រា​ដែល​មាន​ការ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច

Content image - Phnom Penh Post
កប៉ាល់​ចូល​ចត​នៅ​ទីតាំង​ផលិតកម្ម​ឧស្ម័ន​របស់​កាតា​​។ រូបថត AFP

សេដ្ឋកិច្ច​របស់​​កាតា​ស្ទុះ​ងើប ​ក្នុង​គ្រា​ដែល​មាន​ការ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច

ក្រុង​ដូហាៈ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា សេដ្ឋកិច្ច​របស់​​​ប្រទេស ​កាតា ​បាន​បង្ហាញ​ពី​ការ​ស្ទុះ​ងើប​ឡើង​ក្នុង​គ្រា​ដែល​មាន​ការ​ដាក់​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​ដោយ​​ប្រទេស​ជិត​ខាង​របស់​ខ្លួន និង​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង។

ទីក្រុង​ដូហា បាន​ទទួល​រងគ្រោះ​​ដោយសារ​ការ​ធ្វើ​ពហិកា​ផ្នែក​សេដ្ឋកិច្ច​ដែល​ដឹកនាំ​ដោយ​​​ប្រទេស ​អារ៉ាប៊ីសាអ៊ូឌីត ​អស់​រយៈពេល​ ២ ឆ្នាំ ​មក​នេះ​ដោយ​សារ​ការ​ចោទ​ប្រកាន់​ថា ប្រទេស​​នេះ​បាន​គាំទ្រ​ពួក​ចលនា​អ៊ិស្លាម​​និយម និង​ប្រទេស ​អ៊ីរ៉ង់ ពោល​គឺ​ជា​ការ​ចោទ​ប្រកាន់​ដែល​ច្រាន​​ចោល​ដោយ​កាតា។

មូលនិធិ IMF បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «លទ្ធផល​សេដ្ឋកិច្ច​មាន​ភាព​ប្រសើរ​ឡើង​ក្នុង​ឆ្នាំ ២០១៨។ សេដ្ឋកិច្ច​របស់​ប្រទេស ​កាតា ​បាន​ទប់​ស្កាត់​​​ដោយ​ជោគជ័យ​នូវ​​បញ្ហា​នានា​ដែល​កើត​ចេញ​ពី​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង​ឆៅ​​ចន្លោះ​ឆ្នាំ ​២០១៤-២០១៦។

មូលនិធិ IMF បាន​ឲ្យ​ដឹង​ទៀត​​ថា៖ «កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ពិត​ត្រូវ​បាន​ប៉ាន់​​ប្រមាណ​ថា​ មាន​អត្រា ២,២ ភាគរយ កើន​ឡើង​ពី ១,៦ ភាគរយ ក្នុង​ឆ្នាំ ២០១៧»។

សេចក្តី​ថ្លែងការណ៍​របស់​មូលនិធិ IMF ដែល​ធ្វើ​ឡើង​ត្រឹមតែ ​២ ថ្ងៃ ​មុន​ពេល​ខួប​ឆ្នាំ​ទី២ នៃ​ការ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ពី​សំណាក់​ប្រទេស​ជិត​ខាង​របស់​ខ្លួន​នោះ​គឺ​ជា​ការ​វាយ​តម្លៃ​សេដ្ឋកិច្ច​ជា​ប្រចាំ​មួយ​ដែល​ទាមទារ​ឲ្យ​ធ្វើ​ឡើង​ដោយ​ IMF ដោយសារ​ប្រទេស ​កាតា ​ជា​​សមាជិក​របស់​មូលនិធិ​នេះ។

ប្រទេស ​អារ៉ាប៊ីសាអ៊ូឌីត រួម​ជា​មួយ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ដូចជា​ប្រទេស ​អារ៉ាប៊ីសាអ៊ូឌីត អេហ្ស៊ីប និង​បារ៉ែន បាន​ចាត់​វិធានការ​សេដ្ឋកិច្ច​មួយ​ចំនួន​ប្រឆាំង​នឹង​ទីក្រុង​ដូហា​ចាប់​ពី​ថ្ងៃ​ទី ​៥ ខែ ​មិថុនា ឆ្នាំ ​២០១៧ មក​ក្នុង​គោល​បំណង​បង្ខំ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​ប្រទេស ​កាតា។

ជម្លោះ​ជាសាធារណៈ​មួយ​រវាង​​ភាគី​ទាំង ​២ បាន​ផ្ទុះ​ឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​បញ្ចប់​កិច្ច​ពិភាក្សា​ថ្នាក់​តំបន់​មួយ​ដែល​រៀបចំ​ធ្វើ​ឡើង​ដោយ​ព្រះមហាក្សត្រ Salman របស់​ប្រទេស ​អារ៉ាប៊ីសាអ៊ូឌីត ​ក្នុង​ទីក្រុង Mecca ជុំវិញ​ការ​កើន​ឡើង​ភាព​តានតឹង​ជាមួយ​ប្រទេស ​អ៊ីរ៉ង់ ដែល​ធ្វើ​ឲ្យ​ក្តី​សង្ឃឹម​ថា​នឹង​មាន​ការ​ស្តារ​ទំនាក់ទំនង​ឡើង​​វិញ​កាន់​តែ​ឃ្លាតឆ្ងាយ​។

IMF បាន​ប្រកាស​ថា វិស័យ​ធនាគារ​របស់​​​​​កាតា មាន​សុខភាព​ល្អ ប៉ុន្តែ​​​មាន​សេចក្តី​រាយការណ៍​ថា​ បាន​ថមថយ​ក្នុង​ទីផ្សារ​​អចលនទ្រព្យ។

តម្លៃ​​អចលនទ្រព្យ​បាន​ធ្លាក់​ចុះ ១៥ ភាគរយ ​ក្នុង​អំឡុង​ឆ្នាំ ២០១៧-២០១៨ បន្ទាប់​ពី​កើន​ឡើង ៨២ ​ភាគរយ ​អំឡុង​​ឆ្នាំ ២០១២ ដល់ ២០១៦៕ AFP/KC

អត្ថបទគួរចាប់អារម្មណ៍